Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​២០១៤​ដែល​ប្រព្រឹត្ត​ទៅ​ចំនួន​២​លើក​នឹង​ក្លាយជា​ប្រវត្តិសាស្ត្រ​ថ្មី​ក្នុង​សម័យ​គ្រប់គ្រង​អំណាច​របស់​បុរស​ខ្លាំង​

​ដោយ​មិន​មានការ​ផ្លាស់​ប្តូរ​ជំហរ​ទេ​ គឺ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ តាម​រយៈ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដែល​មាន​ឯកឧត្តម​បណ្ឌិត​ ហង់​ជួន​ ណា​រ៉ុ​ន​ ជា​រដ្ឋមន្ត្រី​ នឹង​រៀបចំ​ឲ្យ​មានការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​)​លើក​ទី​២​ ចំពោះ​សិស្ស​ជា​បេក្ខជន​ប្រឡង​ធ្លាក់​កាលពី​លើក​ទី​១​ (​កាលបរិច្ឆេទ​ប្រឡង​ថ្ងៃ​ទី​០៤-០៥​ ខែសីហា​ ឆ្នាំ​២០១៤)​ គ្រោង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៣-១៤​ ខែតុលា​ ឆ្នាំ​២០១៤​ខាង​មុខ​ ទោះបី​ទទួល​រង​នូវ​ការ​រិះគន់​ និង​មានការ​ផ្តល់​ជា​មតិយោបល់​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​យ៉ាងណា​ក៏​ដោយ​ ។​ ដូច្នេះ​ ក្នុង​មួយ​ឆ្នាំ​នឹង​មានការ​ប្រឡង​បាក់​ឌុ​បរ​ហូត​ដល់​ទៅ​ចំនួន​២​លើក​ ដោយ​មាន​កាលបរិច្ឆេទ​ប្រឡង​ខុស​គ្នា​ ខណៈ​សិស្ស​ជា​បេក្ខជន​ប្រឡង​ជាប់​ទទួល​បាន​សញ្ញាបត្រ​បាក់​ឌុ​ប​ដូច​គ្នា​ ដែល​ក្នុង​ពិភពលោក​យើង​នេះ​ទំនងជា​គ្មាន​ប្រទេស​ណាមួយ​អនុវត្តន៍​ដូច​កម្ពុជា​ ជា​"​ព្រះរាជាណាចក្រ​អច្ឆរិយៈ​"​របស់​បុរស​ខ្លាំង​ឡើយ​ ។​

​ការ​អះអាង​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដែល​ថា​ ទុក​ឱកាស​ឲ្យ​សិស្ស​ជា​បេក្ខជន​ប្រឡង​ធ្លាក់​នា​សម័យ​ប្រឡង​លើក​ទី​១​ បាន​ត្រៀមខ្លួន​ប្រឹងប្រែង​រៀនសូត្រ​សម្រាប់​ការ​ប្រឡង​លើក​ទី​២​ ក្រោម​ការ​បំប៉ន​បន្ថែម​ពី​គ្រូបង្រៀន​ចាត់ចែង​ពី​សំណាក់​ក្រសួង​ក៏​ដោយ​ ក៏​គេ​អាច​កាត់​យល់​បាន​ថា​ គឺ​បុរស​ខ្លាំង​មាន​បំណង​ចង់​ស្រោចស្រង់​ឲ្យ​សិស្ស​បាន​ជាប់​ច្រើន​ ជាង​ការ​ប្រឡង​លើក​ទី​១​ តាម​ការ​បន្ធូរបន្ថយ​វិញ្ញាសា​ប្រឡង​កុំ​ឲ្យ​តឹងតែង​ ឬ​ពិបាក​ពេក​ចំពោះ​ការ​ប្រឡង​លើក​ទី​២​ខាង​មុខ​ ក្នុង​ន័យ​រំលេច​ឲ្យ​ឃើញ​អំពី​ការ​យកចិត្តទុកដាក់​របស់​បុរស​ខ្លាំង​ចំពោះ​សិស្សានុសិស្ស​ជា​បេក្ខជន​ប្រឡង​ និង​ផ្គាប់ចិត្ត​ដល់​ថៅកែ​សាកលវិទ្យាល័យ​ដែល​ព្រួយបារម្ភ​ខ្លាច​សាលា​ដួល​រលំ​ ដោយ​គ្មាន​សិស្ស​ចូល​រៀន​ផង​ ។​

​ពាក្យស្លោក​"​អ្នកចេះ​ គឺ​ជាប់​"​ របស់​ឯកឧត្តម​បណ្ឌិត​ ហង់​ជួន​ ណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ លែង​សូវ​មាន​ន័យ​ខ្លឹមសារ​ ការ​ប្រឹងប្រែង​ដ៏​ស្វាហាប់​របស់​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​លួ​យ​(ACU)​ ចូលរួម​សង្កេតការណ៍​ជាមួយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡាករ​នា​សម័យ​ប្រឡង​លើក​ទី​១​ ក្លាយជា​ឥតប្រយោជន៍​ ឪពុក​ម្តាយ​ អាណាព្យាបាល​សិស្ស​ដែល​ខិតខំ​រៀនសូត្រ​ និង​អ្នកគ្រូ​ លោកគ្រូ​ បុគ្គលិក​សិក្សា​ដែល​ប្រឹងប្រែង​អនុវត្តន៍​តាម​បញ្ញត្តិ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ នា​ពេល​ប្រឡង​លើក​ទី​១​ ទទួល​រង​នូវ​ការ​បាក់ទឹកចិត្ត​ ថវិកាជាតិ​ត្រូវ​បាន​ចំណាយ​មួយ​លើក​ទៀត​ សម្រាប់​ការ​ប្រឡង​នៅ​លើក​ទី​២​ (​ប្រឡង​លើក​ទី​១​បាន​ចំណាយ​ថវិកាជាតិ​អស់​ប្រមាណ​៤​លាន​ដុល្លារ​អា​មេ​រិ​ក​)​ ។​

​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​)​ លើក​ទី​១​ដែល​មាន​បេក្ខជន​ប្រឡង​ជាង​៩​ម៉ឺន​នាក់​នោះ​ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០១៤​ខាង​មុខ​ នៅ​រាជធានី​ភ្នំពេញ​ និង​នៅ​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០១៤​ នៅ​មណ្ឌល​ប្រឡង​តាម​បណ្តា​ខេត្ត​នានា​ ។​

​រួម​សេចក្តី​មក​ ការ​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​២០១៤​ដែល​ប្រព្រឹត្ត​ទៅ​ចំនួន​២​លើក​  ធ្វើ​ឲ្យ​រវល់​ដល់​មន្ត្រី​ពាក់ព័ន្ធ​ចំនួន​២​លើក​ បេក្ខជន​ប្រឡង​ចំនួន​២​លើក​(​ចំពោះ​បេក្ខជន​ប្រឡង​ធ្លាក់​លើក​ទី​១)​ ចំណាយ​ថវិកាជាតិ​ និង​ថវិកា​របស់​សាមី​បេក្ខជន​ប្រឡង​អស់​ចំនួន​២​លើក​…​នឹង​ក្លាយទៅជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ក្នុង​សម័យ​គ្រប់គ្រង​អំណាច​របស់​បុរស​ខ្លាំង​ធ្វើ​ជា​នាយ​រដ្ឋមន្ត្រី​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ គឺ​បេក្ខជន​ប្រឡង​ជាប់​ទ​ទូល​បាន​សញ្ញាបត្រ​បាក់​ឌុ​ប​ដូច​គ្នា​ ប៉ុន្តែ​មាន​កាលបរិច្ឆេទ​ប្រឡង​ខុស​គ្នា​ ៕​

Hangchuon-Naron-02


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item