Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

យុវជន​ស្ទាវ​ម្នាក់​រត់​ចោល​ម៉ូតូ​ Scoopy​ ព្រោះ​ត្រូវ​ស្ទាវ​មួយ​ក្រុម​ដេញ​វាយ​តាម​ផ្លូវ​សាធារណៈ​

​មានរឿង​គួរ​ឲ្យ​ហួសចិត្ត​មួយ​បាន​កើតឡើង​នា​វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​២០១៤​នេះ​ ឋិត​នៅ​តាម​បណ្តោយ​មហាវិថី​កង​យោធពលខេមរភូមិន្ទ​(​ផ្លូវ​លេខ​២៧១)​ សង្កាត់​ទឹកល្អក់​៣(​ក្បែរ​អគ្គិសនី​អូរ​បែក​ក្អម​)​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ដោយ​យុវជន​ស្ទាវ​ម្នាក់​បាន​ផ្តួល​ទោចក្រយានយន្ត​របស់​ខ្លួន​កំពុង​ជិះ​រត់​ចោល​ម៉ូតូ​ ឲ្យ​តែ​បាន​រួច​ជីវិត​ពី​ការ​តាម​វាយ​ដោយ​យុវជន​ស្ទាវ​មួយ​ក្រុម​ទៀត​ប្រដាប់​ដោយ​ដំបង​ដែក​ទីប​ តាម​ផ្លូវ​សាធារណៈ​ ។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ ដំបូង​គេ​បានឃើញ​យុវជន​ស្ទាវ​ម្នាក់​ជិះ​ទោចក្រយានយន្ត​ម៉ាក​ Scoopy​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BJ-7172​ ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង​ តាម​បណ្តោយ​មហាវិថី​កង​យោធពលខេមរភូមិន្ទ​ (​ផ្លូវ​លេខ​២៧១)​ ខណៈ​ដែល​មាន​យុវជន​ស្ទាវ​មួយ​ក្រុម​ទៀត​ចំនួន​ពី​៤​នាក់​ទៅ​៦​នាក់​ ជិះ​ទោចក្រយានយន្ត​ចំនួន​៣​គ្រឿង​មិន​ចាំ​ម៉ាក​ ប្រដាប់​ដោយ​ដំបង​ដែក​ទីប​តាម​ដេញ​វាយ​ទៅ​លើ​យុវជន​ស្ទាវ​ម្នាក់​នោះ​ រហូត​មក​ដល់​ជិត​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា​អូរ​បែក​ក្អម​ ធ្វើ​ឲ្យ​យុវជន​ស្ទាវ​ដែល​ជិះ​ទោចក្រយានយន្ត​ម៉ាក​ Scoopy​ ម្នាក់ឯង​ផ្តួល​ម៉ូតូ​ចោល​រត់​យករួចខ្លួន​បាត់​ស្រមោល​ ។​ រីឯ​ក្រុម​យុវជន​ស្ទាវ​ដែល​ដេញ​វាយ​មនុស្ស​តាម​ដងផ្លូវ​សាធារណៈ​យ៉ាង​គឃ្លើន​នោះ​ ក៏​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​អស់​ផង​ដែរ​ ។​

​ក្រុម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ បាន​លាន់មាត់​ថា​ ករណី​នេះ​អាច​ផ្តើម​ឡើង​ពី​ការ​ទំនាស់​គ្នា​នៅ​កន្លែង​ណាមួយ​មក​ហើយ​ ទើប​បណ្តាល​ឲ្យ​មាន​យុវជន​ស្ទាវ​ទាំង​ក្រុម​តាម​ដេញ​វាយ​គ្នា​តាម​ដងផ្លូវ​សាធារណៈ​យ៉ាង​អនាធិបតេយ្យ​បែប​នេះ​ ។​ នេះ​គឺជា​ធនធានមនុស្ស​របស់​យុវជន​សម័យ​ថ្មី​មួយ​ចំនួន​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​ ដែល​មិន​អាច​ក្លាយជា​ទំពាំង​ស្នង​ឫស្សី​ បែរ​ក្លាយទៅជា​"​ទំពាំង​ស្អុយ​"​ទៅ​វិញ​ ៕​

lwjmiy1u


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item