Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ជីដូនមួយ​បង្កើត​ថៅកែ​កោះ​ពេជ្រ​ និង​ធនាគារ​កា​ណា​ឌី​យ៉ា​ ត្រូវ​បាន​ជ្រើសរើស​ជា​សមាជិកា​ទី​៩​ គ​.​ជ​.​ប​

​យោង​តាម​ការ​ព្រមព្រៀង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៤​កន្លង​មក​នោះ​ ពាក់ព័ន្ធ​នឹង​ការ​កែទម្រង់​សមាសភាព​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ គឺ​តម្រូវ​ឲ្យ​មានការ​ជ្រើសរើស​សមាជិក​ គ​.​ជ​.​ប​ ឯករាជ្យ​ថ្មី​មួយ​រូប​ក្នុង​ចំណោម​៩​រូប​ ដោយ​មានការ​ឯកភាព​គ្នា​ពី​គណបក្ស​នយោបាយ​ទាំង​ពីរ​ ដើម្បី​មក​បោះ​ឆ្នោត​ជ្រើស​តាំងនៅ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ ។​

​លោកស្រី​វេជ្ជបណ្ឌិត​ ពុង​ ឈី​វ​កេ​ក​ ប្រធាន​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​លី​កាដូ​ (LICADHO)​ ត្រូវ​បាន​គណបក្ស​កាន់កាប់​អំណាច​និង​គណបក្សប្រឆាំង​ ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ទាំង​ពីរ​ ព្រមព្រៀង​សម្រេច​ជ្រើសរើស​យក​ធ្វើ​ជា​បេក្ខជន​សមាជិកា​ថ្មី​ឯករាជ្យ​ទី​៩​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ដើម្បី​ឈាន​ទៅ​សុំ​ការ​អនុម័ត​ផ្តល់​សេចក្តី​ទុកចិត្ត​ពី​រដ្ឋសភា​ ខណៈ​ដែល​លោកស្រី​ក៏​បាន​ឯកភាព​ទទួល​យកមុខ​តំណែង​ដ៏​សំខាន់​ ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​នេះ​ដែរ​ ។​

​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​អនុប្រធាន​គណបក្ស​ដ៏​មាន​ឥទ្ធិពល​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​វាយតម្លៃ​ខ្ពស់​ទៅ​លើ​តួនាទី​ឯករាជ្យ​របស់​លោកស្រី​វេជ្ជបណ្ឌិត​ ពុង​ ឈី​វ​កេ​ក​ ថា​ ពិតជា​នឹង​រួម​វិភាគទាន​យ៉ាង​សំខាន់​ដល់​អព្យាក្រឹតភាព​នៃ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ ដើម្បី​សម្រេច​បេសកកម្ម​របស់​ខ្លួន​ ស្រប​តាម​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​ជា​ធរមាន​ ។​

​លោកស្រី​វេជ្ជបណ្ឌិត​ ពុង​ ឈី​វ​កេ​ក​ អាយុ​៧២​ឆ្នាំ​ ប្រធាន​អង្គការ​លី​កាដូ​ ត្រូវជា​បងស្រី​ជីដូនមួយ​បង្កើត​របស់​លោក​ឧកញ៉ា​ ពុង​ ឃាវ​សែ​ (​ហៅ​ ពុង​ សុវណ្ណ​)​ អាយុ​៦៨​ឆ្នាំ​ ដែល​គេ​ស្គាល់​ថា​ជា​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​នៅ​កម្ពុជា​ ក្នុង​នាម​ជា​អគ្គនាយក​ធនាគារ​កា​ណា​ឌី​យ៉ា​ អគ្គនាយក​ក្រុមហ៊ុន​ OCIC​ ជា​ថៅកែ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​,​ ផ្សារ​ទំនើប​សូ​រិ​យា​,​ វិមាន​កា​ណា​ឌី​យ៉ា​…​ហើយ​ក៏​ជា​ឈ្មួញ​រកស៊ី​ចូល​ហ៊ុន​ជាមួយ​ក្រុម​គ្រួសារ​បុរស​ខ្លាំង​យ៉ាង​សកម្ម​ផង​ដែរ​ ។​ លោកស្រី​វេជ្ជបណ្ឌិត​ ពុង​ ឈី​វ​កេ​ក​ ធ្លាប់​បាន​ដើរតួ​យ៉ាង​សំខាន់​ជាមួយ​ក្រុម​គ្រួសារ​របស់​លោកស្រី​ ក្នុង​ការ​រៀបចំ​ឲ្យ​មាន​ជំនួប​រវាង​សម្តេច​ នរោត្តម​ សីហ​នុ​ និង​បុរស​ខ្លាំង​នៅ​ទី​ក្រុងប៉ារីស​ ប្រទេស​បារាំង​ ដើម្បី​ចរចា​រក​ដំណោះស្រាយ​នយោបាយ​បញ្ចប់​ជម្លោះ​នៃ​គ្រប់​ភាគី​កម្ពុជា​ពី​អតីតកាល​ រហូត​បង្កើត​បានជា​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ ស្តី​ពី​កម្ពុជា​ ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​១៩៩១​ ។​ គោល​ជំហរ​នយោបាយ​ជា​រួម​របស់​លោកស្រី​វេជ្ជបណ្ឌិត​ ពុង​ ឈី​វ​កេ​ក​ គឺ​ដាច់ខាត​មិន​ដែល​ និង​ក៏​មិន​ហ៊ាន​ប៉ះពាល់​ដល់​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ​នា​ពេល​កន្លង​មក​ ហើយ​លោកស្រី​ក៏​ជា​អ្នក​បើកផ្លូវ​ដើរតួ​ជា​ស្ពាន​យ៉ាង​សំខាន់​ឲ្យ​លោក​ឧកញ៉ា​ ពុង​ ឃាវ​សែ​ ជា​ប្អូនជីដូនមួយ​បង្កើត​លោកស្រី​ មក​បណ្តាក់ទុន​រកស៊ី​នៅ​ស្រុក​ខ្មែរ​ ក្លាយជា​សេដ្ឋី​ទល់​បច្ចុប្បន្ន​ ។​

​សរុបសេចក្តី​មក​ តាម​គោលការណ៍​ព្រមព្រៀង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​លោកស្រី​វេជ្ជបណ្ឌិត​ ពុង​ ឈី​វ​កេ​ក​ ប្រធាន​អង្គការ​លី​កាដូ​ និង​ត្រូវជា​បងស្រី​ជីដូនមួយ​បង្កើត​របស់​លោក​ឧកញ៉ា​ ពុង​ ឃាវ​សែ​ ថៅកែ​កោះ​ពេជ្រ​ និង​ធនាគារ​កា​ណា​ឌី​យ៉ា​ នឹង​ក្លាយជា​សមាជិកា​ទី​៩​ថ្មី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​ ហើយ​មជ្ឈដ្ឋាន​នានា​សង្ឃឹម​ទុកជា​មុន​ថា​ វត្តមាន​របស់​លោកស្រី​វេជ្ជបណ្ឌិត​នឹង​បំពេញ​តួនាទី​ជា​សមាជិក​ឯករាជ្យ​ និង​អព្យាក្រឹត​ពិតប្រាកដ​នៅ​ក្នុង​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​របស់​កម្ពុជា​ ៕​

Pong-Chhivgech-Pic Pong-Chhivgech-4Pong-Chhivgech-2


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item