Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ជំទាវ​ឯកឧត្តម​ ស៊ុ​យ​ សែ​ម​ ជា​ថៅកែ​ក្រុមហ៊ុន​ KDC​ បាន​ល្បីឈ្មោះ​ព្រោះ​ករណី​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​អ្នក​ភូមិ​

​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​មួយ​ឋិត​នៅ​ភូមិ​ឡ​ពាង​ ឃុំ​តា​ជេស​ ស្រុក​កំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ ទំហំ​ជាង​១០០​ហិ​កតា​ រវាង​ក្រុមហ៊ុន​ KDC​ International​ ដែល​គេ​ស្គាល់​ថា​ មាន​លោក​ជំទាវ​ ជា​ ខេ​ង​ ភរិយា​របស់​ឯកឧត្តម​ ស៊ុ​យ​ សែ​ម​ រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​ (​អតីតរដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​)​ ជា​ថៅកែ​ ជាមួយ​ក្រុម​អ្នក​ភូមិ​ជាង​១០០​គ្រួសារ​ បាន​កើត​មាន​ឡើង​ចាប់តាំងពី​អំឡុង​ឆ្នាំ​២០០៧​មក​ម្ល៉េះ​ ដោយ​ក្រុម​អ្នក​ភូមិ​ចោទប្រកាន់​ទៅ​លើ​ក្រុមហ៊ុន​លោក​ជំទាវ​ ជា​ ខេ​ង​ ថា​ បាន​រំលោភ​បំពាន​យក​ដីធ្លី​របស់​ពួក​គាត់​ រីឯ​ខាង​ភាគី​ក្រុមហ៊ុន​បាន​ចោទប្រកាន់​ថា​ អ្នក​ភូមិ​រារាំង​ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​ ដោយ​ដីធ្លី​នេះ​ក្រុមហ៊ុន​បាន​ទិញ​ពី​អ្នក​ភូមិ​រួច​ហើយ​ និង​មួយ​ផ្នែក​ទៀត​ទទួល​បាន​ដី​សម្បទាន​ពី​រាជរដ្ឋាភិបាល​ ។​ សំណុំរឿង​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ​បាន​បន្ត​ទៅ​ដល់​សមត្ថកិច្ច​របស់​ស្ថាប័ន​តុលាការ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ទៀត​ផង​ ។​

​ដោយសារ​ក្រុម​អ្នក​ភូមិ​មួយ​ចំនួន​មិន​អាច​ស៊ូទ្រាំ​តតាំង​រឿង​ក្តី​ជាមួយ​លោក​ជំទាវ​ ជា​ ខេ​ង​ ត្រូវជា​ភរិយា​របស់​ឯកឧត្តម​ ស៊ុ​យ​ សែ​ម​ នៅ​ស្ថាប័ន​តុលាការ​តទៅ​ទៀត​នោះ​ មាន​អ្នក​ភូមិ​ជា​ច្រើន​គ្រួ​សារបាន​សុខចិត្ត​ទទួលយក​គោលនយោបាយ​ខ្លះៗ​ពី​លោក​ជំទាវ​ ជា​ ខេ​ង​ ប៉ុន្តែ​នៅ​សល់​ក្រុម​អ្នក​ភូមិ​ចំនួន​ប្រមាណ​១៦​គ្រួសារ​ទៀត​ ដែល​តំណាង​ដោយ​អ្នកស្រី​ អ៊ុំ​ សុ​ភី​ មិន​ទាន់​ដោះស្រាយ​ចប់​សព្វគ្រប់​នៅឡើយ​ ខណៈ​ដែល​អ្នកស្រី​ អ៊ុំ​ សុ​ភី​ អតីត​ជា​គ្រូបង្រៀន​ ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការងារ​គ្រូបង្រៀន​នៅ​ឆ្នាំ​២០០៩​ ដោយសារ​តែ​អ្នកគ្រូ​រូប​នេះ​ហ៊ាន​ចេញ​មុខ​តវ៉ា​ជាមួយ​ក្រុមហ៊ុន​ KDC​ International​ របស់​លោក​ជំទាវ​ ជា​ ខេ​ង​ ។​

​កាលពី​ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ ខាង​ភាគី​ក្រុមហ៊ុន​ KDC​ International​ បាន​បង្គាប់​ឲ្យ​កម្មករ​ធ្វើ​របង​ព័ទ្ធ​ដី​ជម្លោះ​ បណ្តាល​ឲ្យ​កើត​មានការ​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​អំពើ​ហិង្សា​រវាង​កម្មករ​ក្រុមហ៊ុន​ និង​ក្រុម​អ្នក​ភូមិ​ ។​ លើស​ពី​នេះ​ទៀត​ កាលពី​ថ្ងៃ​ទី​០៧​ ខែកក្កដា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ កងកម្លាំង​សមត្ថកិច្ច​ជា​ច្រើន​រយ​នាក់​ ដឹកនាំ​ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ ចុះ​អនុវត្តន៍​ដីកាចាប់ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ ដើម្បី​ចាប់ខ្លួន​អ្នកស្រី​ អ៊ុំ​ សុ​ភី​ ជា​តំណាង​របស់​អ្នក​ភូមិ​ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​អ្នក​ភូមិ​ចេញ​មុខរា​រាំង​យ៉ាង​ពុះកញ្ជ្រោល​ ធ្វើ​ឲ្យ​កងកម្លាំង​សមត្ថកិច្ច​បាន​ដកថយ​មួយ​រយៈ​វិញ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ដោយសារ​ករណី​ទំនាស់​ដីធ្លី​នេះ​បាន​កើតឡើង​រវាង​ក្រុមហ៊ុន​មាន​ម្ចាស់​ជា​អ្នកមាន​លុយ​ និង​មាន​អំណាច​ ជាមួយ​ក្រុម​ប្រជាជន​ជា​អ្នក​ភូមិ​ក្រីក្រ​ ដូច្នេះ​ស្ថាប័ន​រាជរដ្ឋាភិបាល​ និង​ស្ថាប័ន​តុលាការ​គប្បី​បើក​ការ​អង្កេត​ស្រាវជ្រាវ​លើ​ករណី​នេះ​ឲ្យ​បាន​ច្បាស់លាស់​ ទើប​អាច​ផ្តល់​យុត្តិធម៌​ដល់​គូភាគី​ក្នុង​ជម្លោះ​បាន​ បើ​ពុំ​ដូច្នោះ​ទេ​ នៅ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ គ្រប់គ្រង​អំណាច​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ គឺ​សឹងតែ​ទូទៅ​ អ្នក​ក្រីក្រ​សម្រាប់​តែ​ចាញ់ក្តី​អ្នកមាន​លុយ​ និង​អ្នកមាន​អំណាច​ប៉ុណ្ណោះ​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ មជ្ឈដ្ឋាន​នានា​បាន​លើក​ឡើង​ថា​ លោក​ជំទាវ​ ជា​ ខេ​ង​ ថៅកែ​ក្រុមហ៊ុន​ KDC​ International​ និង​ជា​ភរិយា​ឯកឧត្តម​ ស៊ុ​យ​ សែ​ម​ រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​ បាន​និង​កំពុង​ល្បីឈ្មោះ​ព្រោះ​ពាក់ព័ន្ធ​ករណី​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយ​អ្នក​ភូមិ​ឡ​ពាង​ ឃុំ​តា​ជេស​ ស្រុក​កំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​ ៕​  Chea-KhengLor-PeangLor-Peang-1


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item