Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

អាជ្ញាធរ​យោធា​ថៃ​បន្ត​តាមដាន​ឃ្លាំមើល​សកម្មភាព​របស់​លោកស្រី​ យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ នៅ​បរទេស​យ៉ាង​ដិត​ដល់​បំផុត​

​ថ្វី​ដ្បិត​លោកស្រី​ យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ (Yingluck​ Shinawatra)​ អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ ដែល​ទម្លាក់​ពី​អំណាច​ដោយ​តុលាការ​ធម្មនុញ្ញ​កាលពី​ខែឧសភា​ ឆ្នាំ​២០១៤​នោះ​ ទទួល​បាន​សេរីភាព​ធ្វើ​ដំណើរ​ចាកចេញ​ទៅ​បរទេស​ តាម​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​យោធា​ថៃ​រួច​ហើយ​ក៏​ដោយ​ ក៏​របប​យោធា​ថៃ​នៅ​តែ​បន្ត​តាមដាន​ឃ្លាំមើល​សកម្មភាព​របស់​លោកស្រី​អតីត​នាយក​រដ្ឋមន្ត្រី​រូប​នេះ​នៅ​បរទេស​យ៉ាង​យកចិត្តទុកដាក់​បំផុត​ រួម​ទាំង​ថត​ទុក​អំពី​សកម្មភាព​នានា​ជា​ឯកសារ​ទៀត​ផង​ ។​

​បច្ចុប្បន្ន​ លោកស្រី​ យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ កំពុង​ឋិត​នៅ​ទី​ក្រុងប៉ារីស​ ប្រទេស​បារាំង​ ដើម្បី​ចូលរួម​អបអរ​បុណ្យខួបកំណើត​គម្រប់​៦៥​ឆ្នាំ​របស់​លោក​ ថា​ក់​ស៊ី​ន​ ស៊ី​ណា​វ៉ា​ត្រា​ (Thaksin​ Shinawatra)​ អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ ដែល​ទម្លាក់​ពី​តំណែង​ដោយ​រដ្ឋប្រហារ​យោធា​កាលពី​អំឡុង​ឆ្នាំ​២០០៦​ និង​ត្រូវជា​បងប្រុស​បង្កើត​របស់​លោកស្រី​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃស្អែក​ទី​២៦​ ខែកក្កដា​ ឆ្នាំ​២០១៤​ ខណៈ​ដែល​លោកស្រី​ក៏​មាន​គម្រោង​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត​ ទាំង​នៅ​ទ្វីបអឺរ៉ុប​ ទាំង​នៅ​ទ្វីបអាមេរិក​ ។​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​យោធា​ថៃ​ បាន​ប្រាប់​បណ្តាញសារព័ត៌មាន​ថៃ​ថា​ អាជ្ញាធរ​យោធា​ថៃ​បាន​អនុញ្ញាត​ឲ្យ​លោកស្រី​ យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​បរទេស​ត្រឹម​ឋិត​ក្នុង​ក្របខ័ណ្ឌ​ជួបជុំ​ជាមួយ​សមាជិកគ្រួសារ​ប៉ុណ្ណោះ​ ប៉ុន្តែ​ហាមឃាត់​ការ​ជួប​ក្រុម​នយោបាយ​ណាមួយ​ និង​ការ​ចូលរួម​កិច្ចប្រជុំ​ណាមួយ​ដែល​អាច​មាន​សារៈសំខាន់​ខាង​នយោបាយ​ ៕​

Thaksin-Shinawatra-Yingluck


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item