រាជធានីភ្នំពេញ៖ស្ត្រីម្នាក់ខណៈដែលកំពុងជិះលើម៉ូតូបានឈ្លោះប្រកែកជាមួយប្ដីនៅតាមផ្លូវសាធារណៈហើយភ្លាមៗនោះបានលោតចុះពីលើម៉ូតូប៉ងសម្លាប់ខ្លួនបុន្តែមិនបានសម្រេចបំណងនោះទេរាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ខណៈដែលកំពុងជិះលើម៉ូតូ បានឈ្លោះប្រកែកជាមួយប្ដី នៅតាមផ្លូវសាធារណៈ ហើយភ្លាមៗនោះ បានលោតចុះពីលើម៉ូតូ ប៉ងសម្លាប់ខ្លួនបុន្តែមិនបានសម្រេចបំណងនោះទេ ថែមទាំងជួបរឿងស៊យ ត្រូវប្ដីជិះម៉ូតូចេញទៅបាត់ ទុកឲ្យស្ត្រីជាប្រពន្ធ ក្តៅក្រហាយតែម្នាក់ឯង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២១យប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ តាមបណ្តោយផ្លូវមុន្នីរ៉េត ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ទល់មុខផ្សារទំនើបស៊ីធីម៉ល។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើត ហេតុគេឃើញស្ត្រីម្នាក់ បានឈ្លោះប្រកែកជាមួយប្ដី ខណៈដែលកំពុងជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ មិនចាំសា្លកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវមុន្នីរ៉េត ក្នុងទិសដៅពីលិចទៅកើត ដោយមានកូនប្រុសម្នាក់ រួមដំណើរជាមួយប្ដីប្រពន្ធ២ នាក់នោះផងដែរ។ ក្នុងពេលឈ្លោះប្រកែកគ្នា ហើយម៉ូតូកំពុងបើកលឿនផងនោះ ស្ត្រីជាប្រពន្ធក៏បានលោតចុះ ពីលើម៉ូតូប៉ងសម្លាប់ខ្លួន តែមិនបានសម្រេចឡើយ។
ដោយមានការភ្ញាក់ផ្អើល អ្នកដំណើរមកចោមរោម មើលព្រោងព្រាត បុរសជាប្ដីមិនបានឈប់ម៉ូតូ មើលប្រពន្ធរបស់ខ្លួនឡើយ ដោយបានបន្ថែមល្បឿន ជិះម៉ូតូជាមួយកូនប្រុស ចេញទៅបាត់តែម្ដង ទុកឲ្យស្ត្រីជាប្រពន្ធរអ៊ូរទាំ និងក្តៅក្រហាយតែម្នាក់ឯង។ យ៉ាងណាក៏ដោយ ស្ត្រីដែលគិតខ្លីលោតពីលើម៉ូតូនេះគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ មួយសន្ទុះក្រោយមក ក៏ត្រូវសាច់ញាតិដឹកយកទៅផ្ទះវិញ៕
Source from: watphnom-news.com























Loading...




Post a Comment