Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

យុវជន​៧​នាក់​ទទួល​រង​ការ​ប្តឹង​ចោទប្រកាន់​ថា​ ហែក​របង​ស័ង្កសី​លួច​មើល​កូនក្រមុំ​គេ​ងូតទឹក​

​អាច​ចាត់​ទុក​ថា​ជា​បណ្តឹង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ និង​ក៏​ជា​បណ្តឹង​កម្រ​មាន​ដែរ​ នៅ​ពេល​ដែល​យុវជន​រហូត​ដល់​ទៅ​ចំនួន​៧​នាក់​ ត្រូវ​បាន​បុរស​ចំណាស់​អាយុ​៧១​ឆ្នាំ​ម្នាក់​ត្រូវជា​ឪពុក​របស់​កូនក្រមុំ​ប្តឹង​ចោទប្រកាន់​យុវជន​ទាំងនោះ​ពី​បទ​ ហែក​របង​ស័ង្កសី​ដើម្បី​លួច​មើល​កូនក្រមុំ​គេ​ងូតទឹក​ ។​

​ក្រុម​យុវជន​ទាំង​៧​នាក់​ដែល​ទទួល​រង​ការ​ប្តឹង​ចោទប្រកាន់​ទៅ​សមត្ថកិច្ច​នគរបាល​កាលពី​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ ពី​បទ​ហែក​របង​ស័ង្កសី​លួច​មើល​កូនក្រមុំ​គេ​ងូតទឹក​ មានឈ្មោះ​ សោ​ បាន​ហៀ​ង​ អាយុ​៧១​ឆ្នាំ​ ជា​ឪពុក​ខាង​ភាគី​កូនក្រមុំ​ ជាដើម​បណ្តឹង​នោះ​ គឺជា​កម្មករ​សំណង់​ ស្នាក់​នៅ​ក្នុង​ទីតាំង​លក់​គ្រឿងសំណង់​មួយ​កន្លែង​យីហោ​ សុខ​ ប៉ោ​សាយ​ ឋិត​នៅ​ភូមិ​ស្លាប​តា​អោន​ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ ដោយ​មានឈ្មោះ​ ដូច​តទៅ​ ៖​ ១-​អ៊​ន​ ស៊ី​ម៉​ន​ អាយុ​៣៣​ឆ្នាំ​,​ ២-​ជី​ វណ្ណៈ​ អាយុ​៣០​ឆ្នាំ​,​ វិចិត្រ​ អាយុ​៣០​ឆ្នាំ​,​ ៤-​ថន​ ឧត្តម​ អាយុ​២៨​ឆ្នាំ​,​ ៥-​ង៉ែត​ វិ​ឆ័​យ​ អាយុ​២៧​ឆ្នាំ​,​ ៦-​សិលា​ អាយុ​២៥​ឆ្នាំ​ និង​៧-​អ៊​ន​ ស៊ី​ណ​ន​ អាយុ​២០​ឆ្នាំ​ ។​

​នៅ​ចំពោះ​សមត្ថកិច្ច​នគរបាល​ ក្រុម​យុវជន​ជា​កម្មករ​សំណង់​ទាំង​៧​នាក់​នោះ​ បាន​ឆ្លើយ​បំភ្លឺ​ព្រមៗ​គ្នា​នៅ​ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០១៤​នេះ​ថា​ ពួក​គេ​មិន​បាន​ប្រព្រឹត្ត​ផ្តេសផ្តាស​ដូច​ការ​ប្តឹង​ចោទប្រកាន់​នោះ​ទេ​ ដ្បិត​ពួក​គេ​រវល់​ធ្វើ​ការងារ​ណាស់​ គ្មាន​ពេលវេលា​លួច​មើល​កូនក្រមុំ​អ្នក​ក្បែរ​ខាង​ជាប់​របង​ងូតទឹក​ឡើយ​ ហើយ​ជញ្ជាំង​ស័ង្កសី​ដែល​របើក​នោះ​ គឺ​ខាង​ភាគី​ដើមបណ្តឹង​ជា​អ្នក​រុញ​ឲ្យ​របើក​ខ្លួនឯង​ បែរជា​មក​ប្តឹង​ពួក​គេ​ថា​ លួច​ហែក​របង​ស័ង្កសី​មើល​លូន​ក្រមុំ​ខ្លួន​ងូតទឹក​ និង​ធ្វើ​សញ្ញា​ញាក់ភ្នែក​ក្នុង​បំណង​ញ៉ែ​កូនក្រមុំ​ខ្លួន​ទៅ​វិញ​ ។​

​ដោយឡែក​ ម្ចាស់​ទីតាំង​លក់​គ្រឿងសំណង់​ឋិត​នៅ​ជាប់​របង​នឹង​ភាគី​ដើមបណ្តឹង​នោះ​ បាន​ឆ្លើយ​អះអាង​ក្នុង​បំណង​ជួយ​ការពារ​កម្មករ​របស់​ខ្លួន​ថា​ កម្មករ​របស់​លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​ទេ​ រីឯ​របង​ស័ង្កសី​ដែល​របើក​បន្តិច​នោះ​ គឺ​ភាគី​ដើមបណ្តឹង​ជា​អ្នក​រុញ​ដោយ​ខ្លួនឯង​ ។​ ករណី​នេះ​លោក​នឹង​ប្តឹង​បក​វិញ​ ដើម្បី​ផ្តល់​យុត្តិធម៌​ឲ្យ​ក្រុម​កម្មករ​របស់​លោក​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ ក្រោយ​ការ​សាកសួរ​រួចរាល់​ហើយ​ ក្រុម​យុវជន​ជា​កម្មករ​សំណង់​ទាំង​៧​នាក់​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​មិន​ធ្វើការ​ឃាត់ខ្លួន​អ្វី​ឡើយ​ ហើយ​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​កន្លែង​បម្រើ​ការងារ​វិញ​ទាំងអស់​គ្នា​ ៕​

20140724_10165FFFFFFFsized


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item