Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ថៅកែ​ស្រី​ហាង​លក់​ភេសជ្ជៈ​យីហោ​ រស្មី​ ទេពប្រណម្យ​ ចងក​សម្លាប់​ខ្លួន​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​

​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​មួយ​កើតឡើង​នៅ​ហាង​លក់​ភេសជ្ជៈ​យីហោ​ រស្មី​ ទេពប្រណម្យ​ នា​វេលា​ម៉ោង​០៨​និង​៣០​នាទី​ ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១៤​នេះ​ ដោយ​ថៅកែ​ស្រី​ហាង​លក់​ភេសជ្ជៈ​នេះ​បាន​ដាច់​ចិត្ត​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួន​នឹង​ខ្សែរូត​វាំងនន​ ក្នុង​បន្ទប់​ជាន់​លើ​នៃ​លំនៅ​ឋាន​របស់​ខ្លួន​ ឋិត​នៅ​ភូមិ​គ្រួ​ស​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ ។​

​ស្ត្រី​ជា​ថៅកែ​ហាង​លក់​ភេសជ្ជៈ​យីហោ​ រស្មី​ ទេពប្រណម្យ​ ដែល​ដាច់​ចិត្ត​ចងក​សម្លាប់​ខ្លួន​នោះ​ មានឈ្មោះ​ រស់​ រស្មី​ អាយុ​៣៦​ឆ្នាំ​ និង​មាន​ប្តី​ឈ្មោះ​ សូ​ សាយ​ ហៅ​ ធំ​ ជា​អ្នកគ្រប់គ្រង​ចាត់ការ​ទូទៅ​នៅ​សណ្ឋាគារ​អេ​ម​ ហ្វ្រេ​ស​ ដោយ​មានកូន​ប្រុស​ជា​ចំណងដៃ​សម្ព័ន្ធ​ស្នេហា​គ្រួសារ​ចំនួន​៣​នាក់​ ។​

​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត​ អ៊ិ​ត​ ឆប​ឆ​រ័​ត្ន​ គ្រូពេទ្យ​ឯកទេស​ខាង​កោសល្យវិច័យ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​ជា​ថៅកែ​ហាង​លក់​ភេសជ្ជៈ​រូប​នេះ​បាន​ចងក​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​ ពីព្រោះ​គ្មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នៅ​ពេល​ពិនិត្យ​សាកសព​ឡើយ​ ។​

​ប្រភព​ព័ត៌មាន​ពី​អ្នក​ធ្លាប់​ស្គាល់​ស្ត្រី​ជា​ថៅកែ​ហាង​លក់​ភេសជ្ជៈ​យីហោ​ រស្មី​ ទេពប្រណម្យ​ ឈ្មោះ​ រស់​ រស្មី​ នោះ​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ នា​ពេល​កន្លង​មក​ គ្រួសារ​ប្តី​-​ប្រពន្ធ​នេះ​ធ្លាប់​មាន​ទំនាស់​ផ្ទៃក្នុង​ដោយសារ​ភាគី​ខាង​ប្តី​លួច​មាន​ស្រី​នៅ​ខាងក្រៅ​ ប៉ុន្តែ​បងប្អូន​ក្រុម​គ្រួសារ​ចេះ​តែ​សម្របសម្រួល​ឲ្យ​ភាគី​ខាង​ប្រពន្ធ​ធ្វើការ​អត់ធ្មត់​ អនុគ្រោះ​ឲ្យ​ប្តី​ ដើម្បី​បាន​រួមរស់​ជាមួយ​គ្នា​តទៅ​ទៀត​ ។​ ប៉ុន្តែ​ការ​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួន​របស់​ភាគី​ប្រពន្ធ​នេះ​ គឺ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា​ គឺ​ផ្តើម​ចេញពី​ទំនាស់​ផ្ទៃក្នុង​គ្រួសារ​រឿង​ប្តី​លួច​មាន​ស្រី​ខាងក្រៅ​ឬ​យ៉ាងណា​នោះ​នៅឡើយ​ទេ​ ៕​

Ros-Reaksmey


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item