Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

បុរស​រួមរ័ក​ជាមួយ​នារី​ជា​សង្សារ​រហូត​ដល់​ខាង​ស្រី​ដាច់ខ្យល់​ស្លាប់​នៅ​ក្រុង​សៀមរាប​ ត្រូវ​ជាប់ចោទ​ពី​បទ​មនុស្សឃាត​ដោយ​អ​ចេតនា​

​យុវជន​ឈ្មោះ​ ម៉ា​ន់​ គឹ​ម​ហួង​ អាយុ​២១​ឆ្នាំ​ មុខរបរ​ជា​ជាង​ផ្សារ​ដែក​ នៅ​រាជធានី​ភ្នំពេញ​ ដែល​ព្យាយាម​ជិះ​រថយន្តក្រុង​ទៅ​ណាត់ជួប​ជាមួយ​នារី​ជា​សង្សារ​ ឈ្មោះ​ ឡូយ​ ឡាយ​អ៊ី​ម​ អាយុ​២០​ឆ្នាំ​ រស់នៅ​សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ មានមុខរ​បរជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ភោជនីយដ្ឋាន​កូរ៉េ​ ក្បែរ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ហើយ​បាន​រួមរ័ក​ជាមួយ​គ្នា​នៅ​សំណាក់​យីហោ​"​អង្គរ​មាន​ឫទ្ធិ​"​ កាលពី​រាត្រី​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៤​កន្លង​មក​ រហូត​បណ្តាល​ឲ្យ​ដៃគូ​ស្នេហា​ខាង​ស្រី​ដាច់ខ្យល់​ស្លាប់​តាម​ផ្លូវ​លើ​ម៉ូតូឌុប​ មុន​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ ព្រោះ​រហែក​ដាច់​សន្ទះ​ព្រហ្មចារិនី​ដល់​ស្បូន​ហូរ​ឈាម​មិន​ឈប់​នោះ​ ត្រូវ​បាន​ស្ថាប័ន​តុលាការ​សាលាដំបូង​ខេត្តសៀមរាប​ សម្រេច​ចោទប្រកាន់​រួច​ហើយ​ ពី​បទ​មនុស្សឃាត​ដោយ​អ​ចេតនា​ ដែល​ត្រូវ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​២០៧​ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ត្រូវ​បាន​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ប​ណ្តាះ​អាសន្ន​ រង់ចាំ​ការ​ជំនុំជម្រះ​ជា​ក្រោយ​ ។​

​ដោយឡែក​ លោក​ ឡូយ​ ឡាយ​ ត្រូវជា​ឪពុក​របស់​នារី​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ ក្រោយ​ពេល​រួមរ័ក​ជាមួយ​សង្សារ​នៅផ្ទះ​សំណាក់​រួច​មក​ឯណោះ​វិញ​ ក៏​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប​ ដោយ​ប្តឹង​ទាម​ទារជំងឺចិត្ត​ចំនួន​៥.០០០​ដុល្លារ​អា​មេ​រិ​ក​ពី​ម្ចាស់ផ្ទះ​សំណាក់​យីហោ​ "​អង្គរ​មាន​ឫទ្ធិ​"​ នោះ​ផង​ដែរ​ ដោយ​គាត់​ចោទប្រកាន់​ថា​ កូនស្រី​របស់​គាត់​មិនមែន​ស្លាប់​ដោយសារ​ការ​រួម​ភេទ​ធម្មតា​តែ​ម្យ៉ាង​នោះ​ទេ​ គឺ​អាច​មានការ​ប្រើប្រាស់​វត្ថុ​រឹង​ ឬ​ឧបករណ៍​អ្វី​ផ្សេង​ទៀត​ក្នុង​ការ​រួមរ័ក​ ដូច​របាយការណ៍​សន្និដ្ឋាន​របស់​គ្រូពេទ្យ​ធ្វើ​កោសល្យវិច័យ​បញ្ជាក់​រួច​ហើយៗ​អាច​មានការ​ពាក់ព័ន្ធ​នឹង​ម្ចាស់ផ្ទះ​សំណាក់​ផង​ ។​

​សូម​រំលឹក​ជូន​ថា​ កាលពី​វេលា​ម៉ោង​២១​និង​៤៥​នាទី​ រាត្រី​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៤​ មាន​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ និង​ក៏​មិន​ធ្លាប់​មាន​កន្លង​មក​ បាន​កើតឡើង​ ឋិត​នៅផ្ទះ​សំណាក់​យីហោ​ "​អង្គរ​មាន​ឫទ្ធិ​"​ ក្នុងភូមិ​ស្ល​ក្រាម​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ ដោយ​គូសង្សារ​វ័យក្មេង​មួយគូ​ ត្រូវ​ភ្លើង​ស្នេហ៍​ដុត​អារម្មណ៍​រោលរាល​មិន​អាច​ទ្រាំ​បាន​ ក៏​រួមរ័ក​គ្នា​រហូត​បណ្តាល​ឲ្យ​ដៃគូ​ខាង​ស្រី​ដាច់ខ្យល់​ស្លាប់​ ហើយ​យុវជន​ដែល​រួមរ័ក​ជាមួយ​សង្សារ​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ភ្លាមៗ​  ក្នុង​សំណុំរឿង​"​រួមដំណេក​លុះ​ក្ស័យ​"​ ។​

​យុវជន​មាឌ​មាំ​ពេញកម្លាំង​ដូច​ក្របី​ឡើងក​ ដែល​រួមរ័ក​ជាមួយ​សង្សារ​ បណ្តាល​ឲ្យ​នាង​ដាច់ខ្យល់​ស្លាប់​ និង​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នោះ​ មានឈ្មោះ​ ម៉ា​ន់​ គឹ​ម​ហួង​ អាយុ​២១​ឆ្នាំ​ មុខរបរ​ជា​ជាង​ផ្សារ​ដែក​នៅ​រាជធានី​ភ្នំពេញ​ មានស្រុក​កំណើត​នៅ​ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​ ។​ រីឯ​នារី​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ក្រោយ​ពេល​រួមរ័ក​ជាមួយ​សង្សារ​រួច​មក​នោះ​ មានឈ្មោះ​ ឡូយ​ ឡាយ​អ៊ី​ម​ (​ហៅ​ហ៊ី​ម​)​ អាយុ​២០​ឆ្នាំ​ រស់នៅ​ភូមិ​មណ្ឌល​៣​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ មានមុខរ​បរជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ហាង​កូរ៉េ​ម្តុំ​មុខ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ យុវជន​ឈ្មោះ​ ម៉ា​ន់​ គឹ​ម​ហួង​ បាន​និយាយ​ថា​ ខ្លួន​និង​នាង​ជា​សង្សារ​បាន​ស្គាល់គ្នា​តាម​រយៈ​ទូរស័ព្ទ​អស់​រយៈ​ជិត​១​ឆ្នាំ​មក​ហើយ​ ដោយ​បាន​សារ​សង​ស្នេហា​អូន​បង​ជាមួយ​គ្នា​តាម​ទូរស័ព្ទ​យ៉ាង​ល្អូក​ល្អឺ​ន​ផ្អែមល្ហែម​បំផុត​ ទើប​នៅ​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៤​ ខ្លួន​ក៏​បាន​ជិះ​រថយន្តក្រុង​ពី​រាជធានី​ភ្នំពេញ​ស្កាត់​មក​រក​ជួប​នាង​ជា​សង្សារ​ទាំង​ក្តី​នឹករលឹក​ដល់​ក្រុង​សៀមរាប​ ។​ ពេល​មក​ដល់​ក្រុង​សៀមរាប​ ពួក​ខ្លួន​បាន​ណាត់គ្នា​មក​គេង​នៅផ្ទះ​សំណាក់​យីហោ​ "​អង្គរ​មាន​ឫទ្ធិ​"​ ហើយ​បាន​រួមរ័ក​ជាមួយ​គ្នា​ ប៉ុន្តែ​មិន​ទាន់​បាន​ដល់​ចំណុចកំពូល​ពេញលេញ​ផង​ ស្រាប់តែ​មាន​ឈាម​ហូរ​មិន​ដាច់​ចេញពី​យោនី​របស់​នាង​ ។​ ក្នុង​ស្ថានភាព​បែប​នេះ​ ខ្លួន​បាន​ដឹក​បញ្ជូន​នាង​ជា​សង្សារ​ទៅ​កាន់​មន្ទីរពេទ្យ​តាម​ម៉ូតូឌុប​ តែ​ជា​អកុសល​ មិន​ទាន់​ដល់​មន្ទីរពេទ្យ​ផង​ នាង​ក៏​បាន​ដាច់ខ្យល់​ស្លាប់​ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់ខ្លួន​តែ​ម្តង​ ។​

​យុវជន​ ម៉ា​ន់​ គឹ​ម​ហួង​ បាន​បន្ថែម​ថា​ ការ​ស្លាប់​របស់​សង្សារ​បណ្តូលចិត្ត​ដែល​ផ្តើម​ចេញពី​ការ​រួមរ័ក​ជាមួយ​គ្នា​នេះ​ ខ្លួន​មិន​បាន​ធ្វើ​អ្វី​ជា​ហិង្សា​ទៅ​លើ​រូប​នាង​ទេ​ និង​នៅ​មុន​ពេល​រួមរ័ក​ក៏​មិន​បាន​ប្រើ​ថ្នាំ​ជំនួយ​អ្វី​ដែរ​ គឺ​បាន​រួមរ័ក​ជា​ធម្មតា​តាម​ធម្មជាតិ​ក្នុង​ដៃគូ​មួយ​ទល់​នឹង​មួយ​ប៉ុណ្ណោះ​ ។​

​សមត្ថកិច្ច​នគរបាល​ជំនាញ​បច្ចេកទេស​នៅ​ក្រោយ​ពេល​ពិនិត្យ​សាកសព​នារី​រង​គ្រោះ​ បាន​អះអាង​ថា​ នារី​រង​គ្រោះ​បាន​រហែក​ដាច់​សន្ទះ​ព្រហ្មចារិនី​រហូត​ដល់​ស្បូន​ ខណៈ​កោសល្យវិច័យ​ពេទ្យ​បាន​បញ្ជាក់​ថា​ ប្រដាប់​ភេទ​របស់​នារី​រង​គ្រោះ​បាន​ទទួល​រង​ប៉ះទង្គិច​ជាមួយ​វត្ថុ​រឹង​យ៉ាងធ្ងន់ធ្ងរ​ ៕​

Siem-Reap-die-00003


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item