Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

រត់ប្រណាំង​ Marathon​ ចក្រភព​អង្គរ​លើក​ទី​១​បាន​បញ្ចប់​ជាមួយនឹង​កីឡាករ​ជិត​៣​ពាន់​នាក់​មក​ពី​៤២​ប្រទេស​ចូលរួម​

​រត់ប្រណាំង​ Marathon​ ចក្រភព​អង្គរ​លើក​ទី​១​ ឆ្នាំ​២០១៤​ ដែល​ជា​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ដ៏​មាន​សារៈសំខាន់​ប្រចាំឆ្នាំ​នៅ​លើ​ទឹកដី​ខេត្តសៀមរាប​ កាលពី​ថ្ងៃអាទិត្យ​ ទី​១៧​ ខែសីហា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត​ ថោ​ង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC)​ បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​ ជាមួយនឹង​ក្រុម​កីឡាករ​ចំនួន​២.៦៣០​នាក់​(​បរទេស​១.២៥០​នាក់​ និង​កម្ពុជា​១.៣៧០​នាក់​)​មក​ពី​៤២​ប្រទេស​ចូលរួម​ ។​

​ឯកឧត្តម​បណ្ឌិត​ ថោ​ង​ ខុន​ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​ "​តាម​បច្ចេកទេស​កីឡា​ គឺ​បុព្វបុរស​ខ្មែរ​បាន​កសាង​អង្គរ​ដោយ​បន្សល់​ទុក​នូវ​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​ឥត​ខ្ចោះ​នៃ​ចម្ងាយ​ផ្លូវ​រត់​តាម​ស្តង់ដារ​កីឡា​រួច​ជា​ស្រេច​ គឺ​ពា​ក់ណ្តាល​ Marathon​ ២១​គីឡូម៉ែត្រ​ រត់​ជុំវិញ​វង់​តូច​អង្គរ​ និង​ Marathon​ ៤២,១៩៥​គីឡូម៉ែត្រ​ រត់​ជុំវិញ​វង់​ធំ​អង្គរ​។​ លក្ខណៈ​ធម្មជាតិ​ និង​លក្ខណៈ​វិទ្យាសាស្ត្រ​ទីតាំង​នេះ​ បាន​នាំ​មក​នូវ​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​យ៉ាងច្រើន​បំផុត​  ដូច្នេះ​ កីឡា​ និង​ទេសចរណ៍​ មិន​អាច​ឋិត​នៅ​ឆ្ងាយ​ពី​គ្នា​បាន​ទេ​ "​ ។​

​ដោយឡែក​ ឯកឧត្តម​ វ៉ា​ត់​ ចំរើន​ អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ (NOCC)​ និង​ជា​គណៈកម្មការ​គ្រប់គ្រង​ការ​ប្រកួត​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ "​សកម្មភាព​កីឡា​ដែល​ទទួល​បានការ​គាំទ្រ​បែប​នេះ​ ដោយសារ​យើង​មាន​ដៃគូ​សហការ​ពី​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម​គ្រ័​ចិត្ត​ ពិសេស​ដៃគូ​ឧបត្ថម្ភ​ ដូច​ជា​ក្រុមហ៊ុន​ Cambrew​ Angkor​ Beer,​ Angkor​ Puro​ ,​ Pepsi​ ,​ ក្រុមហ៊ុន​ Smart,​ សណ្ឋាគារ​ Park​ Hyatte,​ Apsara​ Angkor​ និង​ Sokhalay​ Resort​ ដែល​តែងតែ​រួមចំណែក​ឧបត្ថម្ភ​គាំទ្រ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ ដែល​ផ្តល់​អត្ត​ប្រយោជន៍​ដល់​សេវាកម្ម​ទេសចរណ៍​ផង​ និង​សេដ្ឋកិច្ចជាតិ​ផង​"​ ។​

​លទ្ធផល​រត់ប្រណាំង​ Marathon​ ចម្ងាយ​១០​គីឡូម៉ែត្រ​ ផ្នែក​បុរស​បាន​ទៅ​លើ​កីឡាករ​កម្ពុជា​ទាំងអស់​ដែល​ទទួល​បាន​ជ័យ​លា​ភី​ គឺ​ លេខ​១​ បាន​លើ​ គៀង​ សា​ម៉​ន​,​ លេខ​២​ បាន​លើ​ គង់​ សីហា​ និង​លេខ​៣​ បាន​លើ​ ហម​ បញ្ញា​ ។​ រីឯ​ផ្នែក​នារី​ គឺ​លេខ​១​ បាន​លើ​ Sarah​ Hopkins​ មក​ពី​អង់គ្លេស​,​ លេខ​២​ បាន​លើ​ Hillary​ Acer​ មក​ពី​អា​មេ​រិ​ក​ និង​លេខ​៣​ បាន​លើ​ Rence​ Hulsmann​ មក​ពី​កា​ណា​ដា​ ។​

​រត់​ពាក់កណ្តាល​ Marathon​ ចម្ងាយ​២១​គីឡូម៉ែត្រ​ ផ្នែក​បុរស​ គឺ​លេខ​១​ បាន​លើ​ Marjin​ Vander​ មក​ពី​ហូល្ល​ង់​,​ លេខ​២​ បាន​លើ​ Simon​ Lorelly​ មក​ពី​បារាំង​ និង​លេខ​៣​ បាន​លើ​ Joss​ Vasquez​ មក​ពី​បារាំង​ ។​ រីឯ​ផ្នែក​នារី​ គឺ​លេខ​១​ បាន​លើ​ Camilla​ Munch​ Nielsen​ មក​ពី​ដា​ណឺ​ម៉ាក​ ,​ លេខ​២​ បាន​លើ​ Shumei​ Jia​ មក​ពី​ចិន​ និង​លេខ​៣​ បាន​លើ​ Petra​ Diener​ មក​ពី​អា​ល្លឺ​ម៉​ង់​ ។​

​រត់​ Marathon​ ចម្ងាយ​៤២,១៩៥​គីឡូម៉ែត្រ​ ផ្នែក​បុរស​ គឺ​លេខ​១​ បាន​លើ​ Neko​ Hiroshi​ ជនជាតិ​ជប៉ុន​ សញ្ជាតិ​កម្ពុជា​ (​ជា​ម្ចាស់​ជើងឯក​តំណាង​ឲ្យ​កម្ពុជា​)​ លេខ​២​ បាន​លើ​ Ba​ Gan​ មក​ពី​ជប៉ុន​ និង​លេខ​៣​ បាន​លើ​ Yann​ Defond​ មក​ពី​បារាំង​ ។​ រីឯ​ផ្នែក​នារី​ គឺ​លេខ​១​ បាន​លើ​ Veronique​ Messina​ មក​ពី​បារាំង​ (​ជា​ជើងឯក​នារី​ផ្នែក​ Marathon)​ លេខ​២​ បាន​លើ​ Wai​ Fong-Cham​ មក​ពី​ចិន​ និង​លេខ​៣​ បាន​លើ​ Marj​ Kauri​ មក​ពី​ហ្វាំ​ង​ឡង់​ ។​

​សូម​បញ្ជាក់​ជូន​ថា​ ព្រឹត្តិការណ៍​រត់ប្រណាំង​ Marathon​ ចក្រភព​អង្គរ​នេះ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ សម្រេច​ឲ្យ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ (NOCC)​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ស្តង់ដារ​កីឡា​រត់ប្រណាំង​ដ៏​ធំ​ឈ្មោះ​ថា​ "Angkor​ Empire​ Marathon"​ ដែល​នឹង​ប្រព្រឹត្ត​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​នា​ខែសីហា​នៅ​ខេត្តសៀមរាប​ ៕​

DSC_1262DSC_1246DSC_1254DSC_1240


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item