Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

នាយ​ឧត្តមសេនីយ៍​ អ៊ី​ ឈាន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន​ត្រូវ​បាន​តែងតាំង​តំណែង​បន្ថែម​ជាទី​ប្រឹក្សា​ផ្ទាល់​បុរស​ខ្លាំង​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​

​ក្រៅពី​បាន​ទទួលស្គាល់​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១៤/៦៦០​ ចុះ​ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០១៤​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ អ៊ី​ ឈាន​ អតីត​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​ដ៏​សម្បូណ៌​អំណាច​ និង​ត្រូវជា​ស្វាមី​របស់​លោក​ជំទាវ​ បាន​ ស្រី​មុំ​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន​ និង​ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​សាខា​ខេត្ត​ប៉ៃលិន​ ត្រូវ​បាន​តែងតាំង​មុខ​តំណែង​បន្ថែម​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៤/៧៤៨​ ចុះ​ថ្ងៃ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០១៤​ ។​

​ការ​តែងតាំង​តំណែង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ អ៊ី​ ឈាន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន​ ឲ្យ​ធ្វើ​ជាទី​ប្រឹក្សា​ផ្ទាល់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​បែប​នេះ​ គឺ​ហាក់ដូចជា​បាន​ជំរុញ​ឲ្យ​ឯកឧត្តម​អតីត​និ​រ​សា​មេដឹកនាំ​របប​ខ្មែរក្រហម​រូប​នេះ​ បន្ត​មាន​ឥទ្ធិពល​អំណាច​យ៉ាង​ខ្លាំងក្លា​នៅ​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន​ ទៅ​បី​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ អ៊ី​ ឈាន​ មិន​បាន​កាន់កាប់​អំណាច​ផ្ទាល់​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​ដូច​មុន​ក៏​ដោយ​ ។​

​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ អ៊ី​ ឈាន​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន​ និង​ជាទី​ប្រឹក្សា​ផ្ទាល់​បុរស​ខ្លាំង​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ព្រមទាំង​លោក​ជំទាវ​ បាន​ ស្រី​មុំ​ ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន​ ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​សាខា​ខេត្ត​ប៉ៃលិន​ អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ឯកជន​ឈ្មោះ​ Victoria.Y.Inc​ ត្រូវ​បាន​មជ្ឈដ្ឋាន​មន្ត្រីរាជការ​ និង​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ប៉ៃលិន​វាយតម្លៃ​ថា​ គឺជា​មហា​គ្រួសារ​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​អំណាច​មហិមា​ប្រចាំ​អាណាចក្រ​ខេត្ត​ប៉ៃលិន​ទាំងមូល​ ក្រោម​ការ​គ្រប់គ្រង​អំណាច​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ ដោយ​បុរស​ខ្លាំង​ ៕​

Y-Chhean-10 Y-Chhean​​-Letter


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item