Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ប្តី​ចិត្ត​ឫស្សា​ចាប់​ប្រពន្ធ​បង្ខាំង​ក្នុងផ្ទះ​ធ្វើ​ទារុណកម្ម​កាត់​ម្រាមដៃ​ដោយសារ​ភ្លើង​ប្រចណ្ឌ​

​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២៣​យប់​ នា​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ ឋិត​ក្នុងភូមិ​ព្រែក​ ឃុំ​ព្រែក​គយ​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ ដោយ​បុរស​ម្នាក់​ត្រូវជា​ប្តី​ចាប់​ស្ត្រី​ជា​ប្រពន្ធ​របស់​ខ្លួន​បង្ខាំង​ក្នុងផ្ទះ​ ប្រើ​ដំបង​វាយ​ធ្វើ​ទារុណកម្ម​ និង​ប្រើ​កាំបិត​កាត់​ម្រាមដៃ​អស់​ចំនួន​២​ម្រាម​ ព្រោះតែ​លង់​ក្នុង​ភ្លើង​ប្រចណ្ឌ​ទាំង​មិន​សម​ហេតុ​សម​ផល​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ បុរស​ជា​ប្តី​ចិត្ត​ឫស្សា​ដែល​ចាប់​ស្ត្រី​ជា​ប្រពន្ធ​របស់​ខ្លួន​បង្ខាំង​ក្នុងផ្ទះ​ ដោយ​ធ្វើ​ទារុណកម្ម​ និង​កាត់​ម្រាមដៃ​អស់​ចំនួន​២​ម្រាម​ ដោយសារ​ភ្លើង​ប្រចណ្ឌ​នោះ​មានឈ្មោះ​ សុខ​ លូ​ទី​ន​ អាយុ​៣៣​ឆ្នាំ​ ជា​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម​ មានមុខរ​បរជា​ជាង​ធ្វើ​កាំ​ ជណ្តើរ​ និង​ស្ត្រី​រង​គ្រោះ​ត្រូវជា​ប្រពន្ធ​មានឈ្មោះ​ ម៉ាត់​ សំរស់​ អាយុ​៣៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម​ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ស្អាង​ បាន​ឲ្យ​ដឹង​ថា​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ បុរស​ឈ្មោះ​ សុខ​ លូ​ទី​ន​ ជា​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ចាប់​ឃាត់ខ្លួន​នោះ​ បាន​សារភាព​ថា​ មូលហេតុ​ដែល​នាំ​ឲ្យ​ខ្លួន​ប្រើ​អំពើ​ហិង្សា​យ៉ាង​ឃោរឃៅ​ទៅ​លើ​ប្រពន្ធ​ ដោយសារ​រឿង​ប្រចណ្ឌ​ប្រពន្ធ​ជាមួយ​បុរស​ម្នាក់​ឈ្មោះ​ ចិត្ត​ រស់នៅ​ក្បែរ​ខាង​គ្នា​ ដោយ​មុន​ពេល​កើតហេតុ​ បុរស​ជា​ឈ្មោះ​ ចិត្ត​ នោះ​បាន​ដើរ​កាត់មុខ​ផ្ទះ​ ហើយ​បាន​ញាក់ចិញ្ចើម​ដាក់​ប្រពន្ធ​របស់​ខ្លួន​ និង​ប្រពន្ធ​របស់​ខ្លួន​ក៏​បាន​សើច​ញញឹមញញែម​ឲ្យ​ភ្នែក​ដាក់​ទៅ​បុរស​ឈ្មោះ​ ចិត្ត​ វិញ​ដែរ​ ។​

​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ស្ត្រី​ជា​ប្រពន្ធ​ដែល​រង​គ្រោះ​ព្រោះ​ប្តី​ធ្វើ​ទារុណកម្ម​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​សម្រុកចូល​រំដោះ​បាន​ និង​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ជួយ​សង្គ្រោះ​ជាតិ​ទាំង​យប់​ បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​រួច​មក​ ខណៈ​ដែល​បច្ចុប្បន្ន​សមត្ថកិច្ច​បាន​និង​កំពុង​កសាង​សំណុំរឿង​ និង​បញ្ជូន​វត្ថុ​តាង​ ព្រមទាំង​ខ្លួន​ជនសង្ស័យ​ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់​ ៕​

Kandal-11


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item