Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

គ្រូ​កែ​វិញ្ញាសា​ភាសា​ខ្មែរ​ផ្ទុះ​សំណើច​នឹង​បទ​ចម្រៀង​«ខេ​ម​» មាន​នៅ​ក្នុង​ក្រដាស​កិច្ច​ការ​សិស្ស​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​២០១៤

មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ផ្ទុះ​សំណើច​ប៉ុណ្ណោះ​ទេ​ ​គឺ​នាំ​ឲ្យ​គ្រវី​ក្បាល​ហួស​ចិត្ត​ថែម​ទៀត​ ​នៅ​ពេល​ដែល​គ្រូ​កែ​វិញ្ញាសា​ភាសា​ខ្មែរ​បាន​ឃើញ​ការ​សរ​សេរ​អក្ខរា​វិរុទ្ធ​ខុស​ឆ្គង​ច្រើន​ ​និង​លេច​ចេញ​មាន​ទំនុក​បទ​ចម្រៀង​មួយ​ឃ្លា​របស់​តារា​ចម្រៀង​ ​«ខេ​ម​ ​» នៃ​ផលិតកម្ម​ ​TOWN​ ​ដែល​មាន​ចំណង​ជើង​ថា​ ​«បេះ​ដូង​អើយ​» នៅ​ក្នុង​ក្រដាស​កិច្ច​ការ​របស់​សិស្ស​ម្នាក់​ជា​បេក្ខជន​ប្រឡង​សញ្ញា​ប​ត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ ​“បាក់​ឌុ​ប​” ឆ្នាំ​២០១៤នេះ​ ​ដោយ​ចាក​ប្រធាន​បទ​ដ៏​ធ្ងន់ធ្ងរ​ ​។

ភ្ជាប់​ពី​ពាក្យ​និង​ឃ្លា​ថា​ ​“កញ្ចក់​គឺ​អាច​ឆ្លុះ​បញ្ចាំង​អ្វី​ដែល​នៅ​លើ​សង្គម​យើង​មាន​ ​ឬ​ក៏​អាច​ឆ្លុះ​បញ្ចាំង​នូវ​អ្វី​ដែល​ជា​អំពើ​ពុក​រលួយ​” ដែល​សរ​សេរ​នៅ​លើ​ក្រដាស​កិច្ច​ការ​របស់​សិស្ស​ជា​បេក្ខជន​ប្រឡង​ម្នាក់​នោះ​ ​ស្រាប់តែ​លេច​ចេញ​ឃ្លា​ជា​ទំនុក​បទ​ចម្រៀង​បន្ត​ថា​ ​“បេះ​ដូង​អើយ​បេះ​ដូង​ ​នៅ​ផ្សង​ស្នេហ៍​ស្រី​ដល់​ណា​ ​ទើប​ព្រម​ភ្ញាក់​អាត្មា​ ​ដើរ​ចេញ​ព្រម​បំភ្លេច​ស្នេហ៍​ ​រង់​ចាំ​គេ​ដល់​ណា​ ​បើ​គេ​មាន​គូ​គេ​ ​មនុស្ស​នាង​ស្នេហ៍​ ​មិន​មែន​ខ្ញុំ​ឡើយ​ ​…” ។

គេ​មិន​ដឹង​ថា​ ​តើ​ទំនុក​បទ​ចម្រៀង​មួយ​ឃ្លា​ ​របស់​តារា​ចម្រៀង​ខេ​ម​ ​នៃ​ផលិតកម្ម​ ​TOWN​ ​ដែល​សរ​សេរ​ដោយ​សិស្ស​ជា​បេក្ខជន​ប្រឡង​បាក់​ឌុ​ប​នៅ​លើ​ក្រដាស​កិច្ច​ការ​របស់​ខ្លួន​នោះ​ ​សម្រាប់​កំដរ​ឲ្យ​គ្រូ​កែ​វិញ្ញាសា​ ​កុំ​ឲ្យ​អផ្សុក​ពេក​ឬ​ ​? ប៉ុន្តែ​ទោះជា​ ​សរ​សេរ​ចាក​ប្រធាន​បទ​យ៉ាង​ណា​ក៏​ដោយ​ ​ក៏​គ្រូ​កំណែ​វិញ្ញាសា​ ​បាន​ផ្ត​ល់​ពិន្ទុ​ចំនួន​០,៥ នៅ​លើ​កិច្ច​ការ​សរ​សេរ​របស់​សិស្ស​ជា​បេក្ខជន​ប្រឡង​ម្នាក់​នោះ​ ​គឺ​ជា​រឿងរ៉ាវ​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត​ ​។

សូម​បញ្ជាក់​ជូន​ថា​ ​ការ​ប្រឡង​សញ្ញា​ប​ត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​«បាក់​ឌុ​ប​» នៅ​ឆ្នាំ​២០១៤នេះ​ ​ក្រសួង​អប់រំ​យុ​វ​ជន​ ​និង​កីឡា​ ​មាន​ការ​រឹត​បន្តឹង​យ៉ាង​ខ្លាំង​ ​ដោយ​មាន​ការ​ចួ​ល​រួម​សង្កេត​ការណ៍​ពី​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ​ក្នុង​ន័យ​ទប់​ស្កាត់​សកម្មភាព​ការ​លួច​ចម្លង​និង​អំពើ​បែក​ធ្លាយ​វិញ្ញាសា​ប្រឡង​កើត​ឡើង​… ជា​ហេតុ​ធ្វើ​ឲ្យ​ម​ន្ត្រី​ក្រសួង​អប់រំ​ ​យុ​វ​ជន​ ​និង​កីឡា​ ​ដែល​បាន​ដឹង​អំពី​លទ្ធ​ផល​នៃ​កំណែ​លើ​វិញ្ញាសា​ប្រឡង​ ​វាយ​តម្លៃ​ទុក​ថា​ ​លទ្ធ​ផល​សិស្ស​ប្រឡង​ជាប់​នៅ​ឆ្នាំ​នេះ​ ​សឹង​មិន​បាន​១០% ផង​ ​ក្នុង​ចំណោម​បេក្ខជន​ ​ប្រឡង​ទូ​ទាំង​ប្រទេស​ ​ជាង​៩ម៉ឺន​នាក់​ ​ដ្បិត​សមត្ថ​ភាព​របស់​សិស្ស​មាន​កម្រិត​ខ្សោយ​មែន​ទែន​ ​៕

Khem.1jpg Khem


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item