Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

Lexus​ 470​ របស់​ប៉ូលិស​អន្តោប្រវេសន៍​ក្នុង​សម័យ​បុរស​ខ្លាំង​ក៏​បាន​ចូលរួម​ដឹកឈើ​គ្រញូង​យ៉ាង​សកម្ម​ដែរ​

​ទោះបី​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ធ្លាប់​បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ហាមឃាត់​ការ​ដឹក​ជញ្ជូន​ ចរាចរណ៍​ និង​ជួញដូរ​ឈើ​គ្រញូង​យ៉ាងណា​ក៏​ដោយ​ ក៏​បទបញ្ជា​នេះ​ហាក់​មិនសូវ​ ឬ​គ្មាន​ប្រសិទ្ធភាព​ទេ​ ដោយសារ​កងកម្លាំង​សមត្ថកិច្ច​តាម​លំដាប់ថ្នាក់​ក្រោម​ឱវាទ​របស់​បុរស​ខ្លាំង​ស្គាល់​ចិត្តថ្លើម​ចៅហ្វាយ​របស់​ខ្លួន​ ហើយ​ចូលរួម​ចំណែក​ល្មើស​ ឬ​រំលោភ​បំពាន​លើ​បទបញ្ជា​របស់​ចៅហ្វាយ​យ៉ាង​សកម្ម​ ដូច​ជា​ករណី​អនុប្រធាន​នគរបាល​អន្តោ​ស​ប្រវេសន៍​ច្រក​អូ​រយ៉ា​ដាវ​ ខេត្តរតនគិរី​ ម្នាក់​បាន​យក​រថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក​ Lexus​ 470​ ដឹកឈើ​គ្រញូង​យ៉ាង​ហ៊ឺហា​ រហូត​ដល់​ថ្នាក់​សមត្ថកិច្ច​តាម​បង្ក្រាប​ផ្អើល​ពេញ​ខេត្តរតនគិរី​ ។​

​ហេតុការណ៍​បង្ក្រាប​រថយន្ត​ទំនើប​ម៉ាក​ Lexus​ 470​ ពាក់ស្លាកលេខភ្នំពេញ 2N-0225​ របស់​អនុប្រធាន​នគរបាល​អន្តោប្រវេសន៍​ច្រក​អូ​រយ៉ា​ដាវ​ ខេត្តរតនគិរី​ ដោយ​កងកម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​ក្រសួងមហាផ្ទៃ​ សហការ​ជាមួយ​នគរបាល​ប្រឆាំង​បទល្មើស​ខេត្ត​ និង​កងរាជអាវុធហត្ថ​ ព្រមទាំង​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ​ ដឹកនាំ​ដោយ​លោក​ លាវ​ ស្រេង​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ ដែល​ដឹកឈើ​គ្រញូង​នោះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី​រសៀល​ នា​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ នៅ​ចំណុច​ផ្លូវបំបែក​ជា​៤​ ស្រុក​អូ​រយ៉ា​ដាវ​ ខណៈ​រថយន្ត​ល្មើស​បាន​ដឹកឈើ​គ្រញូង​ចេញពី​ក្រុង​បាន​លុង​ឆ្ពោះទៅ​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​ ព្រំដែន​កម្ពុជា​-​វៀតណាម​ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ សមត្ថកិច្ច​ពេល​បើក​ប្រតិបត្តិការ​បង្ក្រាប​រថយន្ត​ទំនើប​ដឹកឈើ​គ្រញូង​នោះ​ គឺ​បង្ក្រាប​បាន​ទាំង​រថយន្ត​ ទាំង​អ្នកបើកបរ​ដែល​គេ​ស្គាល់​ថា​ មានឈ្មោះ​ ចិន្តា​ ជា​អនុប្រធាន​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​ ប៉ុន្តែ​ពេល​ឆ្លើយ​បញ្ជាក់​ប្រាប់​ចំពោះ​អ្នក​សារព័ត៌មាន​ បែរជា​សមត្ថកិច្ច​ប្រាប់​ថា​ អ្នកបើកបរ​រថយន្ត​ល្មើស​បាន​រត់គេច​ខ្លួន​បាត់​ទៅ​ហើយ​ (Sic!)​ ។​

​បច្ចុប្បន្ន​ រថយន្ត​ល្មើស​ និង​ឈើ​គ្រញូង​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ខាង​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី​រក្សា​ទុក​បណ្តោះអាសន្ន​ និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់​ ៕​

mrk9y3aqythbz3rz8xxy4p17


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item