ស្ត្រីជាម្ចាស់ផ្ទះកំណាចម្នាក់បានធ្វើទារុណកម្មវាយដំទៅលើក្មេងប្រុសជាអ្នកបម្រើបណ្តាលឲ្យមានស្នាមជាំពេញខ្លួនប្រាណរហូតដល់ស៊ូទ្រាំលែងបានក៏រត់ចេញពីផ្ទះនៅវេលាព្រឹកនាថ្ងៃទី២៥ខែតុលាឆ្នាំ២០១៣នេះ។ស្ត្រីជាម្ចាស់ផ្ទះកំណាចម្នាក់បានធ្វើទារុណកម្មវាយដំទៅលើក្មេងប្រុសជាអ្នកបម្រើ បណ្តាលឲ្យមានស្នាមជាំពេញខ្លួនប្រាណរហូតដល់ស៊ូទ្រាំលែងបាន ក៏រត់ចេញពីផ្ទះនៅវេលាព្រឹកនាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣នេះ ។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីកំណាចដែលប្រើអំពើហិង្សាវាយដំទៅលើកូនឈ្នួលរបស់ខ្លួននោះ មានឈ្មោះ នុត សុភ័ក្ត្រ អាយុ៣០ឆ្នាំ មុខរបរលក់ប្រហិតនៅផ្សារគីឡូម៉ែត្រលេខ៤ ស្នាក់នៅផ្ទះជួលលេខ១១៧ បន្ទប់លេខ១៤ ផ្លូវលេខ១៣៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ រីឯក្មេងប្រុសរងគ្រោះមានឈ្មោះ ឌួង សូរ អាយុ១៥ឆ្នាំ ស្នាក់នៅជាមួយស្ត្រីម្ចាស់ផ្ទះក្នុងនាមជាកូនឈ្នួល ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះជាកូនឈ្នួលរបស់ស្ត្រីកំណាច បានរត់ចេញពីផ្ទះខ្លួនស្នាក់នៅ មកប្រាប់ប្រជាពលរដ្ឋរស់នៅក្បែរខាងគ្នា បន្ទាប់ពីក្មេងប្រុសនោះទទួលរងការប្រើអំពើហិង្សានៅព្រឹកនាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣នេះ រួចហើយក្រុមប្រជាពលរដ្ឋក៏បាននាំក្មេងប្រុសរងគ្រោះមកដាក់ពាក្យបណ្តឹងនៅសាលាសង្កាត់ទឹកល្អក់១ និងមន្ត្រីសង្កាត់ក៏បានរាយការណ៍បន្តទៅសមត្ថកិច្ចចុះឃាត់ខ្លួនស្ត្រីជាម្ចាស់ផ្ទះយកមកសួរនាំតែម្តង ។
ក្មេងប្រុសរងគ្រោះបាននិយាយរៀបរាប់ប្រាប់ប្រជាពលរដ្ឋថា ម្ចាស់ផ្ទះបានវាយមកលើខ្លួននឹងអំបោស រំពាត់ និងខ្សែភ្លើងជាញឹកញាប់ រហូតដល់មានស្នាមជាំពេញខ្លួន ។
នគរបាលរដ្ឋបាលប៉ុស្តិ៍ទឹកល្អក់១បានធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងស្ត្រីម្ចាស់ផ្ទះប្រើអំពើហិង្សាលើកូនឈ្នួលជាអនីតិជននេះ ដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់ ៕
Source from: www.dtn7.com























Loading...




Post a Comment