Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

បេក្ខជន​ចំនួន​២​នាក់​មាន​ងារ​ជា​ឯកឧត្តម​ឈរឈ្មោះ​បោះ​ឆ្នោត​ជ្រើសតាំង​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១០(២០១៤-២០១៦)

​នៅ​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៤​ខាង​មុខ​ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​(BAKC)​ នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១០(២០១៤-២០១៦)​ ក្នុង​មហាសន្និបាត​លើក​ទី​១៩​របស់​ខ្លួន​ នៅ​សណ្ឋាគារ​ NAGA​ WORLD​ រាជធានី​ភ្នំពេញ​ ។​

​យោង​តាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​គណៈមេធាវី​នា​សម័យប្រជុំ​ថ្ងៃ​ទី​០៨​ ខែសីហា​ ឆ្នាំ​២០១៤​ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​មាន​ឯកឧត្តម​ ប៊ុ​ន​ ហុ​ន​ ជា​ប្រធាន​គណៈមេធាវី​ បាន​ចេញ​លិខិត​លេខ​១៥៣៤/​គ​.​ម​/១៤​ ចុះ​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៤​ ជម្រាប​ជូន​សមាជិក​-​សមាជិកា​គណៈមេធាវី​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា​ ក្រុមប្រឹក្សា​គណៈមេធាវី​បាន​ពិនិត្យ​ និង​សម្រេច​ជា​ផ្លូវការ​លើ​លក្ខណៈសម្បត្តិ​របស់​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១០​ (២០១៤-២០១៦)​ ដោយ​បាន​សម្រេច​ទទួលស្គាល់​បេក្ខជន​ប្រធាន​គណៈមេធាវី​ចំនួន​២​នាក់​ គឺ​ ៖​ ១-​លោក​មេធាវី​ ប៊ុ​ន​ ហុ​ន​ អត្តលេខ​១៤១​ និង​ ២-​លោក​មេធាវី​ សោម​ ច័ន្ទ​ឌី​ណា​ អត្តលេខ​០២៨​ ។​

​អនុលោម​តាម​បទបញ្ជាផ្ទៃក្នុង​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១០(២០១៤-២០១៦)​ គឺ​ការ​ឃោសនាបោះឆ្នោត​ដែល​មាន​រយៈពេល​៣០​ថ្ងៃ​ អាច​ដំណើរការ​ទៅ​បាន​គិត​ចាប់ពី​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ រហូត​ដល់​ម៉ោង​២៤​ ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០១៤​ខាង​មុខ​ ។​

​មាត្រា​៩​នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី​ បាន​ចែង​ថា​ "​គណៈមេធាវី​ត្រូវ​បាន​ដឹកនាំ​ដោយ​ប្រធាន​មួយ​រូប​ និង​គ្រប់គ្រង​ដោយ​ក្រុមប្រឹក្សា​គណៈមេធាវី​ ។​ ប្រធាន​គណៈមេធាវី​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសតាំង​សម្រាប់​អាណត្តិ​២​ឆ្នាំ​ ។​ អាណត្តិ​នេះ​អាច​ត្រូវ​បាន​បន្ត​តែ​មួយ​អាណត្តិ​ទៀត​ដោយ​វិធី​បោះ​ឆ្នោត​ ។​"​ និង​មាត្រា​១៦​នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី​ដដែល​នេះ​ បាន​ចែង​ដែរ​ថា​ "​ការ​បោះ​ឆ្នោត​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​មហាសន្និបាត​នៃ​គណៈមេធាវី​២​ឆ្នាំ​ម្តង​ ចំពោះ​ប្រធាន​គណៈមេធាវី​ និង​៣​ឆ្នាំ​ម្តង​ ចំពោះ​សមាជិក​នៃ​ក្រុមប្រឹក្សា​គណៈមេធាវី​ ។​ ការ​បោះ​ឆ្នោត​នេះ​ត្រូវ​ប្រព្រឹត្ត​ជា​សម្ងាត់​ និង​ជា​ឯកនាម​ ហើយ​អាច​ធ្វើ​ជា​២​លើក​បាន​ ។​ ការ​បោះ​ឆ្នោត​លើក​ទី​១​ប្រព្រឹត្ត​ទៅ​ដោយ​យក​តាម​សំឡេង​ភាគច្រើន​ដាច់ខាត​នៃ​សមាជិក​គណៈមេធាវី​ទាំងមូល​ និង​លើក​ទី​២​ ដោយ​យក​តាម​សំឡេង​ភាគច្រើន​នៃ​សមាជិក​វត្តមាន​ ។​ ក្នុង​ករណី​មាន​សំឡេង​ស្មើគ្នា​ មេធាវី​ដែល​មាន​វ័យចាស់​ជាងគេ​ត្រូវ​បាន​ជ្រើសតាំង​ ។​"​ ។​

​លោក​មេធាវី​ ប៊ុ​ន​ ហុ​ន​ អាយុ​៤១​ឆ្នាំ​ បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​នា​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​១៩៩៧​ ក្លាយជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អត្តលេខ​១៤១​ និង​បច្ចុប្បន្ន​ លោក​មេធាវី​រូប​នេះ​កំពុង​កាន់​មុខ​តំណែង​ជា​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​៩(២០១២-២០១៤)​ ។​ លោក​មេធាវី​ ប៊ុ​ន​ ហុ​ន​ អតីត​ជា​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ និង​លោក​ក៏​ទទួល​បានការ​តែងតាំង​ផង​ដែរ​ជា​សមាជិក​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២០៩/១៥១​ ចុះ​ថ្ងៃ​ទី​០៧​ ខែកុម្ភៈ​ ឆ្នាំ​២០០៩​ ពោល​គឺ​លោក​មេធាវី​ ប៊ុ​ន​ ហុ​ន​ ត្រូវ​មាន​ងារ​ជា​ "​ឯកឧត្តម​"​ ។​

​ដោយឡែក​ លោក​មេធាវី​ សោម​ ច័ន្ទ​ឌី​ណា​ អាយុ​៥០​ឆ្នាំ​ បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​នា​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​១៩៩៥​ ក្លាយជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អត្តលេខ​០២៨​ និង​បច្ចុប្បន្ន​លោក​មេធាវី​រូប​នេះ​កំពុង​កាន់កាប់​តំណែង​ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ ដែល​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/​រក​ត​/១០១២/៩៤៥​ ចុះ​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១២​ ពោល​គឺ​លោក​មេធាវី​ សោម​ ច័ន្ទ​ឌី​ណា​ ទទួល​បាន​ងារ​ជា​"​ឯកឧត្តម​"​ ដូច​លោក​មេធាវី​ ប៊ុ​ន​ ហុ​ន​ ដែរ​ ៕​

Bun-Hon-1 BAKC-15-08


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item