Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

កម្មករ​ក្រុមហ៊ុន​ផា​ន​អ៊ី​ម៉ិច​របស់​លោកស្រី​ឧកញ៉ា​ ស៊ុ​យ​ សុ​ផា​ន​ បើកឡាន​ធ្លាក់​ចូល​ទឹកស្រះ​ស្លាប់​៣​នាក់​ រង​របួស​២​នាក់​

​កម្មករ​ក្រុមហ៊ុន​ផា​ន​អ៊ី​ម៉ិច​របស់​លោកស្រី​ឧកញ៉ា​ ស៊ុ​យ​ សុ​ផា​ន​ ជា​អគ្គ​នាយិកា​ក្រុមហ៊ុន​ ចំនួន​៣​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​ក្នុង​រថយន្ត​នៅ​កន្លែង​កើតហេតុ​ និង​ចំនួន​២​នាក់​ទៀត​រង​របួស​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ ដោយ​បើករថយន្ត​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកស្រះ​ជម្រៅ​ប្រមាណ​៥​ម៉ែត្រ​ ក្នុង​បរិវេណ​ទីតាំង​ដី​របស់​ក្រុមហ៊ុន​ ឋិត​ក្នុងភូមិ​វាល​ស្បូវ​ សង្កាត់​វាល​ស្បូវ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ នា​វេលា​ម៉ោង​១៣​និង​៥០​នាទី​រសៀល​ ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៤​នេះ​ ខណៈ​ក្រុម​កម្មករ​ទាំងនោះ​ទៅ​បំពេញការងារ​ធ្វើ​របង​ហ៊ុំ​ព័ទ្ធ​ដីធ្លី​ឲ្យ​ក្រុមហ៊ុន​ ។​

​ក្រុម​កម្មករ​ចំនួន​៣​នាក់​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​រថយន្ត​ពេល​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកស្រះ​យ៉ាង​ជ្រៅ​នោះ​ រួម​មាន​ ៖​ ១-​ឈ្មោះ​ ជុំ​ អឿ​ន​ ភេទ​ប្រុស​ អាយុ​៥៧​ឆ្នាំ​,​ ២-​ឈ្មោះ​ ហែម​ សា​រិ​ន​ ភេទ​ប្រុស​ អាយុ​៦៥​ឆ្នាំ​ និង​៣-​ឈ្មោះ​ តា​ស៊ី​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ។​ រីឯ​អ្នក​រង​បួស​ចំនួន​២​នាក់​ទៀត​មានឈ្មោះ​ គង់​ ណា​រី​ ភេទ​ស្រី​ អាយុ​៤៣​ឆ្នាំ​ និង​ឈ្មោះ​ ហេង​ ហាក់​ឡុ​ង​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ ។​

​យោង​តាម​សម្តី​ស្ត្រី​ឈ្មោះ​ គង់​ ណា​រី​ ដែល​រង​របួស​រួច​ផុត​ពី​សេចក្តីស្លាប់​ បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ ពួក​គាត់​ជា​កម្មករ​ក្រុមហ៊ុន​ផា​ន​អ៊ី​ម៉ិច​ មាន​ទីលំនៅ​ក្នុង​បុរី​កីឡា​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ចំនួន​៥​នាក់​ បាន​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ TOYOTA​ PICK​ UP​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ គ​.០៨៨៧​ ភព​២​ រួម​ជាមួយ​សម្ភារៈ​មាន​ចប​ និង​កាំបិត​ យក​ទៅ​ធ្វើ​របង​ហ៊ុំ​ព័ទ្ធ​ដី​ឲ្យ​ក្រុមហ៊ុន​ ដែល​មានឈ្មោះ​ ហែម​ សា​រិ​ន​ ជា​អ្នកបើកបរ​ តែ​មិនសូវ​ស្ទាត់ជំនាញ​ទេ​ រីឯ​ខ្លួន​ជា​អ្នក​ជិះ​នៅ​ផ្នែក​ខាងក្រោយ​កាប៊ី​ន​រថយន្ត​ ។​ ពេល​ធ្វើ​ដំណើរ​ចុះ​ពីលើ​ផ្លូវជាតិ​បាន​ចម្ងាយ​ប្រមាណ​៣​គីឡូម៉ែត្រ​ មក​ដល់ទី​តាំង​ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន​ដែល​ត្រូវធ្វើ​របង​ អ្នកបើកបរ​ក៏​បាន​បន្ថយល្បឿន​រថយន្ត​ ព្រោះ​ជា​ផ្លូវបត់​ដែល​ចូល​ទៅ​ក្នុង​ទីតាំង​ដី​ ។​ ដោយសារ​ការ​បើកបរ​មិនសូវ​ស្ទាត់ជំនាញ​ ពេល​បួង​ចង្កូតរថយន្ត​ដល់​កន្លែង​ផ្លូវបត់​ បណ្តាល​ឲ្យ​រថយន្ត​ជ្រុល​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​រណ្តៅ​ដី​យ៉ាង​ជ្រោះ​ ហើយ​ខ្លួន​ឃើញ​សភាព​ដូច្នេះ​ ក៏​លោត​ចេញពី​រថយន្ត​តែ​ម្តង​ ។​ ភ្លាមៗ​នោះ​ ពួក​ខ្លួន​ដែល​បាន​រួច​ផុត​ពី​សេចក្តីស្លាប់​ ក៏​បាន​ស្វះ​ស្វែងរក​ការ​ជួយ​អន្តរាគមន៍​ តែ​មិន​អាច​អូស​ទាញ​រថយន្ត​ឡើង​មក​លើគោក​វិញ​បាន​ទេ​ ដ្បិត​នៅ​ក្នុង​ទឹក​ជ្រៅ​ពេក​ ។​ លុះដល់​ប្រមាណ​ជាង​២​ម៉ោង​ក្រោយមក​ ទើប​មាន​រថយន្ត​ស្ទូច​បាន​យក​ស្ទូច​យក​រថយន្ត​ចេញពី​ក្នុង​ទឹក​ តែ​ហួសពេល​ទៅ​ហើយ​ ជា​ហេតុ​ ធ្វើ​ឲ្យ​អ្នក​ជិះ​ក្នុង​កាប៊ី​ន​រថយន្ត​ចំនួន​៣​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​ ។​

​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ គេ​មិន​ទាន់​បានដឹង​ថា​ លោកស្រី​ឧកញ៉ា​ ស៊ុ​យ​ សុ​ផា​ន​ អគ្គ​នាយិកា​ក្រុមហ៊ុន​ផា​ន​អ៊ី​ម៉ិច​ នឹង​ត្រូវ​ដោះស្រាយ​យ៉ាងណា​ចំពោះ​កម្មករ​ក្រុមហ៊ុន​របស់​ខ្លួន​ដេ​ល​ជួប​គ្រោះថ្នាក់​ពេល​កំពុង​បំពេញការងារ​នោះ​នៅឡើយ​ទេ​ ខណៈ​ដែល​អ្នក​ស្លាប់​បាត់បង់​ជីវិត​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ និង​ប្រគល់​សាកសព​ឲ្យ​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​សន្សំ​កុសល​ និង​រថយន្ត​ក៏​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​បណ្តោះអាសន្ន​ដើម្បី​ចាត់ការ​តាម​ច្បាប់​ផង​ដែរ​ ៕​

20140811_160536_resized20140811_155513_resized


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item