Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

តើ​ក្រុម​ខ្លាំង​មក​ពី​អា​មេ​រិ​ក​ឬ​អឺរ៉ុប​ដែល​អាច​បោះ​ជំហាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​សម្រាប់​ World​ Cup​ 2014​ ?

​លទ្ធផល​នៃ​ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​ពិភពលោក​ឆ្នាំ​២០១៤(World​ Cup​ 2014)​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ក្នុង​វគ្គ​៨​ក្រុម​ បាន​បង្ហាញ​ឲ្យ​ឃើញ​រួច​ហើយ​មាន​៤​ក្រុម​ដែល​ទទួល​បាន​ជ័យជម្នះ​ ឆ្លង​ផុត​ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ គឺ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​(​ជា​ម្ចាស់ផ្ទះ​)​ ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​,​ ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ និង​ក្រុម​ជម្រើសជាតិ​ហូល្ល​ង់​ ។​

​ក្នុង​ចំណោម​ក្រុម​ជម្រើសជាតិ​ទាំង​៤​ដែល​ទទួល​បាន​ជ័យជម្នះ​ឆ្លង​ផុត​វគ្គ​៨​ក្រុម​ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ​ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​គ្នា​បន្ត​ទៀត​  ដើម្បី​ឆ្ពោះទៅ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ តាម​កាលបរិច្ឆេទ​ដូច​ខាងក្រោម​ ៖

​គូ​ទី​១​ ៖​ ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ប្រភព​មក​ពី​ទ្វីបអាមេរិក​ (​អា​មេ​រិ​ក​ខាងត្បូង​)​ ជួប​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​(​ប្រភព​ពម​ក​ពី​ទ្វីបអឺរ៉ុប​)​ នៅ​ថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០១៤​ខាង​មុខ​ (​ត្រូវ​នឹង​ម៉ោង​០៣​ព្រឹក​ នា​ថ្ងៃ​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០១៤​ម៉ោង​នៅ​កម្ពុជា​)​ ៖

-​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ ៖​ ជាប់​ចំណាត់ថ្នាក់​លេខ​៣​របស់​សហព័ន្ធ​សមាគម​កីឡាបាល់ទាត់​អន្តរជាតិ​(FIFA)​ ធ្លាប់​បង្ហាញ​វត្តមាន​ក្នុង​ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​ពិភពលោក​(World​ Cup)​ ចំនួន​២០​លើក​ ។​ ធ្លាប់​ឈ្នះ​ជា​ជើងឯក​ចំនួន​៥​លើក​(​ឆ្នាំ​១៩៥៨,​ ១៩៦២,១៩៧០,១៩៩៤​ និង​ឆ្នាំ​២០០២)​ ជាប់​ចំណាត់ថ្នាក់​លេខ​២​ចំនួន​២​លើក​ (​ឆ្នាំ​១៩៥០​ និង​ឆ្នាំ​១៩៩៨)​ ជាប់​ចំណាត់ថ្នាក់​លេខ​៣​ចំនួន​២​លើក​ (​ឆ្នាំ​១៩៣៨​ និង​ឆ្នាំ​១៩៧៨)​និង​ជាប់​ចំណាត់ថ្នាក់​លេខ​៤​ចំនួន​១​លើក​នៅ​ឆ្នាំ​១៩៧៤​ ។​

-​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​ ៖​ ជាប់​ចំណាត់ថ្នាក់​លេខ​២​របស់​ FIFA​ ។​ ធ្លាប់​បង្ហាញ​វត្តមាន​ក្នុង​ការ​ប្រកួត​ World​ Cup​ ចំនួន​១៥​លើក​ ។​ ធ្លាប់​ឈ្នះ​ជា​ជើងឯក​ចំនួន​៣​លើក​(​ឆ្នាំ​១៩៥៤,​ ១៩៧៤​ និង​ឆ្នាំ​១៩៩០)​ ជាប់​ចំណាត់ថ្នាក់​លេខ​២​ចំនួន​៤​លើក​(​ឆ្នាំ​១៩៦៦,​ ១៩៨២,​ ១៩៨៦​ និង​ឆ្នាំ​២០០២)​ ជាប់​ចំណាត់ថ្នាក់​លេខ​៣​ចំនួន​៤​លើក​ (​ឆ្នាំ​១៩៣៤,​ ១៩៧០,២០០៦​ និង​ឆ្នាំ​២០១០)​ និង​ជាប់​ចំណាត់ថ្នាក់​លេខ​៤​ចំនួន​១​លើក​នៅ​ឆ្នាំ​១៩៧៨​ ។​

​គូ​ទី​២​ ៖​ ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ប្រភព​ពម​ក​ពី​ទ្វីបអាមេរិក​(​អា​មេ​រិ​ក​ខាងត្បូង​)​ ជួប​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​ហូល្ល​ង់​(​ប្រភព​ពម​ក​ពី​ទ្វីបអឺរ៉ុប​)​ នៅ​ថ្ងៃ​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០១៤​ខាង​មុខ​ (​ត្រូវ​នឹង​ម៉ោង​០៣​ព្រឹក​ នា​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៤​ ម៉ោង​នៅ​កម្ពុជា​)​ ៖

-​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ ៖​ ជាប់​ចំណាត់ថ្នាក់​លេខ​៥​របស់​ FIFA​ ។​ ធ្លាប់​បង្ហាញ​វត្តមាន​ក្នុង​ការ​ប្រកួត​ World​ Cup​ ចំនួន​១៥​លើក​ ។​ ធ្លាប់​ឈ្នះ​ជា​ជើងឯក​ចំនួន​២​លើក​ (​ឆ្នាំ​១៩៧៨​ និង​ឆ្នាំ​១៩៨៦)​ និង​ជាប់​ចំណាត់ថ្នាក់​លេខ​២​ចំនួន​២​លើក​ (១៩៣០​ និង​ឆ្នាំ​១៩៩០)​ ។​

-​ក្រុម​ជ្រើស​ជាតិ​ហូល្ល​ង់​ ៖​ ជាប់​ចំណាត់ថ្នាក់​លេខ​១៥​របស់​ FIFA​ ។​ ធ្លាប់​បង្ហាញ​វត្តមាន​ក្នុង​ការ​ប្រកួត​ World​ Cup​ ចំនួន​១០​លើក​ ។​ មិន​ដែល​ឈ្នះ​ជា​ជើងឯក​ ប៉ុន្តែ​ធ្លាប់​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​២​ចំនួន​៣​លើក​ (​ឆ្នាំ​១៩៧៤,​ ឆ្នាំ​១៩៧៨​ និង​ឆ្នាំ​២០១០)​ និង​ជាប់​លេខ​៤​ចំនួន​១​លើក​នៅ​ឆ្នាំ​១៩៩៨​ ។​

​សូម​ប្រិ​យ​មិត្ត​អ្នក​អាន​ដែល​ចូល​ចិត្ត​តាមដាន​ទស្សនា​បាល់ទាត់​ សាកល្បង​ធ្វើការ​ទស្សន៍​ទាយ​ទៅ​មើល​ តើ​ក្រុម​ជើង​ខ្លាំង​មក​ពី​ទ្វីបអាមេរិក​ ឬ​មក​ពី​ទ្វីបអឺរ៉ុប​ដែល​អាច​បោះ​ជំហាន​ឈាន​ឆ្ពោះទៅ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​សម្រាប់​ World​ Cup​ 2014​ នេះ​ ?​ ៕​   Brazil-in-world-Cup-2014Germany-in-world-cup-2014Netherland-in-World-cup-2014-3 Argentina-in-World-Cup-2014-2


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item