មហាបាតុកម្មអហិង្សារយៈពេល៣ថ្ងៃគឺថ្ងៃទី២៣-២៤-២៥ខែតុលាឆ្នាំ២០១៣របស់គណបក្សសង្គ្រោះជាតិដើម្បីទាមទាររកយុត្តិធម៌ជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោតជិត៣លាននាក់នោះបានបញ្ចប់ហើយមហាបាតុកម្មអហិង្សារយៈពេល៣ថ្ងៃ គឺថ្ងៃទី២៣-២៤-២៥ ខែតុលា ឆ្នាំ២០១៣ របស់គណបក្សសង្គ្រោះជាតិ ដើម្បីទាមទាររកយុត្តិធម៌ជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោតជិត៣លាននាក់នោះបានបញ្ចប់ហើយ ដោយមហាបាតុកម្មនេះមានការដង្ហែក្បួនយកញត្តិជូនឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ តាមរយៈឧត្តមស្នងការដ្ឋានអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា និងស្ថានទូតចំនួន៨ រួមមាន ៖ ទូតសហរដ្ឋអាមេរិក, ទូតអង់គ្លេស, ទូតបារាំង, ទូតអូស្ត្រាលី, ទូតរុស្ស៊ី, ទូតជប៉ុន, ទូតឥណ្ឌូនេស៊ី និងទូតសាធារណរដ្ឋប្រជាមានិតចិន ដែលជាប្រទេសភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា ថ្ងៃ២៣ តុលា ១៩៩១ ។
ចំណុចគួរឲ្យកត់សម្គាល់នៅក្នុងមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិរយៈពេល៣ថ្ងៃនេះ គឺ ៖ ១-វត្តមានបាតុករចូលរួមមហាបាតុកម្ម មានចំនួនច្រើនរាប់ម៉ឺននាក់, ២-បាតុករមួយចំនួនដែលអញ្ជើញមកពីតាមបណ្តាខេត្ត បានបោះជំរំស្នាក់នៅទីលានប្រជាធិបតេយ្យតែម្តង និង៣-មានការដង្ហែក្បួនចូលរួមដោយក្រុមបាតុកររាប់ម៉ឺននាក់តាមដងវិធីមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីដាក់ញត្តិ ។
ស្មារតីនៃមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ គឺទាមទារឲ្យមានយុត្តិធម៌សង្គម ជាប្រយោជន៍ដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត និងជាម្ចាស់វាសនានៃប្រទេសជាតិ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។
ដូច្នេះ តទៅមុខយើងនឹងរង់ចាំមើលទាំងអស់គ្នា តើប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនឹងទទួលបាននូវប្រយោជន៍អ្វីខ្លះពីការធ្វើមហាបាតុកម្មច្រើនលើកច្រើនសារបស់គណបក្សសង្គ្រោះជាតិ ខណៈដែលគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចទាំងស្រុងនៅក្នុងប្រទេសកម្ពុជា ៕ 






Source from: www.dtn7.com























Loading...




Post a Comment