Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

បុរស​ខ្លាំង​ស្ងាត់​មាត់​ដូច​គេ​ចុក​ក្នុង​សំណុំរឿង​បុគ្គល​ ធាន​ វុ​ទ្ធី​ រួចខ្លួន​មិន​ជាប់គុក​ដ្បិត​ធ្លាប់​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​បុគ្គល​រូប​នេះ​

​អ្នក​តាមដាន​និង​អ្នកដឹង​អំពី​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​អំពើ​មិន​ប្រក្រតី​របស់​បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ នៅ​វត្ត​ទួល​ព្រះរាជា​ ឋិត​ក្នុងភូមិ​កំពង់​គ​ ឃុំ​ពោធិ៍​បាន​ ស្រុក​កោះធំ​ ខេត្តកណ្តាល​នោះ​ ហាក់​បាន​សម្តែង​នូវ​ការ​មិន​អស់ចិត្ត​ឡើយ​ចំពោះ​ការ​បិទ​បញ្ចប់​សំណុំរឿង​បោកប្រាស់​ និង​បំផ្លិចបំផ្លាញ​កិត្យានុភាព​ព្រះពុទ្ធ​សាសនា​ ជា​សាសនា​របស់​រដ្ឋ​នេះ​ ត្រឹម​អ្នក​ប្រព្រឹត្ត​ខុសឆ្គង​បាន​រួចខ្លួន​តាម​វិធី​សារភាព​កំហុស​ និង​សុំ​ទោស​ ខណៈ​ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ក៏​ធ្លាប់​បាន​ប្រតិកម្ម​ជា​សាធារណៈ​ប្រកាស​ឲ្យ​អាជ្ញាធរ​តាម​ចាប់ខ្លួន​ និង​"​វាយ​ខ្នោះ​"​ទៅ​លើ​បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ កាលពី​ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០១៤​យ៉ាង​ក្តែ​ងៗ​ហើយ​ បែរជា​ស្ងាត់​មាត់​ដូច​គេ​ចុក​ទៅ​វិញ​ បន្ទាប់​ពី​ក្រសួង​ធម្មការ​និង​សាសនា​ គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​គណៈ​អភិបាល​ខេត្តកណ្តាល​ចេញ​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​០៨​ ខែសីហា​ ឆ្នាំ​២០១៤​ អនុញ្ញាត​ឲ្យ​បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ ចាក​ផុត​ពី​ការ​ទទួលទោស​ទណ្ឌ​រួច​មក​ ។​

​បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ ដែល​ដើរតួ​ជា​តាបស​ស្លៀកពាក់​ស​ ជា​អ្នករក​ឃើញ​ព្រះ​ផុស​ ជា​សម្តេចព្រះសង្ឃរាជ​ ជួន​ ណាត​ ចាប់ជាតិ​ អាច​ទំនាក់ទំនង​ប្រាស្រ័យ​ជាមួយ​ព្រះព្រហ្ម​ និង​ព្រះឥន្ទ្រ​បាន​ រហូត​ដល់​តាំងខ្លួន​ជា​ព្រះ​សិ​អារ្យ​មេ​ត្រិ​យ៍​ ធ្វើ​ឲ្យ​ព្រះសង្ឃ​មួយ​ចំនួន​ថ្វាយបង្គំ​ និង​សាងសង់​សំណង់​ផ្សេងៗ​នៅ​ក្នុង​វត្ត​ទួល​ព្រះរាជា​ មាន​លក្ខណៈ​ប្រាសចាក​ពី​ព្រះពុទ្ធ​សាសនា​ និង​វប្បធម៌​ជាតិ​នោះ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​តែងតាំង​ជា​ "​ព្រះ​គ្រូ​ធម្មាចារ្យ​"​ និង​ធ្លាប់​ត្រូវ​បាន​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​ប្រោស​ព្រះ​រាជទាន​នូវ​គ្រឿង​ឥស្សរិយយស​ព្រះរាជា​ណា​ចក​ក្រ​កម្ពុជា​ថ្នាក់​មហា​សេនា​ ដូច​សម្តេចព្រះ​ពោធិវ័ង្ស​ អំ​ លឹ​ម​ហេង​,​ សម្តេចព្រះ​វ័ន​រ័ត​ ណ​យ​ ច្រឹ​ក​,​ សម្តេចព្រះ​ឧត្តម​វង្សា​ មួ​ង​ រ៉ា​ និង​សម្តេចព្រះ​មហា​អរិយវង្ស​ សៅ​ ចន្ទ​ថុ​ល្ល​ ដែរ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១០/៤៥៣​ ចុះ​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១០​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ នៅ​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​មាន​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ តែងតាំង​ឲ្យ​បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ នៅ​វត្ត​ទួល​ព្រះ​ទួល​រាជា​ ជា​"​ព្រះ​គ្រូ​ធម្មាចារ្យ​"​ និង​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រោស​ព្រះ​រាជទាន​នូវ​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហា​សេនា​ ចំពោះ​បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ ស្មើនឹង​លោក​ជំទាវ​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ ឯកឧត្តម​-​លោក​ជំទាវ​-​ឧកញ៉ា​មួយ​ចំនួន​ និង​សម្តេច​សង្ឃ​មួយ​ចំនួន​ គឺ​មាន​ន័យ​ថា​ រាជរដ្ឋាភិបាល​បាន​ទទួលស្គាល់​អំពើ​ និង​ផ្តល់​តម្លៃ​ជា​កិត្តិយស​ខ្ពង់ខ្ពស់​ដល់​បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ ចាប់តាំងពី​អំឡុង​ឆ្នាំ​២០១០​មក​ម្ល៉េះ​ ។​ ដូច្នេះ​ ទោះបី​ក្រសួង​ធម្មការ​ និង​សាសនា​បាន​អង្កេត​ស្រាវជ្រាវ​រក​ឃើញ​នូវ​ភាព​មិន​ប្រក្រតី​របស់​បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ ក្នុង​ជំហាន​ដំបូង​ក៏​ដោយ​ ក៏​រាជរដ្ឋាភិបាល​មិន​អាច​ចាត់ការ​ទៅ​លើ​បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ ឲ្យ​ទទួលទោស​ទណ្ឌ​តាម​ច្បាប់​រដ្ឋ​ និង​សាសនា​ឡើយ​ គឺ​បាន​ត្រឹម​ឲ្យ​បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ ចំណាយ​លុយកាក់​បិទ​សំណុំរឿង​នេះ​តែ​ប៉ុណ្ណោះ​ ។​ ដោយឡែក​ ប្រកាស​ចេញពី​មាត់​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ដែល​ថា​ ឲ្យ​អាជ្ញាធរ​តាម​ចាប់ខ្លួន​ និង​"​វាយ​ខ្នោះ​"​បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ នោះ​ គឺ​ត្រឹម​បាន​ប្រកាស​និយាយ​ចោល​ឲ្យ​រួចពីមាត់​ ក្លាយជា​គ្មាន​តម្លៃ​ ឥត​ន័យ​ខ្លឹមសារ​ផង​ដែរ​ រួច​ហើយ​ក៏​ត្រូវ​ស្ងាត់​មាត់​ដូច​គេ​ចុក​តែ​ម្តង​ទល់​សព្វថ្ងៃ​ ៕​    Thean-Vuthy-178Thean-Vuthy-1780 Thean-Vuthy.-568Thean-Vuthy-188Thean-Vuthy-189 Thean-Vuthy-11 Thean-Vuthy-13 Thean-Vuthy-160


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item