Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ល្បី​ថា​មន្ទីរ​អប់រំ​ខេត្តបាត់ដំបង​ស៊ីដាច់​ប្រាក់​ឧបត្ថម្ភ​កីឡា​និង​ប្រាក់​ដំណើរ​លំហែ​និង​សិក្សា​របស់​សិស្ស​មិន​តិច​ជាង​១០០​លាន​រៀល​

​រឿងអាស្រូវ​ពុក​រលួយ​មួយ​ឈុត​ថ្មី​ទៀត​បាន​កើត​មាន​ឡើង​នៅ​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ ខេត្តបាត់ដំបង​ ដោយ​ក្រុម​មន្ត្រីរាជការ​ក្រោម​ឱវាទ​ទម្លាយ​ចេញ​មក​ឲ្យ​ដឹង​ថា​ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ហើយ​ លោក​ ងី​ សែត​ ជា​ប្រធាន​មន្ទីរ​ និង​មន្ត្រី​ជំនិត​មួយ​ក្តាប់​តូច​ បាន​រួមដៃគ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដ៏​ធ្ងន់ធ្ងរ​ តាម​វិធី​កិបកេង​ថវិកាជាតិ​សម្រាប់​ឧបត្ថម្ភ​សហគមន៍​កីឡា​ និង​ប្រាក់​សម្រាប់​ឧបត្ថម្ភ​ដំណើរ​លំហែ​ និង​សិក្សា​របស់​សិស្ស​ មិន​តិច​ជាង​ចំនួន​១០០​លាន​រៀល​ឡើយ​ក្នុង​មួយ​ឆ្នាំៗ​ ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ កាលពី​ឆ្នាំ​២០១៣​កន្លង​ទៅ​ មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ ខេត្តបាត់ដំបង​ បាន​ចំណាយ​ថវិកាជាតិ​សម្រាប់​ឧបត្ថម្ភ​សហគមន៍​កីឡា​អស់​ចំនួន​២៣៩.៣៩០.០០០​រៀល​ និង​ថវិកា​សម្រាប់​ដំណើរ​លំហែ​ និង​សិក្សា​របស់​សិស្ស​អស់​ចំនួន​១៧១.៦៦៤.០០០​រៀល​ ។​ ប៉ុន្តែ​ថវិកា​ទាំងនេះ​គឺ​គ្រាន់តែ​ជា​តួលេខ​ដែល​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្តបាត់ដំបង​ បាន​ដក​ថវិកាជាតិ​មក​ចាយវាយ​ប៉ុណ្ណោះ​ ខណៈ​ដែល​សកម្មភាព​ជាក់ស្តែង​គឺ​ខ្ទង់​ថវិកា​ខាងលើ​ត្រូវ​បាន​គេ​កិបកេង​អស់​មិន​តិច​ជាង​១០០​លាន​រៀល​(២៥.០០០​ដុល្លារ​អា​មេ​រិ​ក​)​ក្នុង​១​ឆ្នាំ​ តាម​ល្បិច​ធ្វើ​ឯកសារ​បំប៉ោង​តួលេខ​ចំនួន​នៃ​ការ​ប្រកួត​កីឡា​ និង​ចំនួន​អ្នក​ដើរ​លំហែ​ និង​សិក្សា​ ។​

​ក្រុម​មន្ត្រីរាជការ​ក្រោម​ឱវាទ​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ ខេត្តបាត់ដំបង​ បាន​សំណូមពរ​ចំពោះ​ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ឯកឧត្តម​បណ្ឌិត​ ហង់​ជួន​ ណា​រ៉ុ​ន​ ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ មេត្តា​បើក​ការ​ស៊ើបអង្កេត​ និង​មាន​វិធានការ​ក្នុង​រឿង​អំពើ​ពុក​រលួយ​របស់​លោក​ប្រធាន​មន្ទីរ​ ងី​ សែត​ និង​គូកន​នោះ​ផង​ ។​

​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ពី​សំណាក់​មន្ត្រីរាជការ​ក្រោម​ឱវាទ​ដែល​ថា​ លោក​ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ ខេត្តបាត់ដំបង​ ប្រព្រឹត្ត​អំពើ​ពុក​រលួយ​កិបកេង​ស៊ីដាច់​ប្រាក់​ឧបត្ថម្ភ​សហគមន៍​កីឡា​ និង​ប្រាក់​ដំណើរ​លំហែ​ និង​សិក្សា​របស់​សិស្ស​មាន​ចំនួន​មិន​តិច​ជាង​១០០​លាន​រៀល​ក្នុង​១​ឆ្នាំៗ​នោះ​ គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​ពី​លោក​ ងី​ សែត​ បាន​នៅឡើយ​ទេ​ គិត​ត្រឹម​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៤​នេះ​ ៕​

Hangchuon-Naron-2


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item