Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

បទល្មើស​នេសាទ​ក្នុង​ខេត្តកំពង់ធំ​បាន​កើតឡើង​កក្រើក​ពេញ​ផ្ទៃ​ទន្លេសាប​

​រដូវវស្សា​បាន​ឈាន​ចូល​មក​ដល់​ ។​ បទល្មើស​នេសាទ​នៅ​ក្នុង​ខេត្តកំពង់ធំ​ដែល​ជា​ខេត្ត​មាន​ព្រំប្រទល់​ជាប់​នឹង​បឹង​ទន្លេសាប​ ជា​ជង្រុក​ត្រី​របស់​ប្រទេស​កម្ពុជា​នោះ​កកើត​មាន​ឡើង​ដែរ​ ដោយរ​បាំងសាច់​អួន​ប្រវែង​រាប់​ពាន់​ម៉ែត្រ​ ត្រូវ​បាន​គេ​ដាក់​ពង្រាយ​កាត់​ផ្ទៃ​បឹង​ច្រើន​កន្លែង​ និង​មាន​ក្រុម​កម្មករ​របស់​ជនល្មើស​បាន​សង់​ផ​ខ្ទម​នៅ​លើ​ដើមឈើ​ រួម​ជាមួយ​សម្ភារៈ​ជា​ច្រើន​ផ្សេងៗ​ ដើម្បី​យាមកាម​ថែម​ទៀត​ ។​

​ថ្វី​ដ្បិត​មាន​សកម្មភាព​បង្ក្រាប​បទល្មើស​នេសាទ​ខ្លះៗ​មែន​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ជលផល​ក៏​ដោយ​ ក៏​ប្រតិបត្តិការ​បង្ក្រាប​នោះ​ត្រូវ​បាន​អ្នក​សារព័ត៌មាន​រាយការណ៍​ឲ្យ​ដឹង​ថា​ ជ្រើសរើស​ទីតាំង​បង្ក្រាប​ប្រកបដោយ​ភាព​លាក់លៀម​ពី​ការ​តាម​ប្រមាញ់​របស់​អ្នក​សារព័ត៌មាន​ និង​ម្យ៉ាងទៀត​ ប្រតិបត្តិការ​នៃ​ការ​បង្ក្រាប​គឺ​បាន​ត្រឹមតែ​កាត់​របាំង​អួន​មួយ​ចំនួន​ទម្លាក់​ចោល​ រួច​ក៏​បើកកាណូត​ចេញ​បាត់​ទៅ​ ហើយ​ធ្វើ​របាយការណ៍​ភូតភរ​យក​ស្នាដៃ​ ដូច​ទុក​ឱកាស​ឲ្យ​ជនល្មើស​មិន​រាងចាល​ ។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ពាម​បាង​ និង​ឃុំ​ផាត់​សណ្តាយ​ បាន​សម្តែង​នូវ​ការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​ទៅ​លើ​លោក​ ប៉ែន​ វណ្ណ​រិ​ទ្ធ​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ធំ​ និង​លោក​ ហួ​ន​ ផល​ នាយ​សង្កាត់​ជលផល​ពាម​បាង​ ដែល​ចេញ​មុខ​បង្ក្រាប​តែ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​តូចតាច​ បែរជា​មិន​បង្ក្រាប​បទល្មើស​របស់​ឈ្មួញ​ដ៏​ធំ​មួយ​ឈ្មោះ​ ឆេ​ង​ សួរ​ មក​ពី​ខេត្តសៀមរាប​ទាល់តែ​សោះ​ ។​

​ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​សាស្ត្រ​ជាប់​នឹង​បឹង​ទន្លេសាប​ បាន​សំណូមពរ​ចំពោះ​ឯកឧត្តម​បណ្ឌិត​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ និង​ឯកឧត្តម​ ណៅ​ ធួ​ក​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​ មេត្តា​ចុះ​ត្រួតពិនិត្យ​ ស៊ើបអង្កេត​ និង​មាន​វិធានការ​ទៅ​លើ​ករណី​បទល្មើស​នេសាទ​ក្នុង​ខេត្តកំពង់ធំ​ដែល​កើតឡើង​កក្រើក​ពេញ​ផ្ទៃ​ទន្លេសាប​ ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ ប៉ែន​ វណ្ណ​រិ​ទ្ធ​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ធំ​ និង​លោក​ ហួ​ន​ ផល​ នាយ​សង្កាត់​ជលផល​ពាម​បាង​នោះ​ផង​ ។​

​លោក​ ប៉ែន​ វណ្ណ​រិ​ទ្ធ​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ធំ​ និង​លោក​ ហួ​ន​ ផល​ នាយ​សង្កាត់​ជលផល​ពាម​បាង​ គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​បាន​នៅឡើយ​ទេ​ ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​ដែល​កើត​មាននៅ​ក្នុង​ខេត្តកំពង់ធំ​នោះ​ គិត​ត្រឹម​ថ្ងៃអាទិត្យ​ ទី​១៧​ ខែសីហា​ ឆ្នាំ​២០១៤​នេះ​ ៕​

Image220 Image21 Image23


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item