Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ឯកឧត្តម​មេធាវី​ យ៉ោ​ក​ សម្បូ​ណ៌​ ល្បី​ថា​”​យ៉ាប់​”​ពិបាក​កោះ​អញ្ជើញ​មក​បំពេញ​នីតិវិធី​ផ្សេងៗ​នៅ​ស្ថាប័ន​តុលាការ​

​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​ស្ថាប័ន​តុលាការ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ ដោយសារ​លំបាក​ក្នុង​ការ​អញ្ជើញ​ឯកឧត្តម​មេធាវី​ យ៉ោ​ក​ សម្បូ​ណ៌​ ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​ឲ្យ​អាណត្តិ​ទាយិកា​ជា​សហ​ដើមចោទ​ឈ្មោះ​ គឹ​ម​ ហួយ​ និង​ឈ្មោះ​ លួស​ វ​ណ្ណី​ ក្នុង​សំណុំរឿង​រដ្ឋប្បវេណី​លេខ​០៧៧​ ចុះ​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ របស់​សាលាឧទ្ធរណ៍​ ឲ្យ​មក​បំពេញ​នីតិវិធី​ទាញហេតុផល​ដោយ​ផ្ទាល់មាត់​(​សវនាការ​ជំនុំជម្រះ​)​នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ខាងមុខនោះ​​ ទើប​លោក​ចៅក្រម​ ប៉ាក​ ច័ន្ទ​សំបូរ​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ បាន​សម្រេច​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​លិខិត​អញ្ជើញ​ឯកឧត្តម​មេធាវី​រូប​នេះ​នៅ​បញ្ជរ​ព័ត៌មាន​របស់​សាលាឧទ្ធរណ៍​តែ​ម្តង​ ។​ លើស​ពី​នេះ​ ស្ត្រី​ឈ្មោះ​ លួស​ វ​ណ្ណី​ និង​ស្ត្រី​ឈ្មោះ​ គឹ​ម​ ហួយ​ ជា​សហ​ដើមចោទ​ និង​ជា​អាណត្តិ​ទាយិកា​របស់​ឯកឧត្តម​មេធាវី​ យ៉ោ​ក​ សម្បូ​ណ៌​ នោះ​ ក៏​មានការ​លំបាកលំបិន​ក្នុង​ការ​ទំនាក់ទំនង​ផ្តល់​ដីកាកោះ​ផង​ដែរ​ ទើប​សាលាឧទ្ធរណ៍​សម្រេច​បិទ​ផ្សាយ​ដីកាកោះ​ជា​សាធារណៈ​នៅ​បញ្ជរ​ព័ត៌មាន​សាលាឧទ្ធរណ៍​ដូច​គ្នា​ ។​

​មន្ត្រី​បម្រើ​ការងារ​នៅ​សាលាឧទ្ធរណ៍​មួយ​រូប​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ការ​ស្វែងរក​ឯកឧត្តម​មេធាវី​ យ៉ោ​ក​ សម្បូ​ណ៌​ ដើម្បី​បញ្ជូន​លិខិត​អញ្ជើញ​មេធាវី​ឲ្យ​ចូលរួម​បំពេញ​នីតិវិធី​ផ្សេងៗ​នៅ​តុលាការ​ ទាំង​តាម​ទូរស័ព្ទ​ក្តី​ ទាំង​តាម​ទៅ​កាន់​ការិយាល័យ​មេធាវី​ផ្ទាល់​ក្តី​ គឺ​"​យ៉ាប់​"​ខ្លាំង​ណាស់​ ដែល​លំបាក​ជាង​អូស​ឫស្សី​បញ្ច្រាស​ចុង​ ឬ​អូស​រទេះ​ឡើង​ភ្នំ​ទៅ​ទៀត​ ។​

​សូម​បញ្ជាក់​ជូន​ថា​ ការណ៍​ដែល​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​សម្រេច​ហៅ​លោក​មេធាវី​ យ៉ោ​ក​ សម្បូ​ណ៌​ ថា​ជា​ "​ឯកឧត្តម​ មេធាវី​ យ៉ោ​ក​ សម្បូ​ណ៌​"​នោះ​ គឺ​ដោយសារ​លោក​មេធាវី​ដែល​ស្ថាប័ន​តុលាការ​លាន់មាត់​ថា​ "​យ៉ាប់​"​ ទំនាក់ទំនង​ក្នុង​ការ​ប្រគល់​លិខិត​អញ្ជើញ​ឲ្យ​មក​បំពេញ​នីតិវិធី​ផ្សេងៗ​រូប​នេះ​ ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នីតិកាល​ទី​៣​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១២/៥៦៨​ ចុះ​ថ្ងៃ​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០១២​ ។​

​លោក​ យ៉ោ​ក​ សម្បូ​ណ៌ អាយុ​៤៤​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង​ បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​នា​ថ្ងៃ​ទី​០៧​ ខែកុម្ភៈ​ ឆ្នាំ​២០០៥​ (​ជំនាន់​លោក​មេធាវី​ គី​ តិច​ អត្តលេខ​១៥៦​ ធ្វើ​ជា​ប្រធាន​គណៈមេធាវី​)​ ក្លាយជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​អត្តលេខ​៤០៤​ និង​បច្ចុប្បន្ន​ អះអាង​ថា​បម្រើ​ការងារ​នៅ​ក្នុង​ការិយាល័យ​មេធាវី​អាស៊ាន​កម្ពុជា​ ​​  (CALO)​ ៕​

York-Sambo-22jpg (2) York-Sambo-Letter York-Sambo-44 York-Sambo-50


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item