Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖បុរស​​ល្មោភ​កាម​​ម្នាក់បាន​​លួច​​ចូល​ទៅ​ក្នុង​​ប​ន្ទប់នា​រី​​រង​​គ្រោះ​​​ដែល​ដេក​ម្នាក់​ឯ​ង​រួច​​​ចាក់​​សោ​​​ពី​​ខាង​ក្នុង​ធ្វើ​​ស​កម្ម​ភាព​​​រំ​​លោ​ភតែ​​មិន​បាន​ស​ម្រេ​ច

​រាជធានី​ភ្នំពេញ ៖ បុរស​​ល្មោភ​កាម​​ម្នាក់ បាន​​លួច​​ចូល​ទៅ​ក្នុង​​ប​ន្ទប់ នា​រី​​រង​​គ្រោះ​​​ដែល​ដេក​ម្នាក់​ឯ​ង​ រួច​​​ចាក់​​សោ​​​ពី​​ខាង​ក្នុង ​ធ្វើ​​ស​កម្ម​ភាព​​​រំ​​លោ​ភ តែ​​មិន​បាន​ស​ម្រេ​ច ដោយ​សារ​​នាង​​បាន​​ស្រែក ឲ្យ​​អ្នក​ជិត​ខាង ​​មក​ជួយ​​អ​ន្ត​រាគ​មន៍ ដោយ​បាន​​ធាក់​ទម្លុះ​ទ្វារ ខណៈដែល​ជនសង្ស័យ កំពុង​ធ្វើ​សកម្មភាព យ៉ាង​រោលរាល កាលពី​វេលា​ម៉ោង ១១​យប់ ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៣ ស្ថិតនៅ​បន្ទប់​ជួល តាម​ផ្លូវលំ កែង​ផ្លូវ​លេខ​62R  ក្រុមទី​១១ ភូមិ​ទួល​-​សង្កាត់ ទួល​សង្កែ ខណ្ឌឫស្សីកែវ ។​

​ជនសង្ស័យ​មានឈ្មោះ លី​ញ លី​ណា អាយុ ២០​ឆ្នាំ មុខរបរ​រៀន ជួសជុល​អគ្គិសនី ស្នាក់នៅ​បណ្ដោះអាសន្ន ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក និង​មាន​ស្រុកកំណើត ក្នុង​ឃុំ​ស្រែ​ចែង ស្រុក​ជល​គី​រី ខេត្ដ​កំពត ។ ចំណែក​នារី​រងគ្រោះ​មានឈ្មោះ ច​.​ស​.​ដ អាយុ ១៩​ឆ្នាំ ជា​កម្មការិនី​កាត់ដេរ ស្នាក់នៅ​បន្ទប់​ជួល កើតហេតុ​ខាងលើ និង​មាន​ស្រុកកំណើត ក្នុងភូមិ​-​ឃុំ​មេស​ប្រ​ចាន់ ស្រុក​ពារាំង ខេត្ដ​ព្រៃវែង ។

​នារី​រងគ្រោះ​បានឱ្យដឹងថា មុនពេល​កើតហេតុ នាង​នៅក្នុង​បន្ទប់​តែម្នាក់ឯង ដោយ​មិន​បានដាក់ គន្លឹះទ្វារ​នោះទេ ព្រោះ​រង់ចាំ​មិ​ត្ដ​ភក្ដិ​ម្នាក់ទៀត មក​ដេក​ជាមួយ​។ ខណៈដែល​នាង​កំពុង​ដេក លង់លក់​មួយសន្ទុះ ស្រាប់តែ​ជនសង្ស័យ បាន​រុញ​ទ្វារ​បន្ទប់ ចូលទៅ​ខាងក្នុង ហើយ​បិទ​បារ៉ែត​អគ្គិសនី និង​ដាក់​គន្លឹះទ្វារ​យ៉ាង​ជាប់ ទើប​ស្ទុះ​ចាប់​អោបរឹត​នាង ប៉ង​រំលោភ តែ​នាង​មិន​ព្រម ក៏​ស្រែក​ឱ្យ​អ្នកជិតខាង​ជួយ ។​

​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​បានមក​លេង​មិ​ត្ដ​ភក្ដិ ដែល​ស្នាក់​នៅជាប់ បន្ទប់​ជួល​របស់ នារី​រងគ្រោះ ហើយក៏​បាននាំគ្នា ផឹក​ស្រាស​អស់ ៣​លីត្រ ទើប​បែក​គ្នា ចេញពី​បន្ទប់​នោះ ហើយ​នៅក្នុង​កម្មវិធី ហូបចុក​នោះ ក៏មាន​នារី​រងគ្រោះ​ដែរ តែ​នាង​មិនបាន​ហូបចុក ឲ្យ​ចប់​កម្មវិធី​ទេ គឺ​បាន​ចេញទៅ​ដេក ក្នុង​បន្ទប់​ជួល​បាត់ទៅ ។ មួយសន្ទុះ​ក្រោយមក ខ្លួន​ចេញពី​កន្លែង​ផឹកស៊ី ឃើញ​បន្ទប់​នាង​មិន​ចាក់សោ ក៏​ចូលទៅ​ខាងក្នុង តែ​មិនទាន់​បានធ្វើ​អ្វី​ផង ក៏ត្រូវ​នាង​ស្រែកថា ខ្លួន​ប៉ង​ចាប់​រំលោភ​៕

Wat 101211


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item