Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

រាជរដ្ឋាភិបាល​បុរស​ខ្លាំង​បង្កើត​គណៈកម្មការ​ចម្រុះ​បង្ក្រាប​ការ​លេងល្បែង​កាស៊ីណូ​ ឆ្នោត​-​ឡូ​តូ​ ភ្នាល់​បាល់​ ភ្នាល់​ Online​ និង​ល្បែងភ្នាល់​ខុសច្បាប់​គ្រប់​ប្រភេទ​

​យោង​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ បាន​សម្រេច​កែសម្រួល​សមាសភាព​គណៈកម្មការ​ចម្រុះ​បង្ក្រាប​ការ​លេងល្បែង​កាស៊ីណូ​ ឆ្នោត​-​ឡូ​តូ​ ភ្នាល់​បាល់​ ភ្នាល់​ Online​ និង​ល្បែងភ្នាល់​ខុសច្បាប់​គ្រប់​ប្រភេទ​ ដោយ​សេចក្តីសម្រេច​លេខ​១១៦​សសរ​ ចុះ​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៤​ ដែល​មាន​សមាសភាព​ចំនួន​៨​រូប​ និង​គណៈកម្មការ​ចម្រុះ​នេះ​មាន​សិទ្ធិ​បង្កើត​អនុ​គណៈកម្មការ​សម្រាប់​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ការ​លេងល្បែង​កាស៊ីណូ​ ឆ្នោត​-​ឡូ​តូ​ ភ្នាល់​បាល់​ ភ្នាល់​ Online​ និង​ល្បែងភ្នាល់​ខុសច្បាប់​គ្រប់​ប្រភេទ​ និង​ការ​ធ្វើ​អាជីវកម្ម​ទទួល​បញ្ចាំ​ និង​ប្រា​តិ​ភោ​កដោយ​អនុប្បទាន​ខុសច្បាប់​ទាំងអស់​នៅ​តាម​រាជធានី​-​ខេត្ត​ទូ​ទាំង​ប្រទេស​ ។​

​សមាសភាព​គណៈកម្មការ​ចម្រុះ​រួម​មាន​ដូច​តទៅ​ ៖​ ១-​លោក​ជំទាវ​ ងួ​ន​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជា​ប្រធាន​,​ ២-​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ឯម​ សំ​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ជា​អនុប្រធាន​,​ ៣-​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ ជា​សមាជិក​,​ ៤-​ឯកឧត្តម​ សូ​ វិច​ទ័​រ​ ទីប្រឹក្សា​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ជា​សមាជិក​,​ ៥-​ឯកឧត្តម​ ម៉ី​ វ៉ា​ន់​ អគ្គ​នាយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ជា​សមាជិក​,​ ៦-​លោក​ឧត្តមសេនីយ៍ឯក​ ឆៃ​ ស៊ី​ណា​រិ​ទ្ធ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ ជា​សមាជិក​,​ ៧-​លោក​ រស់​ ភី​រុណ​ អគ្គនាយករង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ជា​សមាជិក​ និង​ជា​លេខា​អចិន្ត្រៃយ៍​ និង​៨-​លោក​ឧត្តមសេនីយ៍ទោ​ សៀង​ សេន​ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ ក្រសួងមហាផ្ទៃ​ ជា​សមាជិក​ និង​ជា​លេខា​    ​អចិន្ត្រៃយ៍​ ។​

​គណៈកម្មការ​ចម្រុះ​នេះ​មាន​តួនាទី​ និង​ភារកិច្ច​ ដូច​ខាងក្រោម​ ៖

១-​សហការ​ក្នុង​ការ​ការពារ​សិទ្ធិ​ធ្វើ​អាជីវកម្ម​ស្របច្បាប់​របស់​ក្រុមហ៊ុន​ទាំងឡាយ​កំពុង​ប្រកប​អាជីវកម្ម​កាស៊ីណូ​ ឆ្នោត​-​ឡូ​តូ​ និង​ល្បែងភ្នាល់​គ្រប់​ប្រភេទ​ ដែល​ទទួល​បានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ និង​អាជ្ញាប័ណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ។​

២-​ចាត់វិធានការ​បង្ក្រាប​ និង​លុប​បំបាត់​ការ​ធ្វើ​អាជីវកម្ម​កាស៊ីណូ​ ឆ្នោត​-​ឡូ​តូ​ ភ្នាល់​បាល់​ ភ្នាល់​ Online​ និង​ល្បែងភ្នាល់​គ្រប់​ប្រភេទ​ ព្រមទាំង​អាជីវកម្ម​រណប​ផ្សេងៗ​ ដំណើរការ​អាជីវកម្ម​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ និង​អាជ្ញាប័ណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ។​

៣-​ចាត់វិធានការ​បង្ក្រាប​អាជីវកម្ម​ទទួល​បញ្ចាំ​ និង​ប្រា​តិ​ភោ​កដោយ​អនុប្បទាន​ខុសច្បាប់​ទាំងអស់​ដែល​កំពុង​ធ្វើ​អាជីវកម្ម​ ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ។​

​បច្ចុប្បន្ន​ មជ្ឈដ្ឋាន​នានា​បាន​កត់សម្គាល់​ឃើញ​ថា​ មាន​អាជីវកម្ម​ឆ្នោត​ ភ្នាល់​ Online​ និង​ល្បែងភ្នាល់​បាល់ទាត់​បាន​កើតឡើង​យ៉ាង​ព្រោងព្រាត​ ក្រោម​រូបភាព​លាក់លៀម​មិន​ចំហ​ ប៉ុន្តែ​សមត្ថកិច្ច​មួយ​ចំនួន​ក៏​បាន​ចូលរួម​លេងល្បែង​ភ្នាល់​យ៉ាង​ពេញ​និយម​នៅ​ដែរ​ ខណៈ​លុយកាក់​ពី​ល្បែងភ្នាល់​មិន​បាន​ចូល​ក្នុង​ស្បោង​ថវិកាជាតិ​ទេ​ គឺ​បាន​រត់​ចូល​ក្នុង​ហោប៉ៅ​របស់​មន្ត្រី​ពុក​រលួយ​ជា​ហូរហែ​ និង​ជា​ប្រព័ន្ធ​ពីលើ​ដល់​ក្រោម​ ៕​  Net-Savoeun561Football-12VN-Lottery-12


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item