រាជធានីភ្នំពេញ៖កម្មករសំណង់ម្នាក់ផឹកប៉ះចំស្រាកាចបានដើររករឿងបង្កជម្លោះជាមួយអ្នកជិតខាងពេលស្ត្រីមានផ្ទៃពោះម្នាក់ដើរចេញមកឃាត់រាជធានីភ្នំពេញ ៖ កម្មករសំណង់ម្នាក់ ផឹកប៉ះចំស្រាកាច បានដើររករឿងបង្កជម្លោះ ជាមួយអ្នកជិតខាង ពេលស្ត្រីមានផ្ទៃពោះម្នាក់ ដើរចេញមកឃាត់ កុំឲ្យឈ្លោះប្រកែកគ្នា ក៏កើតទៅជារឿងក្តៅក្រហាយ ធាក់ស្ត្រីរងគ្រោះ មួយជើងចំផ្ទៃពោះបណ្ដាលឲ្យធ្លាក់ឈាមរលួតកូន កាលពីវេលាម៉ោង ៧និង៣០ នាទីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយជនបង្កបានរត់គេចខ្លួន នៅសល់តែបក្ខពួក ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន យកទៅសួរនាំតែម្តង។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន មានឈ្មោះ ម៉ូង សំអាត ភេទប្រុស អាយុ ៣២ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ តាម៉េងហ៊ុយ ក្នុងភូមិកើតហេតុខាងលើ ចំណែកជនដៃដល់មានឈ្មោះ ធី បានរត់គេចខ្លួនបាត់។ ស្ត្រីរងគ្រោះមានឈ្មោះ យឺន សុខរីម ភេទស្រី មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ មុនពេលកើតហេតុ ជនសង្ស័យបានទៅផឹកស្រា ជាមួយមិត្តភក្តិ រហូតដល់ស្រវឹង ហើយបានបង្កជម្លោះ ស្រាប់តែស្ត្រីរងគ្រោះ ចេញមកឃាត់ ក៏ត្រូវឈ្មោះ ធី ជាជនដៃដល់ ព្រួតវាយទៅលើជនរងគ្រោះ និងបានធាក់ចំពោះ បណ្ដាលឲ្យធ្លាក់ឈាម ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ក៏រលូតកូនតែម្តង៕
Source from: watphnom-news.com























Loading...




Post a Comment