ខេត្ដស្វាយរៀង៖នគរបាលស្រុករមាសហែកបានឃាត់ខ្លួនប្តីប្រពន្ធពីរនាក់កាលពីវេលាម៉ោង៤និង២៣នាទីរសៀលថ្ងៃទី១១ខេត្ដស្វាយរៀង ៖ នគរបាលស្រុករមាសហែក បានឃាត់ខ្លួនប្តីប្រពន្ធពីរនាក់ កាលពីវេលាម៉ោង ៤និង២៣ នាទីរសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅចំណុចក្នុងភូមិត្រពាំងជ័រ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក បន្ទាប់ពីពួកគេបានប្រើល្បិច ឆបោកប្រជាពលរដ្ឋយកប្រាក់ ក្នុងម្នាក់ៗ ១០០ដុល្លារ ដោយកុហកថា នាំទៅធ្វើការងារនៅប្រទេសអូស្ដ្រាលី ។
ជនសង្ស័យរួមមានឈ្មោះ នូ សុគន្ធា អាយុ ៣៩ឆ្នាំត្រូវជាប្តី និងឈ្មោះ ចាន់ ស្រីលី ហៅ ចាន់ ស្រីល័ក្ខ អាយុ ៣៨ឆ្នាំ ត្រូវជាប្រពន្ធ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិថ្មី សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ។ ជនសង្ស័យទាំង ២នាក់នេះ ត្រូវចាប់ខ្លួនបន្ទាប់ពី ប្រើល្បិចឆបោក ប្រជាពលរដ្ឋ នៅក្នុងភូមិព្រៃអង្គញ់ ឃុំដូង និងភូមិត្រញំងជ័រ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក យកប្រាក់ក្នុងម្នាក់ ១០០ដុល្លារ។
ជនសង្ស័យបានកុហកប្រជាពលរដ្ឋថា នាំទៅធ្វើការងារ នៅប្រទេសអូស្ដ្រាលី តាមពិតជាល្បិច ឆបោក ខណៈដែលជនសង្ស័យ ២នាក់ប្ដីប្រពន្ធ ពុំមានច្បាប់នាំពលករ ទៅបម្រើការងារនៅក្រៅប្រទេស។ ដើមហេតុដែលនាំឱ្យ មានការចាប់ខ្លួនគឺកាលពីថ្ងៃទី១ ខែវិច្ឆិកា ឈ្មោះ សុខ ងូសុន ភេទប្រុស អាយុ ៦៥ឆ្នាំ ត្រូវជាឪពុកជនសង្ស័យ ២នាក់ប្ដីប្រពន្ធ រស់នៅក្រុងប៉ោយប៉ែត បានទូរស័ព្ទមកអ្នកភូមិ ដែលរងគ្រោះចំនួន ១២៥នាក់ ឲ្យប្រគល់លុយក្នុងម្នាក់ៗ ១០០ដុល្លារ ដោយសន្យាថា នាំទៅធ្វើការងារនៅ ប្រទេសអូស្ដ្រាលី។
ប៉ុន្ដែរហូតមកដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៣ ជនសង្ស័យទាំង ២នាក់ បានធ្វើដំណើរទៅដល់ភូមិត្រពាំងជ័រ ឃុំអណ្ដូងពោធិ៍ ប្រមូលលុយពីប្រជាពលរដ្ឋបាន ៥នាក់ម្នាក់ៗ ១០០ ដុល្លារ ហើយសន្យាថា នាំទៅរកការងារ នៅប្រទេសអូស្ដ្រាលី ដូចបុរសជាឪពុកផងដែរ។ ដោយមានការសង្ស័យ ប្រជាពលរដ្ឋបានរាយការណ៍ ប្រាប់អាជ្ញាធរមូលដ្ឋាន ហើយឈានដល់ការ ឃាត់ខ្លួនជនសង្ស័យ យកទៅសួរនាំ និងកសាងសំណុំរឿងតែម្តង៕
Source from: watphnom-news.com























Loading...




Post a Comment