Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកំពង់ចាម៖លោកនួនគឹម​​ហេងបាន​​កាន់​តំ​ណែង​​ជាអនុ​ប្រ​ធាន​​មន្ទីរ​​សា​ធារ​ណ​ការខេត្ត​កំ​ពង់​ចាម

​ខេត្តកំពង់ចាម ៖ លោក នួន គឹម​​ហេង បាន​​កាន់​តំ​ណែង​​ជា អនុ​ប្រ​ធាន​​មន្ទីរ​​សា​ធារ​ណ​ការ ខេត្ត​កំ​ពង់​ចាម ឡើង​​ដុះ​​ស្លែ​​ទៅ​ហើយ គឺ​​គាត់​​មាន​​បុព្វ​សិ​ទ្ធិ​​ពិ​សេស ក្នុង​ការ​​គ្រប់​គ្រង​​ប្រាក់ ចំ​ណូ​ល​​សេដ្ឋ​កិច្ច​​ យក​មក​​ផ្គត់​ផ្គង់ បែង​ចែក​​ថ្នាក់​ដឹក​នាំ​​មន្ទីរ តាម​គ្រប់​មធ្យោបាយ ហើយ​គេ​ដឹងថា​ចំណូល​ដ៏​ធំ​បំផុត របស់លោក នួន គឹម​ហេង មាន​២​ផ្នែក​ធំៗ​គឺ​ការគ្រប់គ្រង​ជញ្ជីង ថ្លឹង​រថយន្ត​នៅ​ចំណុច​ថ្នល់កែង ស្រុក​បាធាយ និង​នៅ​ចំណុច​ថ្នល់ទទឹង ក្នុងស្រុក​ត្បូងឃ្មុំ ហើយ​ម្តងម្កាល លោក នួន គឹម​ហេង ក៏បាន​បង្កើត​ទីតាំង​ចល័ត ដើម្បី​គាបស៊ី​ក្រុម​ឈ្មួញ ដឹកទំនិញ​តាមផ្លូវ​នានា ហើយ​ប្រភព​ចំណូល​សំខាន់ មួយទៀត​នោះ គឺ​ការធ្វើ​ស្លាក​លេខ​យានយន្ត និង​ការបញ្ចេញ​ប័ណ្ណបើកបរ តាមរបៀប​ពុករលួយ​ផងដែរ​។​

​សម្តេច ហ៊ុន សែន បាន​ប្តេជ្ញា​ជាថ្មី​ម្តង​ទៀតថា នឹងមិន​អត់ឱន​ឬ​យោគយល់ ចំពោះ​មន្ត្រី​ពុករលួយ​ណា​ម្នាក់​ឡើយ ដូច្នេះ​ភាព​អសកម្ម និង​អំពើពុករលួយ រាប់សិប​ឆ្នាំ​របស់លោក នួន គឹម​ហេង គួរតែ​ជា​កម្មវត្ថុ​ដែល​ត្រូវ ស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ឡើងវិញ ជាការ​រួមចំណែក អនុវត្ត​ការប្តេជ្ញាចិត្ត របស់លោក ហ៊ុន សែន ឲ្យ​ទទួលបាន​ជោគជ័យ​។ ទោះជា​មានការ​ផ្លាស់ប្តូរ អភិបាលខេត្ត​កំពង់ចាម ក៏​លោក នួន គឹម​ហេង នៅតែ​អនុវត្តន៍​រូបមន្ត​ដដែលៗ ក្នុងការ​រកលុយ​ចែកគ្នា ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន គេ​មិនដែល​ឃើញ​លោក លន់ លឹម​ថៃ ជា​អភិបាលខេត្ត លោក ត្រាំ អ៊ីវតឹក ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ ឮមាត់ឮក​ម្តងណា​ឡើយ ទុក​ឲ្យ​លោក នួន គឹម​ហេង ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត ។​

​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ ធ្លាប់​បាននាំគ្នា​ប្រមូលផ្តុំ នៅមុខ​សាលាខេត្ត​កំពង់ចាម ដើម្បី​បកអាក្រាត​រឿងអាស្រូវ ពុករលួយ​របស់លោក នួន គឹម​ហេង ក្នុងការ​ប្រើប្រាស់​ទីតាំង ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង​ចល័ត និង​អចល័ត ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​កាលពីពេល​ថ្មីៗ​នេះ ស្ត្រី​អាជីវករ​ម្នាក់ បានធ្វើ​លិខិត​ប្តឹងផ្តល់​ក្រុម​ជញ្ជីង​ចល័ត​របស់លោក នួន គឹម​ហេង ផ្អើល​ដល់​អភិបាលខេត្ត លន់ លឹម​ថៃ ផងដែរ​។ គេ​នៅតែ​គ្មាន​សង្ឃឹមថា រដ្ឋមន្ត្រីក្រសួង​សាធារណការ ហ៊ាន​ធ្វើ​អ្វី​លោក នួន គឹម​ហេង នោះទេ បើទោះបីជា​គាត់​បាន​ប្រព្រឹត្ត អំពើ​ខុសឆ្គង​សឹង​រាប់​ភ្លេច ទៅហើយ​ក៏ដោយ គឺ​ទំនង​ណាស់​ដែលថា ផលប្រយោជន៍​ដែល​លោក នួន គឹម​ហេង ប្រមូលបាន​ក៏មាន​ការ បែង​ចែកជូន​ថ្នាក់លើ​ទើប​អ្វីៗ អាច​ដំណើរការ​ដោយ​រលូន​ល្អ គ្មាន​នរណា​ហ៊ាន​ចាប់កំហុស​លោក នួន គឹម​ហេង​។

​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ បាន​អះអាងថា លោក នួន គឹម​ហេង បាន​បង្កើត​ក្រុម​ថ្លឹង​រថយន្ត​ចល័ត  ដែល​ប្រើប្រាស់​ជញ្ជីង​កាស្យូ ធុន​តូច ដើម្បី​ដើរល្បាត​រកលុយ តាម​ដងផ្លូវ​ទាំង​តូច​ទាំង​ធំ នៅ​ទូទាំង​ខេត្តកំពង់ចាម ហើយ​ក្រុម​ជញ្ជីង​ចល័ត​នេះ កាប់ឆៅ​តែម្តង ដូចដែល​ក្រុមអាជីវករ រកស៊ី​ដឹកជញ្ជូន​កសិផល​មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ បាន​រៀបរាប់ថា រថយន្ត​យី​ឌុប ដែល​អាច​ផ្ទុក​ទម្ងន់ ច្រើន​បំផុត​ត្រឹម ៣៥​តោន មិនអាច​លើសពីនេះ​បានទេ ហើយ​ពួកគាត់​ដឹកជញ្ជូន តាម​ដងផ្លូវ បាន​ឡើង​ជញ្ជីង​ថ្លឹង​រថយន្ត ក្នុង​ខេត្តសៀមរាប និង​ខេត្តកំពង់ធំ គឺ​មិនមាន​លើស​ទម្ងន់​ទេ ប៉ុន្តែ​ពួកគាត់​នៅតែ​បង់លុយ​តាម​មនោសញ្ចេតនា សម្រាប់​ថ្លៃ​បាយទឹក ឲ្យ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត ទាំងនោះ ១​ម៉ឺន ឬ​២​ម៉ឺន​រៀល​។

​ប៉ុន្តែ​នៅពេល​រថយន្ត ដឹក​កសិផល​របស់​ពួកគាត់ ឆ្លង​ចូល​ខេត្តកំពង់ចាម ជួប​ជញ្ជីង​ចល័ត​របស់លោក នួន គឹម​ហេង គេ​ចាប់​ថ្លឹង​ឃើញ​ទម្ងន់​ឡើងដល់ ៤៥​តោន នាំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​គ្រប់ៗ​គ្នា មិនដឹង​ជា​ជញ្ជីង​ចល័ត​នោះ ទិញយក​មកពីណា​ទេ ព្រោះ​វា​ស៊ី​ទម្ងន់​ដល់​ទៅ​ជាង ១០​តោន​ឯណោះ ហើយ​ក្រុម​ជញ្ជីង​ចល័ត​របស់លោក នួន គឹម​ហេង បាន​បង្ខំ​ឲ្យ​អាជីវករ​បង់លុយ ក៏​កើតមាន​ការឈ្លោះប្រកែក​គ្នា  និង​រឹបអូស​យក​រថយន្ត​នោះ មក​រក្សាទុក​ដើម្បី​គំរាម បង្ខំ​ឲ្យ​បង់ប្រាក់​ពិន័យ​។ ក្រុម​អ្នករកស៊ី​ដឹកទំនិញ  បានទាមទារ ឲ្យ​លោក នួន គឹម​ហេង រក​ជញ្ជីង​ត្រឹមត្រូវ​មក​ថ្លឹង ឲ្យ​មាន​យុត្តិធម៌ ប៉ុន្តែ​លោក នួន គឹម​ហេង បាន​បដិសេធ​ដោយ​អះអាងថា ជញ្ជីង​ដែល​គាត់​យកទៅ ប្រើប្រាស់​តាម​ប៉ុស្តិ៍​ចល័ត​នោះ យក​មកពី​ក្រសួង​សាធារណការ ដែលជា​ជញ្ជីង​ត្រឹមត្រូវ​។

​ក្រុមអាជីវករ​មិន​អស់ចិត្ត​នោះទេ ព្រោះ​គាត់​បាន​ថ្លឹង​រថយន្ត នៅក្នុង​ខេត្តសៀមរាប និង​នៅក្នុង​ខេត្តកំពង់ធំ មិនឃើញ​មាន​លើស​ទម្ងន់​ផង ហើយ​បើ​បូកសរុប​ទាំង​រថយន្ត និង​កសិផល ដែល​គាត់​ប្រមូល​ទិញ ដឹក​យកមក​លក់ មាន​ទម្ងន់​មិន​លើសពី ៣៥​តោន​ទេ ហេតុអ្វី​បានជា​ជញ្ជីង​ចល័ត របស់លោក នួន គឹម​ហេង ថ្លឹង​ឃើញ​ដល់​ទៅ ៤៥​តោន គួរ​ឲ្យ​ភ្ញាក់ផ្អើល​បែបនេះ​ទៅវិញ​។ លោក នួន គឹម​ហេង ក៏​ទទួលបាន​ផលប្រយោជន៍ យ៉ាងច្រើន​ក្រាស់ក្រែល​តាម​រយៈ ការចាត់តាំង​មន្ត្រី​ជំនិត​របស់គាត់ ឲ្យ​ចុះទៅ​គ្រប់គ្រង​ដោយផ្ទាល់​នៅ ស្ថានីយ៍​ថ្លឹង​រថយន្ត​ថ្នល់ទទឹង ស្ថិតនៅក្នុង​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ និង​ស្ថានីយ៍​ថ្លឹង​រថយន្ត​មួយទៀត នៅ​ឃុំ​ថ្នល់កែង ស្រុក​បាធាយ ខេត្តកំពង់ចាម ដែល​នៅ​ទីនោះ ទាំង​រថយន្ត​ផ្ទុក​លើស​ទម្ងន់ និង​មិន​លើស​ទម្ងន់ សុទ្ធតែ​ត្រូវ​បង់លុយ​ទៅតាម ចំនួន​ដែល​បានកំណត់​។

​លោក នួន គឹម​ហេង មានឱកាស​ប្រមូល​លុយ ពី​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង ២​កន្លែង​នេះ តាមរបៀប​ពុករលួយ បាន​លុយ​រាប់សិប​លាន​រៀល ក្នុង​មួយថ្ងៃៗ ព្រោះ​តាម​ដងផ្លូវ​ជាតិ​លេខ​៦ និង​លេខ​៧ មាន​រថយន្ត​ដឹកជញ្ជូន​ទំនិញ គ្រប់​ប្រភេទ​ក្នុង​មួយថ្ងៃៗ រាប់ពាន់​គ្រឿង ជាពិសេស​នៅពេល​យប់ មាន​រថយន្ត​ដឹកទំនិញ រាប់មិនអស់​ទេ​។ លោក នួន គឹម​ហេង ក៏​បែកគំនិត​បង្កើត​ស្ថានីយ៍ ថ្លឹង​រថយន្ត​ចល័ត​មួយទៀត  ដើម្បី​ប្រមូល​លុយដុំ ហើយ​ជញ្ជីង​ចល័ត​មួយ​នេះ ត្រូវបាន​ក្រុម​អ្នក​ដឹកជញ្ជូន​ទំនិញ​អះអាងថា ថ្លឹង​ពេលណា​ក៏​ឃើញ​លើស​ទម្ងន់ ដល់​ទៅ​ជាង ១០​តោន​ឯណោះ ហើយ​បើ​ពិន័យ​ឲ្យ​បង់លុយ​ក្នុង​១​តោន ១​លាន​រៀល ក៏​មិនដឹង​ជាយ​កលុយ ទៅណា​អស់​ដែរ ប៉ុន្តែ​គេ​ទទួលស្គាល់ថា លោក នួន គឹម​ហេង មាន​ទេពកោសល្យ ក្នុងការ​ប្រមូល​លុយ​តាម របៀប​ពុករលួយ​ទើប​គាត់ មាន​បុព្វសិទ្ធិ​យ៉ាង​ពិសេស​៕

Wat 091228

Wat 091225 Wat 091226 Wat 091227


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item