Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ទឹកមាត់​ត្រចៀកកាំ​កោះកុង​កំប៉ុង​ខ្ពើម​អក្សរ​ខ្មែរ​ សរសេរ​តែ​អក្សរ​យួន​ ចិន​ និង​អង់គ្លេស​

​ទាំង​អ្នក​ធ្លាប់​ប្រើប្រាស់​ក្តី​ ទាំង​អ្នក​មិន​ទាន់​បាន​ប្រើប្រាស់​ក្តី​ ពេល​បានឃើញ​ផលិតផល​ទឹកមាត់​ត្រចៀកកាំ​កោះកុង​ផលិត​ជា​កំប៉ុង​ បាន​សម្តែង​នូវ​ការ​ហួសចិត្ត​ និង​ឈឺចាប់​ឥត​គណនា​ ដោយ​ផលិតផល​ច្រក​ជា​កំប៉ុង​នេះ​សរសេរ​ថា​ ផលិត​នៅ​ប្រទេស​កម្ពុជា​ "Product​ of​ Cambodia"​ ដែល​មាន​អាសយដ្ឋាន​ដាក់​ថា​ ឋិត​នៅ​ផ្លូវជាតិ​លេខ​១​ សង្កាត់​វាល​ស្បូវ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ប៉ុន្តែ​នៅ​លើ​សម្បក​កំប៉ុង​បែរជា​សរសេរ​តែ​អក្សរ​យួន​ ចិន​ និង​អង់គ្លេស​ ប៉ុណ្ណោះ​ គឺ​ខ្ពើម​មិន​ខ្ចី​សរសេរ​អក្សរ​ខ្មែរ​មួយ​តួ​ឡើយ​ ។​

​ក្រុម​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​នៅ​កម្ពុជា​ បាន​នាំ​គ្នា​ធ្វើការ​រិះគន់​យ៉ាង​ព្រោងព្រាត​ថា​ ផលិតផល​ទឹកមាត់​ត្រចៀកកាំ​កោះកុង​ "Koh​ Kong​ Bird´s​ Net"​ ផលិត​នៅ​ប្រទេស​កម្ពុជា​ទាំងមូល​ មិន​សរសេរ​អក្សរ​ខ្មែរ​ដែល​ជា​អក្សរ​ផ្លូវការ​ដូច​មាន​ចែង​នៅ​ក្នុង​មាត្រា​៥​ នៃ​រដ្ឋធម្មនុញ្ញ​ ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​លើ​សម្បក​កំប៉ុង​សូ​ម្បី​តែ​មួយ​តួ​ ដើម្បី​លើក​ស្ទួយ​មុខមាត់​ប្រទេស​ផលិត​ បែរជា​សរសេរ​តែ​អក្សរ​យួន​ ចិន​ និង​អង់គ្លេស​ ទៅ​វិញ​ គឺ​ហាក់ដូចជា​ខ្ពើមរអើម​នឹង​អក្សរ​ខ្មែរ​ខ្លាំង​ណាស់​ ។​

​សូម​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​ប្រមុខ​ និង​ជា​ក្រសួងពាណិជ្ជកម្ម​ មាន​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុ​ល​ ជា​រដ្ឋមន្ត្រី​ ព្រមទាំង​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ មាន​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ ជា​រដ្ឋមន្ត្រី​ ដែល​ជា​សេនាធិការ​ភ្នែក​ ច្រមុះ​ ឲ្យ​រាជរដ្ឋាភិបាល​ មេត្តា​ធ្វើការ​ត្រួតពិនិត្យ​សា​ជា​ថ្មី​ឡើង​វិញ​ និង​មាន​វិធានការ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ដែល​ផលិត​ទឹក​ត្រចៀកកាំ​កោះកុង​នោះ​សរសេរ​ជា​អក្សរ​ខ្មែរ​ខ្លះ​ផង​នៅ​លើ​សម្បក​កំប៉ុង​នៃ​ផលិតផល​របស់​ខ្លួន​ ដើម្បី​លើក​ស្ទួយ​កិត្យានុភាព​ប្រទេស​ផលិត​ផង​ ៕​

Bird´-s-Net


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item