Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

បង្ក្រាប​បទល្មើស​ឈើ​ប្រណីត​នៅ​ខេត្តក្រចេះ​ក្លាយជា​សមរភូមិ​ផ្ទុះអាវុធ​ច្រើន​គ្រាប់​បណ្តាល​ឲ្យ​ស្ត្រី​សរសៃ​ខ្ចី​ម្នាក់​រង​របួស​និង​ចាប់ខ្លួន​មនុស្ស​២​នាក់​

​ករណី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​ និង​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តក្រចេះ​ បើក​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ការ​ជួញដូរ​ និង​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ កាលពី​ពេល​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ នៅ​ត្រង់​ចំណុច​ក្បែរ​វត្ត​ស្វាយ​ជ្រះ​ ឃុំ​ស្វាយ​ជ្រះ​ ស្រុក​ស្នួល​ ខេត្តក្រចេះ​ ជាប់​នឹង​ផ្លូវជាតិ​លេខ​៧​នោះ​ បាន​ក្លាយជា​សមរភូមិ​ផ្ទុះអាវុធ​អស់​ជា​ច្រើន​គ្រាប់​ ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ដែល​កំពុង​លង់លក់​ស្រួល​ក្នុង​ដំណេក​ ដោយ​សមត្ថកិច្ច​បង្ក្រាប​បាន​រថយន្ត​ម៉ាក​សាំង​យ៉ុ​ង​(Ssang​ Yong)​ ដឹកឈើ​ធ្នង់​មួយ​គ្រឿង​ ចាប់ខ្លួន​មនុស្ស​២​នាក់​ និង​បណ្តាល​ឲ្យ​ស្ត្រី​វ័យក្មេង​សរសៃ​ខ្ចី​ទើប​សម្រាលកូន​បាន​អាយុ​ជិត​២​ខែ​ម្នាក់​ រង​របួស​ត្រូវ​គ្រាប់កាំភ្លើង​ចំនួន​២​គ្រាប់​ ។​

​ស្ត្រី​រង​គ្រោះ​ដែល​ត្រូវ​គ្រាប់កាំភ្លើង​រង​របួស​ដៃ​ខាងស្តាំ​ និង​ស្មា​ខាងឆ្វេង​ ក្នុង​បេសកកម្ម​បង្ក្រាប​បទល្មើស​ព្រៃឈើ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​នោះ​ មានឈ្មោះ​ ហ៊ា​ល​ រី​ អាយុ​២៣​ឆ្នាំ​ និង​ប្តី​ឈ្មោះ​ ឈឹ​ម​ សូ​នី​ មាន​ទីលំនៅ​ចម្ងាយ​ប្រមាណ​១៥​ម៉ែត្រ​ពី​កន្លែង​កើតហេតុ​ ដែល​មានការ​ផ្ទុះអាវុធ​ ខណៈ​នាង​ងើប​អង្គុយ​បំបៅ​កូន​ទី​២​នៅ​លើ​ផ្ទះ​ដែល​ទើប​កើត​បាន​អាយុ​ជិត​២​ខែ​ ។​

​ដោយឡែក​ បុរស​ចំនួន​២​នាក់​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នោះ​ មានឈ្មោះ​ ង៉ា​ន​ ម៉េ​ង​ហុង​ អាយុ​៣១​ឆ្នាំ​ ជា​អ្នកបើកបរ​ និង​ឈ្មោះ​ មឿ​ន​ ម៉ា​ប់​ អា​ព្រូ​រថយន្ត​ ម៉ាក​សាំង​យ៉ុ​ង​ដឹកឈើ​ធ្នង់​ ត្រូវ​បាន​នាំ​ខ្លួន​ភ្លាមៗ​មក​កាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​ទាំង​រំលង​អធ្រាត្រ​ ។​

​តាម​ការ​បញ្ជាក់​របស់​លោក​ ហាក់​ ហ៊ាន់​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តក្រចេះ​ ដែល​ដឹកនាំ​កម្លាំង​សាធារណៈ​ចុះ​បង្ក្រាប​បទល្មើស​ការ​ដឹក​ និង​ជួញ​ឈើ​ប្រណីត​ជាមួយ​លោក​ ទី​ សុ​វិ​ន​ថា​ល់​ ជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ​នោះ​ បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ មាន​សេចក្តីរាយការណ៍​មក​ថា​ មាន​រថយន្ត​ដឹកឈើ​ធំៗ​ នាំ​ឲ្យ​កម្លាំង​របស់​លោក​ដេញ​តាម​រថយន្ត​ដឹកឈើ​ទាំងនោះ​ និង​ក៏​បាន​រាយការណ៍​ជូន​លោក​ព្រះរាជអាជ្ញា​ផង​ ។​ បន្ទាប់​មក​ ត្រូវ​បាន​ក្រុម​ឈ្មួញ​ឈើ​ព័ទ្ធ​កាក់​រថយន្ត​លោក​ព្រះរាជអាជ្ញា​មិន​ឲ្យ​បន្តដំណើរ​ទៅ​មុខ​កើត​ ព្រមទាំង​មាន​រថយន្ត​ទំនើប​ម៉ាក​ Lexus​ មក​ព័ទ្ធ​ពីក្រោយ​ថែម​ទៀត​ ។​ ក្នុង​ស្ថានភាព​តានតឹង​បែប​នេះ​ លោក​ក៏​បាន​ទំនាក់ទំនង​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ស្វាយ​ជ្រះ​ និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ ដើម្បី​សហការ​គ្នា​បង្ក្រាប​ ធ្វើ​ឲ្យ​ក្រុម​ដឹក​ជញ្ជូន​ឈើ​បើករថយន្ត​រត់គេច​ តែ​ដំណាលគ្នា​នោះ​ រថយន្ត​ Lexus​ របស់​ឈ្មួញ​ឈើ​បាន​ដេញ​តាម​ពីក្រោយ​ និង​បាន​បាញ់​សំដៅ​មក​លើ​រថយន្ត​របស់​លោក​ព្រះរាជអាជ្ញា​ ទើប​បង្ក​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​ ហើយ​ក្រុម​ជនល្មើស​ក៏​បាន​បើករថយន្ត​គេចខ្លួន​ទៅ​បាត់​ ខណៈ​សមត្ថកិច្ច​ក៏​ចាប់​បាន​ជនល្មើស​ចំនួន​២​នាក់​ ។​ បន្ទាប់​ពី​ចាប់​បាន​ជនល្មើស​២​នាក់​រួច​ហើយ​ ក្រុម​បក្ខពួក​ជនល្មើស​ក៏​បាន​លើកគ្នា​មក​ទៀត​ ក្នុង​បំណង​ដើម្បី​រំដោះ​រថយន្ត​ដឹកឈើ​ និង​មនុស្ស​ ប៉ុន្តែ​ដោយ​មាន​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍​ច្រើន​នាក់​ ធ្វើ​ឲ្យ​ក្រុម​ជនល្មើស​នោះ​រត់គេច​ខ្លួន​អស់​ទៅ​ ។​

​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តក្រចេះ​ បាន​ឲ្យ​ដឹង​ទៀត​ថា​ តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ដែល​ចាប់ខ្លួន​បាន​នោះ​ គឺ​បាន​ចង្អុលបង្ហាញ​ឲ្យ​ឃើញ​នូវ​មុខសញ្ញា​ក្រុម​ឈ្មួញ​ឈើ​ដែល​ជាប់​ពាក់ព័ន្ធ​ រួម​មានឈ្មោះ​ ពៅ​ និង​ឈ្មោះ​ ធី​ រួម​ទាំង​មាន​មន្ត្រី​មួយ​ចំនួន​ទៀត​ចូលរួម​ផង​ ។​

​តាម​ការ​កត់សម្គាល់​ជាក់ស្តែង​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ បទល្មើស​ព្រៃឈើ​នៅ​បណ្តា​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ គឺ​បាន​កើតឡើង​ជាប់​ជាប់​ជា​ប្រចាំ​ ដោយ​មាន​មន្ត្រី​ធំៗ​ និង​ឈ្មួញ​គ្រាក់ៗ​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​បទល្មើស​នេះ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយៗ​ក៏​មិន​ងាយ​នឹង​បង្ក្រាប​អស់​ងាយៗ​ដែរ​ ដ្បិត​ថ្នាក់លើ​កំពូល​បាន​ត្រឹមតែ​ស្រែក​ឲ្យ​រួចពីមាត់​ រីឯ​ការ​អនុវត្ត​ដៃ​ទទួលយក​លុយ​ច្រក​ដាក់​ក្នុង​ហោប៉ៅ​ ៕​

Kratie-WoodKratie-Wood-1


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item