Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ស្លាក​លេខទោ​ចក្រយានយន្ត​ទើប​ចេញ​ថ្មី​ដោយ​យុវវ័យ​សម័យ​វង្វេង​នឹង​ពាក្យ​ Kikilu”​គី​.​គី​.​លូ​”

​ពិតជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ និង​ហួសចិត្ត​ពន់ពេក​ នៅ​ពេល​ដែល​បានឃើញ​ក្រុម​យុវជន​ស្ទាវៗ​មួយ​ចំនួន​បាន​ក្លែង​ស្លាក​លេខ​បំពាក់​លើ​ទោចក្រយានយន្ត​របស់​ខ្លួន​ ទៅ​ជា​រឿង​លេងសើច​កំប្លុកកំប្លែង​ ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​សាធារណៈ​ បង្អួត​ភ្នែក​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង​ ដោយ​ដាក់​ថា​ "​ហាម​សើច​,​ ល្ងាច​ដើរ​លេង​ និង​ គី​.​គី​.​លូ​…"​ ។​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តបាត់ដំបង​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​យុវជន​ស្ទាវៗ​ដែល​ប្រើប្រាស់​ស្លាក​លេខទោ​ចក្រយានយន្ត​ក្លែង​ចេញ​ដោយ​ខ្លួនឯង​ ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​សាធារណៈ​ទាំងនោះ​ ត្រូវ​សមត្ថកិច្ច​ចាប់​បាន​យក​មក​ធ្វើការ​អប់រំ​ និង​តម្រូវ​ឲ្យ​ដោះ​ស្លាក​លេខ​ផ្តេសផ្តាស​ចោល​ ហើយ​ក៏​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ដោយ​មិន​មានការ​ដាក់ទោស​ទណ្ឌ​អ្វី​ទេ​ (Sic​ !)​ ។​

​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តបាត់ដំបង​ បាន​និយាយ​ឲ្យ​ដឹង​ថា​ ក្រុម​យុវជន​ស្ទាវៗ​ដែល​ប្រើប្រាស់​ស្លាក​លេខទោ​ចក្រយានយន្ត​ផ្តេសផ្តាស​ច្នៃ​ចេញ​ដោយ​ចិត្ត​ឯង​នោះ​ គឺ​សុទ្ធតែ​ជា​កូនចៅ​របស់​អ្នកមាន​អំណាច​ អ្នកធំ​ និង​អ្នកមាន​លុយកាក់​ក្នុង​ខេត្តបាត់ដំបង​ ទើប​ពួក​គេ​ហ៊ាន​ប្រព្រឹត្ត​ផ្គើន​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​បែប​នេះ​ ។​

​មន្ត្រីរាជការ​ចូល​និវត្តន៍​ដែល​រស់នៅ​ខេត្តបាត់ដំបង​ម្នាក់​ បាន​និយាយ​របៀប​កំប្លែង​លេង​ថា​ ក្រុម​យុវជន​ទាំងនោះ​ពាក់​ស្លាក​លេខ​ម៉ូតូ​ដាក់​ថា​ "​ហាម​សើច​"​ ត្រូវ​ប៉ូលិស​ចាប់​បាន​ ហើយ​ដោះ​លែង​វិញ​ ដូច្នេះ​បើ​ថ្ងៃក្រោយ​ទៀត​ ក្រុម​យុវជន​ដដែល​ ឬ​ក្រុម​យុវជន​ផ្សេងៗ​ពាក់​ស្លាក​លេខ​ម៉ូតូ​ដាក់​ថា​ "​ហាម​ចាប់​ខ្ញុំ​"​ គឺ​ទំនងជា​ប៉ូលិស​លែង​ហ៊ាន​ចាប់​ហើយ​មើលទៅ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ ការ​អនុវត្ត​ច្បាប់​ពោរពេញ​ទៅ​ដោយ​ការ​រើសអើង​ មិន​ស្មើភាព​គ្នា​រវាង​អ្នកតូច​ និង​អ្នកធំ​ រវាង​អ្នកក្រ​ និង​អ្នកមាន​ គឺ​រូបភាព​អនាធិបតេយ្យ​ និង​ទំនើង​នានា​នឹង​កើត​មាន​ឡើង​ហើយ​ ដោយ​គ្មាន​អ្វី​ប្លែក​ទេ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ​ ។​

​អនុលោម​តាម​មាត្រា​៧៧​នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ បាន​ចែង​ថា​ "​ជន​ណា​បាន​ប្រើប្រាស់​ប័ណ្ណបើកបរ​ ប័ណ្ណ​សម្គាល់​យាន​ ស្លាក​លេខ​សម្គាល់​យាន​ ឬ​លិខិតអនុញ្ញាត​ផ្សេងៗ​ ដោយ​ដឹង​ថា​ជា​វត្ថុ​ក្លែងក្លាយ​ និង​ជន​ក្លែង​ប័ណ្ណបើកបរ​ ប័ណ្ណ​សម្គាល់​យាន​ ឬ​លិខិតអនុញ្ញាត​ផ្សេងៗ​ ដើម្បី​ចរាចរ​យាន​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ​ ឬ​/​និង​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ ទៅ​១០​លាន​រៀល​"​ ដូច្នេះ​ ការណ៍​ដែល​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តបាត់ដំបង​ ដែល​ចាប់​ក្រុម​យុវជន​ពាក់​ស្លាក​លេខទោ​ចក្រយានយន្ត​ក្លែង​ រួច​ហើយ​ដោះ​លែង​វិញ​ដោយ​មិន​មានការ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ឲ្យ​ផ្តន្ទាទោស​តាម​ច្បាប់​នោះ​ គឺ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​សង្ស័យ​ថា​ សមត្ថកិច្ច​យ៉ាង​ហោច​ណាស់​ក៏​ទទួល​បាន​លុយ​ពី​ជនល្មើស​ក្នុង​ម្នាក់ៗ​ចំនួន​៤​លាន​រៀល​​​ ដាក់ក្នុងហោប៉ៅដែរ​ ៕​

Gang-Battambang-3 Gang-Battambang-1 Gang-BattambangGang-Battambang-2


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item