Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

អំពើ​ពុក​រលួយ​ធំៗ​ចំនួន​២​ករណី​ដែល​អាជ្ញាធរ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​-​ថៃ​បំបាក់មុខ​បុរស​ខ្លាំង​ឲ្យ​អាម៉ាស់​បំផុត​

​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ក្នុង​ចំនួន​រាប់​ម៉ឺន​នាក់​ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​ស្រុក​ខ្មែរ​វិញ​ កាលពី​អំឡុង​ខែមិថុនា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ ធ្វើ​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អាម៉ាស់មុខ​មិន​ស្ទើរ​រួច​ម្តង​មក​ហើយៗ​អាជ្ញាធរ​កម្ពុជា​ក៏​បាន​ចំណាយ​លុយកាក់​មិន​តិច​ជាង​៥​លាន​ដុល្លារ​អា​មេ​រិ​ក​ឡើយ​ ក្នុង​ការ​បម្រើសេវា​ដឹក​ជញ្ជូន​ពលករ​ខ្មែរ​ទាំងនោះ​ទៅ​ស្រុក​កំណើត​រៀងៗ​ខ្លួន​នៅ​តាម​បណ្តា​ខេត្ត​នានា​ ។​

​ដោយឡែក​ កាលពី​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ដែរ​ កម្មករ​ខ្មែរ​ដែល​ប្រើ​កម្លាំង​ពលកម្ម​អូស​រទេះដឹក​ទំនិញ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ជិត​២០​នាក់​ ត្រូវ​បាន​ទាហាន​ឈុត​ខ្មៅ​ថៃ​ចាប់​ឃុំឃាំង​ក្រោម​បទចោទប្រកាន់​ថា​ បាន​លួច​បង្កប់​ទំនិញ​ខោអាវ​គីប​(​ជជុះ​)​បំពាន​លើ​កម្មសិទ្ធិបញ្ញា​របស់​ក្រុមហ៊ុន​ថៃ​មួយ​ រហូត​ធ្វើ​ឲ្យ​ក្រុម​កម្មករ​ខ្មែរ​ និង​អាជីវករ​ខ្មែរ​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ​ជា​ច្រើន​នាក់​ខឹងសម្បា​ លើកគ្នា​តវ៉ា​បិទ​ច្រក​ទ្វារ​ព្រំដែន​កាលពី​ថ្ងៃ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០១៤​ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​មានការ​ដោះ​លែង​ កម្មករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ​ចាប់​ឃុំខ្លួន​ទាំងនោះ​ទទួល​បាន​សេរីភាព​វិញ​ ។​

​រឿងរ៉ាវ​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ក្នុង​ចំនួន​រាប់​ម៉ឺន​នាក់​ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ត្រឡប់​មក​វិញ​នា​ពេល​កន្លង​ទៅ​នោះ​ គឺ​ត្រូវ​បាន​ក្រុម​មន្ត្រី​ប្រចាំ​ា​ការ​នៅ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​-​ថៃ​ទាំង​ច្រក​របៀប​ ទាំង​ច្រក​អន្តរជាតិ​ (​ជា​ពិសេស​ច្រករបៀង​)​ ទទួល​លុយកាក់​ពី​ក្រុម​មេខ្យល់​ រូ​ច​ហើយ​បើកដៃ​ឲ្យ​ដឹកនាំ​ពលករ​ខ្មែរ​ទៅ​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​តែ​ម្តង​ ដោយ​មិន​ខ្វល់​នឹង​ការ​អំពាវនាវ​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ឡើយ​ ហើយ​ពលករ​ខ្មែរ​ទាំងនោះ​ក៏​មិនមែន​ហោះហើរ​កាត់​តាម​លើ​មេឃ​ចូល​ទៅ​ទឹកដី​ថៃ​បាន​ដែរ​ ។​ នេះ​គឺជា​រូបភាព​នៃ​អំពើ​ពុក​រលួយ​របស់​ក្រុម​មន្ត្រី​ក្រោម​ឱវាទ​បុរស​ខ្លាំង​ ប្រចាំការ​នៅ​តាម​បណ្តា​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​-​ថៃ​តាម​លំដាប់ថ្នាក់​ ។​

​រីឯ​ករណី​រំលោភ​លើ​កម្មសិទ្ធិបញ្ញា​របស់​ក្រុមហ៊ុន​ថៃ​មួយ​ឈ្មោះ​ លី​ តា​ស៊ី​ត​ លើ​ការ​នាំ​ចូល​ខោអាវ​គីប​ពី​ស្រុក​ខ្មែរ​ លួច​យក​ទៅ​លក់​នៅ​ទីផ្សារ​រុង​ក្លឿ​ក្នុង​ទឹកដី​ប្រទេស​ថៃ​នោះ​ គឺ​ពិតជា​មាន​មែន​ ទើប​អាជ្ញាធរ​ថៃ​ចាប់​នូវ​ទំនិញ​ល្មើស​ដែល​ដាក់​បង្កប់​តាម​រទេះអូស​របស់​កម្មករ​ខ្មែរ​ ខណៈ​ដែល​ទំនិញ​ខោអាវ​គីប​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​ក្រុមហ៊ុន​ថៃ​ឈ្មោះ​ លី​ តា​ស៊ី​ត​ ហើយ​ត្រូវ​បាន​ក្លែងបន្លំ​នាំ​ចេញពី​ស្រុក​ខ្មែរ​ទៅ​នោះ​ ក៏​មិន​អាច​ហោះហើរ​កាត់​តាម​លើ​មេឃ​បាន​ដែរ​ គឺ​ត្រូវ​តែ​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​មន្ត្រី​ប្រចាំការ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ឬ​ច្រករបៀង​នានា​ ។​ ដូច្នេះ​ ការណ៍​ដែល​ទំនិញ​ក្លែងបន្លំ​ទាំងឡាយ​នាំ​ចេញពី​ស្រុក​ខ្មែរ​ចូល​ទៅ​ស្រុក​ថៃ​ដោយ​ខុសច្បាប់​រហូត​ដល់​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​បាន​នោះ​ គឺ​បាន​បង្ហាញ​អំពី​រូបភាព​នៃ​អំពើ​ពុក​រលួយ​ ឬ​អសមត្ថភាព​របស់​មន្ត្រី​ប្រចាំការ​នៅ​តាម​បណ្តា​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​-​ថៃ​ ដូច​ករណី​វត្តមាន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ដែរ​ ។​

​សរុបសេចក្តី​មក​ ទាំងនេះ​គឺជា​ព័ស្តុតាង​ដែល​បង្ហាញ​ឲ្យ​ឃើញ​អំពី​រូបភាព​នៃ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ធំៗ​ចំនួន​២​ករណី​របស់​មន្ត្រី​អាជ្ញាធរ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​-​ថៃ​ បាន​និង​កំពុង​បំបាក់មុខ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឲ្យ​អាម៉ាស់​បំផុត​លើ​ឆាក​ជាតិ​ និង​ឆាក​អន្តរជាតិ​(​ជា​ពិសេស​ខ្មាស​ប្រទេស​ថៃ​តែ​ម្តង​)​ ។​

​សូម​បុរស​ខ្លាំង​មេត្តា​ភ្ញាក់រលឹក​ឡើង​ ហើយ​ធ្វើការ​ត្រួតពិនិត្យ​ និង​មាន​វិធានការ​ទៅ​លើ​មន្ត្រី​ពុក​រលួយ​ដែល​ប្រចាំការ​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​-​ថៃ​ទាំងនោះ​ផង​ ដើម្បី​កុំ​ឲ្យ​បន្ត​បាក់មុខ​ បាក់​មាត់​តទៅ​ទៀត​ ៕​ Khmer-Worker-980Khmer-Workder880 Khmer-worker-in-thailand.jpg480 Khmer-worker-in-thailand80


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item