Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​ម៉ា​ឡេ​ស៊ីជើង​ហោះហើរ​ MH17​ គឺ​ក្រុម​បះបោរ​គាំទ្រ​ដោយ​រុ​ស្ស៊ី​បាញ់​ច្រឡំ​ដោយ​ចាញ់​បញ្ឆោត​កងទ័ព​អ៊ុយ​ក្រែ​ន​

​មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​ប្រភេទ​ Boeing777-200​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​ មាន​ជើងហោះហើរ​ MH17​ ចេញពី​ទីក្រុង​ Amsterdam​ ប្រទេស​ហូល្ល​ង់​ ឆ្ពោះ​ទីក្រុង​គូ​ឡា​ឡំ​ពួរ​ ប្រទេស​ម៉ា​ឡេ​ស៊ី​ សម្លាប់​មនុស្ស​ចម្រុះ​ជាតិ​សាសន៍​ក្នុង​យន្តហោះ​ចំនួន​២៩៨​នាក់​ ក្នុង​នោះ​មាន​កុមារ​ជាង​១០០​នាក់​ កាលពី​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០១៤​ នៅ​ក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន​ ជាប់​ព្រំដែន​ប្រទេស​រុ​ស្ស៊ី​កន្លង​ទៅ​ដ៏​គួរ​ឲ្យ​សោកសៅ​នោះ​ គឺ​ដោយសារ​ស្នាដៃ​របស់​ក្រុម​ឧទ្ទាម​បះបោរ​ផ្តាច់​ទឹកដី​ពី​អ៊ុយ​ក្រែ​ន​គាំទ្រ​ដោយ​រុ​ស្ស៊ី​ជា​អ្នក​ប្រើ​មី​ស៊ី​ល​ប្រភេទ​ Buk​ បាញ់​ច្រឡំ​ ដ្បិត​ចាញ់​អន្ទាក់​បញ្ឆោត​របស់​ទាហាន​ប្រទេស​អ៊ុយ​ក្រែ​ន​ ។​

​កាលពី​ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ លោក​ Alexander​ Khodakovsky​ មេបញ្ជាការ​កងពល​ VOSTOK​ របស់​ក្រុម​បះបោរ​ផ្តាច់ខ្លួន​ពី​អ៊ុយ​ក្រែ​ន​ គាំទ្រ​ដោយ​រុ​ស្ស៊ី​ បាន​ចេញ​មុខ​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ Reuters​ ថា​ កងកម្លាំង​បះបោរ​មាន​ប្រព័ន្ធ​មី​ស៊ី​ល​ប្រភេទ​ Buk​ នាំ​ចូល​ពី​ប្រទេស​រុ​ស្ស៊ី​ បាន​បាញ់​ច្រឡំ​ទៅ​លើ​យន្តហោះ​ដឹក​អ្នកដំណើរ​នោះ​ ដោយ​ចាញ់​អន្ទាក់​បញ្ឆោត​ការ​ប្រើ​យន្តហោះ​របស់​កងកម្លាំង​ទាហាន​អ៊ុយ​ក្រែ​ន​ហោះ​ចុះ​ហោះ​ឡើង​ បំណង​វាយប្រហារ​តាម​ដែនអាកាស​មក​លើ​តំបន់​ក្រុម​បះបោរ​ដែល​មាន​មី​ស៊ី​ល​ Buk​ ចៃដន្យ​ព្រម​គ្នា​មាន​យន្តហោះ​ដឹក​អ្នកដំណើរ​ម៉ា​ឡេ​ស៊ី​ឆ្លងកាត់​ ក៏​បាញ់​ច្រឡំ​ចំ​ដោយ​អ​ចេតនា​បែប​នេះ​តែ​ម្តង​ ។​

​លោក​ Alexander​ Khodakovsky​ បាន​ប្រាប់​ Reuters​ ទៀត​ថា​ ក្រោយ​ការ​បាញ់​ទម្លាក់​ចំ​យន្តហោះ​ដឹក​អ្នកដំណើរ​ម៉ា​ឡេ​ស៊ី​រួច​ហើយ​ ក្រុ​ប​បះបោរ​ក៏​បាន​ចាត់​បញ្ជូន​មី​ស៊ី​ល​ Buk​ ទៅ​ឲ្យ​រុ​ស្ស៊ី​វិញ​យ៉ាង​ប្រញាប់ប្រញាល់​ដើម្បី​បំបាត់​ព័ស្តុតាង​ ។​

​ការ​ចេញ​មុខ​បកស្រាយ​របស់​ក្រុម​បះបោរ​បំបែក​រដ្ឋ​ពី​អ៊ុយ​ក្រែ​ន​គាំទ្រ​ដោយ​រុ​ស្ស៊ី​ គឺ​ដូច​គ្នា​ទៅ​នឹង​ការ​ចោទប្រកាន់​របស់​សហរដ្ឋអាមេរិក​ទៅ​លើ​ប្រទេស​រុ​ស្ស៊ី​ថា​ បាន​បញ្ជូន​មី​ស៊ី​ល​ជួយ​ដល់​ក្រុម​បះបោរ​អ៊ុយ​ក្រែ​ន​ ហើយ​ក៏​ស្របគ្នា​ទៅ​នឹង​មន្ត្រី​ចារកម្ម​អា​មេ​រិ​ក​បញ្ជាក់​ថា​ ក្រុម​ទាហាន​បះបោរ​មានការ​យល់​ច្រឡំ​ ទើប​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​ដែល​ហោះ​ឆ្លងកាត់​ដែនអាកាស​នៅ​តំបន់​នោះ​ ។​

​សហភាព​អឺរ៉ុប​បាន​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ទាំងអស់​ចូលរួម​រក្សា​ការពារ​តំបន់​ធ្លាក់​យន្តហោះ​ឲ្យ​នៅ​ដដែល​ និង​ជៀសវាង​អំពើ​បំផ្លិចបំផ្លាញ​បន្ថែម​ ឬ​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ស្ថានភាព​ដើម​ថែម​ទៀត​ ។​ លើស​ពី​នេះ​ សហភាព​អឺរ៉ុប​បាន​សង្កត់ធ្ងន់​ដែរ​ថា​ ទោះ​ដោយ​ផ្ទាល់​ក្តី​ ទោះ​ដោយ​ប្រយោល​ក្តី​ ត្រូវ​តែ​មាន​អ្នក​ទទួលខុសត្រូវ​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​ មាន​ជើងហោះហើរ​ MH17​ ដែល​សម្លាប់​មនុស្ស​អស់​ជិត​៣០០​នាក់​នេះ​ និង​ក៏​តម្រូវ​ឲ្យ​មានការ​កាត់ទោស​ទៅ​តាម​ច្បាប់​ជា​ធរមាន​ ៕​   MH17-24 MH17-22MH17-24-1MH17-22-3MH17-230MH17-27


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item