Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកណ្ដាល៖សម​ត្ថ​កិច្ច​​នគរ​បាលបាន​​ឃាត់​ខ្លួន​​បុរ​ស​​ម្នាក់កាល​ពី​​វេ​លា​​ម៉ោង៩​​ព្រឹក​​ថ្ងៃ​ទី​​១១ខែ​ធ្នូឆ្នាំ​​២០​១៣

​ខេត្តកណ្ដាល ៖ សម​ត្ថ​កិច្ច​​នគរ​បាល បាន​​ឃាត់​ខ្លួន​​បុរ​ស​​ម្នាក់ កាល​ពី​​វេ​លា​​ម៉ោង ៩​​ព្រឹក​​ថ្ងៃ​ទី​​១១ ខែ​ធ្នូ ឆ្នាំ​​២០​១៣ នៅ​​ចំ​ណុច​​រណ្តៅ​​ស្រះ​​ទឹក ខាង​ត្បូង​​ឈាង​ខាង​កើត សិប្ប​កម្ម​​ឡ​ឥដ្ឋ​​យី​ហោ គឹម​​តៃ ឋិត​​ក្នុង​ភូមិ​​ឈើ​ទាល ឃុំ​​ព្រែក​​អញ្ចាញស្រុក​មុខកំពូល បន្តា​ប់​ពី​បានធ្វើ​សកម្មភាព ល្បួង​ក្មេងស្រី​អាយុ ៧​ឆ្នាំ យកទៅ​រំលោភ​នៅ ស្រះ​ទឹក​លើ​កំប៉ោង បញ្ជូន​មកកាន់​អធិការដ្ឋាន នគរបាល​ស្រុក​មុខកំពូល ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន មានឈ្មោះ ម៉ៅ ពៅ ហៅ​គួ​ក អាយុ ២២​ឆ្នាំ មុខរបរ​កម្មករ​ឡ​ឥដ្ឋ យីហោ គឹម​តៃ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង ភូមិ​ឃុំ​កើតហេតុ​ខាងលើ ហើយ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ម​.​ស​.​ម អាយុ ៧​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ ជាមួយ​ឪពុកម្តាយ ក្នុង​សិប្បកម្ម​ឡឥដ្ឋ​យីហោ ឈាង​ស៊ុយ​ហៀ​ង ឋិត​ក្នុងភូមិ​កោះ​រកា ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ។ នគរបាល​បាន​ឃាត់ខ្លួន ជនសង្ស័យ ដោយ​យោងតាម​ពាក្យបណ្តឹង របស់​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ បន្ទាប់ពី​មាន​ករណី​រំលោភ​សេពសន្ថវៈ កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ។​

​មុនពេល​កើតហេតុ វេលា​ម៉ោង ៨​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៣ ក្មេងស្រី​រងគ្រោះ បាន​នៅ​ប្រលែង លេង​ជាមួយ​មិត្តភក្ដិ ៣​ទៅ​៤​នាក់ នៅលើ​កំណាត់​ផ្លូវលំ ក្បែរ​ឡឥដ្ឋ​យីហោ គឹម​តៃ ខណៈនោះ​ជនសង្ស័យ​ក៏បាន បបួល​ក្មេងស្រី​រងគ្រោះ និង​ក្មេង​ផ្សេងទៀត ទៅ​បេះ​ផ្លែ​ឈូក​នៅក្នុង​ស្រះ ចំណុចកើតហេតុ​ខាងលើ ។ នៅពេល​ទៅដល់ ក្មេងៗ បាននាំគ្នា​ចុះ​ងូតទឹក​ស្រះ​អស់ ក្មេងស្រី​រងគ្រោះ ឈរ​នៅលើ​គោក គ្រានោះ​ជនសង្ស័យ​បាន​ល្បួង ក្មេងស្រី​រងគ្រោះ​ដោយ​បី ដើរចូល​ទៅក្នុង​ទឹកស្រះ ដែលមាន​កំប៉ោង​ច្រើន​។​

​ជនសង្ស័យ​បានដាក់​ក្មេងស្រី ឲ្យ​អង្គុយ​នៅលើ​កំប៉ោង ធ្វើ​សកម្មភាព​រំលោភ តែ​ត្រូវ​ក្មេងស្រី​រងគ្រោះ ស្រែកយំ​យ៉ាងខ្លាំង ដោយសារ​ឈឺផ្សា​ខ្លាំងពេក និង​បាន​ស្រែកហៅ​ឲ្យ ក្មេង​ដទៃទៀត​ឲ្យ​មកជួយ​។ ឃើញ​ដូច្នេះ​ជនសង្ស័យ ក៏បាន​លើក​ខោ​ស្លៀក ដើរ​ចេញពី​កន្លែងកើតហេតុ ធ្វើ​ដូច​មិនមាន​រឿង​អ្វី កើតឡើង​ណោះ​ទេ​។ ក្មេងស្រី​រងគ្រោះ បាន​រៀបរាប់​ប្រាប់​ឪពុកម្ដាយ ហើយក៏​បានមក​ដាក់ពាក្យ​បណ្ដឹង ឲ្យ​នគរបាល​ប៉ុស្តិ៍ អន្តរាគមន៍​ឃាត់ខ្លួន ជនសង្ស័យ​ភ្លាមៗ​។ ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ  ក្មេងស្រី​រងគ្រោះ​ប្រាកដ​មែន តែ​ពុំបាន​ស៊ីជម្រៅ និង​សម្រេច​បំណង​ទេ​៕

Wat 121213

 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item