បុគ្គលិកផ្នែកអនាម័យនៅលើយន្តហោះបានប្រទះឃើញមាសរហូតដល់ទៅ២៨០ដុំមានតម្លៃជិត២លានដុល្លារអាមេរិកនៅក្នុងបន្ទប់ទឹកលើយន្តហោះក្នុងអាកាសយានដ្ឋានអន្តរជាតិទីក្រុងដាហាកាប្រទេសបង់ក្លាដេសនាថ្ងៃនេះ។សារព័ត៌មានDailyMailបុគ្គលិកផ្នែកអនាម័យនៅលើយន្តហោះបានប្រទះឃើញមាសរហូតដល់ទៅ២៨០ដុំ មានតម្លៃជិត២លានដុល្លារអាមេរិកនៅក្នុងបន្ទប់ទឹកលើយន្តហោះក្នុងអាកាសយានដ្ឋានអន្តរជាតិទីក្រុងដាហាកាប្រទេសបង់ក្លាដេសនាថ្ងៃនេះ ។
សារព័ត៌មានDaily Mail បានផ្សព្វផ្សាយឲ្យដឹងថា ក្រុមប៉ូលិសបានទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីត្រួតពិនិត្យករណីបុគ្គលិកអនាម័យលើយន្តហោះប្រទះឃើញមាសទម្ងន់រហូតដល់ទៅ៣២គីឡូក្រាមក្នុងយន្តហោះ ដេលយន្តហោះនេះបានហោះហើរចេញពីទីក្រុងឌូបៃ ឆ្ពោះទៅកាន់ទីក្រុងដាហាកា ។
មន្ត្រីប៉ូលិសសេដ្ឋកិច្ចបង់ក្លាដេស បានឲ្យដឹងថា ប៉ូលិសបានដឹងព័ត៌មានរាយការណ៍ជាសម្ងាត់មកថា មានមាសដ៏ច្រើននៅលើយន្តហោះ ហើយម្ចាស់ដុំមាសនោះទំនងជាដឹងខ្លួនមុនទើបភិតភ័យមិនហ៊ានចេញមុខ ក៏ទុកមាសចោលនៅលើយន្តហោះគេចឲ្យរួចតែខ្លួនទៅ ។
គួររម្លឹកជូនដែរថា ក្នុងរយៈពេល៨ខែកន្លងទៅ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិទីក្រុងដាហាកា ប៉ូលិសសេដ្ឋកិច្ចប្រមូលបានមាសរហូតដល់ទៅ៣០០គីឡូក្រាម និងគ្រឿងអលង្ការមានតម្លៃជាច្រើនទៀត ។
ដោយឡែកនៅអាកាសយានដ្ឋានCharles de Gaulle ឯណោះវិញ ប៉ូលិសបានរកឃើញគ្រឿងញៀនប្រភេទកូកាអ៊ីន រហូតដល់ទៅ១,៣តោន នៅលើយន្តហោះ១គ្រឿងរបស់ប្រទេសបារាំង ដោយគ្រឿងញៀនកូកាអ៊ីននោះ ត្រូវបានគេលាក់ទុកក្នុងវ៉ាលីសចំនួនជាង៣០វ៉ាលីស ។ កូកាអ៊ីនដែលរកឃើញនេះមានតម្លៃប្រមាណ២០០លានអឺរ៉ូ ខណៈដែលសមត្ថកិច្ចប៉ូលិសកំពុងស្រាវជ្រាវរកជនដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនដ៏ច្រើនសន្ធឹកនេះ ៕
Source from: www.dtn7.com























Loading...




Post a Comment