Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

កូនស្រី​ប្រធានាធិបតី​រុ​ស្ស៊ី​និង​មិត្ត​ប្រុស​ភៀសខ្លួន​ចេញពី​ហូល្ល​ង់​ ក្រោយ​មាន​កំហឹង​ខ្លាំង​ឡើង​នៅ​ហូល្ល​ង់​រឿង​ធ្លាក់​យន្តហោះ​ម៉ា​ឡេ​ស៊ី​

​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន​បរទេស​ បាន​ឲ្យ​ដឹង​ថា​ កូនស្រី​របស់​លោក​ប្រធានាធិបតី​រុ​ស្ស៊ី​ Vladimir​ Putin​ គឺ​នាង​ Maria​ Putin​ បាន​រត់​ភៀសខ្លួន​ចេញពី​លំនៅ​ឋាន​ដ៏​ល្អ​ប្រណីត​របស់​នាង​ជាមួយ​មិត្ត​ប្រុស​នៅ​ប្រទេស​ហូល្ល​ង់​ ដោយសារ​តែ​មាន​រលក​កំហឹង​ពុះកញ្ជ្រោល​ខ្លាំង​ឡើង​នៅ​ប្រទេស​នេះ​ ទាក់ទង​នឹង​ការ​ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​មួយ​គ្រឿង​ប្រភេទ​ Boeing777-200​ មាន​ជើងហោះហើរ​ MH17​ កាលពី​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០១៤​ នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​កន្លង​ទៅ​ បណ្តាល​ឲ្យ​មនុស្ស​ក្នុង​យន្តហោះ​ចំនួន​២៩៨​នាក់​ ក្នុង​នោះ​មាន​ជនជាតិ​ហូល្ល​ង់​ជិត​២០០​នាក់​ បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​ ។​

​នៅ​លើ​ទឹកដី​ប្រទេស​ហូល្ល​ង់​ នាង​ Maria​ Putin​ បាន​រស់នៅ​ជាមួយ​មិត្ត​ប្រុស​ជនជាតិ​ហូល្ល​ង់​ម្នាក់​ចាប់តាំងពី​ឆ្នាំ​២០១៣​មក​ម្ល៉េះ​ ដោយ​គ្មាន​បញ្ហា​អ្វី​ទេ​ ដ្បិត​អ្នក​រស់នៅ​ក្បែរៗ​លំនៅ​ឋាន​ដ៏​ប្រណីត​របស់​នាង​ភាគច្រើន​មិន​បាន​ស្គាល់​នាង​ឡើយ​ ។​ ប៉ុន្តែ​អ្វីៗ​បាន​ផ្លាស់​ប្តូរ​នៅ​ក្រោយ​ពេល​គេហទំព័រ​មួយ​របស់​អ៊ុយ​ក្រែ​ន​ បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​អំពី​ទីកន្លែង​ដែល​នាង​រស់នៅ​ក្នុង​ប្រទេស​ហូល្ល​ង់​ បន្ទាប់​ពី​មាន​ហេតុការណ៍​សោកនាដកម្ម​ធ្លាក់​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​ មាន​ជើងហោះហើរ​ MH17​ នៅ​ក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន​ ជាប់​ព្រំដែន​ប្រទេស​រុ​ស្ស៊ី​ បណ្តាល​ឲ្យ​ជនជាតិ​ហូល្ល​ង់​ស្លាប់​បាត់បង់​ជីវិត​ជិត​២០០​នាក់​ ក្នុង​ចំណោម​មនុស្ស​ក្នុង​យន្តហោះ​សរុប​២៩៨​នាក់​ ។​

​សោកនាដកម្ម​នៃ​ការ​ធ្លាក់​យន្តហោះ​ម៉ា​ឡេ​ស៊ី​មាន​ជើងហោះហើរ​ MH17​ នោះ​ ត្រូវ​បាន​មជ្ឈដ្ឋាន​ជា​ច្រើន​ស្តីបន្ទោស​ទៅ​លើ​ក្រុម​ឧទ្ទាម​បះបោរ​បំបែក​រដ្ឋ​ពី​អ៊ុយ​ក្រែ​ន​គាំទ្រ​ដោយ​រុ​ស្ស៊ី​ ដែល​បាន​ប្រើប្រាស់​ប្រព័ន្ធ​មី​ស៊ី​ល​ផលិត​នៅ​រុ​ស្ស៊ី​ប្រភេទ​ BUK​ បាញ់​ទម្លាក់​យន្តហោះ​ ខណៈ​ដែល​លោក​ប្រធានាធិបតី​រុ​ស្ស៊ី​ Vladimir​ Putin​ ទំនង​នឹង​ក្លាយជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ប្រឈម​នឹង​ការ​ស្តីបន្ទោស​ចំពោះ​ករណី​ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​នេះ​ ។​

​សារព័ត៌មាន​ The​ New​ York​ Post​ បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ ទាក់ទង​នឹង​សោកនាដកម្ម​ធ្លាក់​យន្តហោះ​ម៉ា​ឡេ​ស៊ី​សម្លាប់​ជនជាតិ​ហូល្ល​ង់​ជិត​២០០​នាក់​នេះ​ ប្រជាពលរដ្ឋ​ហូល្ល​ង់​មាន​កំហឹង​ក្រេវក្រោធ​កើនឡើង​ខ្លាំង​ហួស​កម្រិត​ពី​ការ​គ្រប់គ្រង​បាន​ចំពោះ​វត្តមាន​របស់​នាង​ Maria​ Putin​ នៅ​ប្រទេស​ហូល្ល​ង់​ រហូត​ដល់​មានការ​អំពាវនាវ​ឲ្យ​នាង​ចាក​ចេញពី​ប្រទេស​នេះ​ទៀត​ផង​ ។​

​គេហទំព័រ​ The​ Mirror​ បាន​ចុះ​ផ្សាយ​ឲ្យ​ដឹង​ថា​ នាង​ Maria​ Putin​ និង​មិត្ត​ប្រុស​របស់​នាង​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​ហូល្ល​ង់​ហើយ​ ខណៈ​មាន​សេចក្តីរាយការណ៍​ខ្លះ​ថា​ អ្នក​ទាំង​២​ទំនងជា​បាន​វិល​ត្រឡប់​ទៅ​កាន់​ទីក្រុង​មូ​ស្គូ​វិញ​ ៕​

Putin´-DaughterPutin´-Daughter-1 Putin´-Daughter-3Putin´-Daughter-2


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item