Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

បក្ស​ប្រឆាំង​ទទួល​បាន​ផលប្រយោជន៍​ជា​បន្តបន្ទាប់​ក្រោយ​ពី​មានការ​ត្រូវរ៉ូវ​ខាង​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច​

​លទ្ធផល​ត្រូវរ៉ូវ​គ្នា​ខាង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ដុះ​ស្លែ​នៅ​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​នយោបាយ​ប្រឆាំង​ដ៏​ធំ​តែ​មួយ​គត់​នៅ​កម្ពុជា​ បន្ទាប់​ពី​មាន​កិច្ចប្រជុំ​នា​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៤​កន្លង​មក​នោះ​ ធ្វើ​ឲ្យ​គណបក្សប្រឆាំង​ទទួល​បាន​ផលប្រយោជន៍​ភ្លាមៗ​ និង​ជា​បន្តបន្ទាប់​ ដូច​តទៅ​ ៖

១-​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ចំនួន​៧​នាក់​ដែល​ត្រូវ​បាន​ចាប់​ និង​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស​ ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​កើតឡើង​នា​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០១៤​ ក្រោយ​សកម្មភាព​ទាមទារ​បើក​ទីលាន​ប្រជាធិបតេយ្យ​ឡើង​វិញ​នោះ​ ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ បន្ទាប់​ពី​កិច្ចប្រជុំ​បាន​បញ្ចប់​ភ្លាម​ ។​

២-​ទទួល​បាន​មុខ​តំណែង​នៅ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ ដូច​ជា​ អនុប្រធាន​ទី​១​រដ្ឋសភា​ និង​ប្រធាន​គណៈកម្មការ​ចំនួន​៥​នៅ​ក្នុង​រដ្ឋសភា​…​។​

៣-​ប្រធាន​គណបក្សប្រឆាំង​ គឺ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​"​គ​.​ជ​.​ប​"​ បើក​កិច្ចប្រជុំ​យ៉ាង​ញាប់ដៃ​ញាប់​ជើង​លើ​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​បាន​សម្រេច​ទទួលស្គាល់​ជា​បេក្ខជន​ជាប់​ឆ្នោត​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ តាម​សេចក្តីសម្រេច​លេខ​២៨៨/១៤​ គ​.​ជ​.​ប​-​ស​.​ស​.​រ​ ចុះ​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១៤​ ។​ល​។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ដែល​បាន​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃអាទិត្យ​ ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៣​ និង​បាន​ចូលរួម​មហា​បាតុកម្ម​ច្រើន​លើក​ច្រើន​សា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេល​កន្លង​មក​ បាន​សំណូមពរ​ចំពោះ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួល​បាន​ផលប្រយោជន៍​ក្រោយ​ពី​ការ​ត្រូវរ៉ូវ​គ្នា​ខាង​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ មេត្តា​កុំ​ភ្លេច​ផលប្រយោជន៍​ប្រទេស​ជាតិ​ និង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ ជា​ម្ចាស់​វាសនា​អនាគត​ប្រទេស​ជាតិ​ឲ្យ​សោះ​ ៕​

999071_565149726875098_1202924790_n Sam-Rainsy-Nec


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item