Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

និស្សិត​ប្រុស​ឆ្នាំ​ទី​១​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​កាបូប​និស្សិត​ស្រី​ឆ្នាំ​ទី​៣​ជិះ​កង់​

​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រសៀល​ ថ្ងៃ​ទី​០៧​ ខែកក្កដា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ នៅ​ចំណុច​មហាវិថី​ព្រះ​មុនី​រ៉េ​ត​ កែង​ផ្លូវ​លេខ​៣២៨​ ឋិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ មាន​ហេតុការណ៍​ចោរ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ត្រី​វ័យក្មេង​ម្នាក់​ បណ្តាល​ឲ្យ​ផ្អើល​ដល់​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​គោលដៅ​ក្បែរ​នោះ​ បង្ក​ដោយ​យុវជន​២​នាក់​ជិះ​ទោចក្រយានយន្ត​មួយ​គ្រឿង​ម៉ាក​ Step​ ពណ៌​ផ្កាឈូក​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1AF-4872​ ទៅ​លើ​ស្ត្រី​វ័យក្មេង​ម្នាក់​កំពុង​ជិះ​ទោចក្រយាន​ម្នាក់ឯង​ឆ្ពោះទៅ​សាលារៀន​ ខណៈ​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ភ្លាមៗ​ ។​

​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា​ ចោរឆក់​កាបូប​ទាំង​២​នាក់​ដែល​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​នោះ​ គឺ​មានឈ្មោះ​ ហង់​ សុ​ភក្ត្រ​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជា​និស្សិត​ឆ្នាំ​ទី​១​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ស្នាក់​នៅផ្ទះ​លេខ​១៤​ ផ្លូវ​លេខ​១៨២​ សង្កាត់​បឹង​ព្រលិត​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ និង​ឈ្មោះ​ ចិន​ ឡេ​ង​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មាន​ទីលំនៅ​ផ្ទះ​លេខ​៩៨Eo​ ផ្លូវ​លេខ​១៨២​ សង្កាត់​បឹង​ព្រលិត​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ។​ ចំណែក​ស្ត្រី​វ័យក្មេង​រង​គ្រោះ​មានឈ្មោះ​ សុគន្ធ​ ថាវ​រី​ អាយុ​២៣​ឆ្នាំ​ និស្សិត​ឆ្នាំ​ទី​៣​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ធ្វើ​ដំណើរ​ដិះ​កង់​ ដោយ​ដាក់​លុយ​ខ្មែរ​ចំនួន​៣២៨.០០០​រៀល​ ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ចំនួន​១៥០​ដុល្លារ​ និង​លុយ​កា​ណា​ដា​ចំនួន​៥០​ដុល្លារ​ថែម​ទៀត​ក្នុង​កាបូប​ ដើម្បី​យក​ទៅ​បង់ថ្លៃ​សាលារៀន​ ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដដែល​បាន​ឲ្យ​ដឹង​ដែរ​ថា​ មុន​ពេល​កើតហេតុ​ គេ​បានឃើញ​នារី​ជា​ជន​រង​គ្រោះ​បាន​ជិះ​កង់​ម្នាក់ឯង​ទៅ​សាលារៀន​ ។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ នៅ​ភោជនីយដ្ឋាន​ ឡា​ ទី​ហ្វុ​ង​ តាម​បណ្តោយ​ផ្លូវ​លេខ​១៧៣​ ស្រាប់តែ​ជនសង្ស័យ​ជិះ​ម៉ូតូ​មក​ក្បែរ​ រួច​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​នាង​តែ​ម្តង​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ស្ទាក់​ចាប់​ជនសង្ស័យ​បាន​ទាំង​២​នាក់​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​ ។​​ ដោយឡែក កាបូបនិងលុយកាក់របស់នារីរងគ្រោះដែលត្រូវនិស្សិត ធ្វើចោរឆក់យកនោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅជនរងគ្រោះវិញហើយ ដោយគ្មានការបាត់បង់ទេ។

​នេះ​គឺជា​រូបភាព​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​ ធនធានមនុស្ស​ដែល​បណ្តុះបណ្តាល​នៅ​ថ្នាក់​សាកលវិទ្យាល័យ​ទៅ​ហើយ​ បែរជា​មាន​បុគ្គល​ជា​និស្សិត​មួយ​ចំនួន​ធ្វើ​ជា​ចោរឆក់​កាបូប​ទៅ​វិញ​ ហើយ​ករណី​នេះ​ទៀត​សោត​ និស្សិត​សាកលវិទ្យាល័យ​តែ​មួយ​ដែល​ធ្វើ​ចោរឆក់​កាបូប​ប៉ះ​ចំ​និស្សិត​ស្រី​សិក្សា​នៅ​សាកលវិទ្យាល័យ​តែ​មួយ​តែ​ម្តង​ ៕​

2n640j63 e12uccxu


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item