
ឧត្តមសេនីយ៍យោធាអាមេរិកម្នាក់ត្រូវបានទាហានអាហ្វហ្គានីស្ថានបាញ់សម្លាប់នៅក្នុងបន្ទាយ
មន្ត្រីយោធាសហរដ្ឋអាមេរិកបាននិយាយឲ្យដឹងថា ឧត្តមសេនីយ៍យោធាអាមេរិកម្នាក់ត្រូវបានបាញ់សម្លាប់ដោយទាយានអាហ្វហ្គានីស្ថាននៅក្នុងបន្ទាយហ្វឹកហ្វឺនយោធាមួយ គ្រប់គ្រងដោយអង់គ្លេស ឋិតនៅទីក្រុងអាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤ម្សិលមិញនេះ ខណៈដែលមានទាហានយ៉ាងតិចណាស់ចំនួន១៥នាក់ រួមមានទាហានអង់គ្លេស២នាក់ ទាហានអាមេរិក៧នាក់ ទាហានអាល្លឺម៉ង់ថ្នាក់ឧត្តមសេនីយ៍៣នាក់ និងទាហានអាហ្វហ្គាស្ថានផង បានទទួលរងរបួសក្នុងហេតុការណ៍បាញ់រះដែលមិននឹកស្មានដល់ ។
ឧត្តមសេនីយ៍យោធាអាមេរិកដែលទទួលរងការបាញ់សម្លាប់ពេលកំពុងបំពេញបេសកកម្មនៅប្រទេសអាហ្វហ្គានីស្ថាននោះ មានឈ្មោះ Harold Greene ។
ប្រភពព័ត៌មានពីក្រសួងការពារជាតិអាហ្វហ្គានីស្ថាន បានឲ្យដឹងថា ខ្មាន់កាំភ្លើងដែលបាញ់ប្រហារទៅលើក្រុមទាហានចម្រុះជាតិសាសន៍នោះ គឺជាទាហានដែលត្រូវបានជ្រើសរើសអស់រយៈពេល៣ឆ្នាំមកហើយៗក៏ត្រូវបានបាញ់សម្លាប់ភ្លាមៗផងដែរក្រោយកើតមានហេតុការណ៍បាញ់រះនេះរួចមក ៕
Source from: www.dtn7.com
Post a Comment