Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​មិន​ថា​រាស្ត្រ​ មិន​ថា​មន្ត្រី​ សុទ្ធតែ​ចង់បាន​នូវ​កិត្តិយស​ ចំណេះដឹង​ និង​ជីវភាព​ធូរធារ​ ពោល​គឺ​គ្មាន​នរណា​ម្នាក់​ចង់​ល្ងង់ខ្លៅ​ ចង់​ថោកទាប​ និង​ចង់​ក្រីក្រ​នោះ​ទេ​ ប៉ុន្តែ​បំណងប្រាថ្នា​ទាំងនេះ​វា​មិនមែន​ចេះ​តែ​សម្រេច​បាន​គ្រប់ពេលវេលា​ និង​គ្រប់ៗ​គ្នា​ឡើយ​ ។​

​ចំពោះ​ស្ថានភាព​ជាក់ស្តែង​នៃ​ការ​បម្រើ​ការងារ​ក្នុង​ជួរ​មន្ត្រីរាជការ​ "​ទាំង​ស៊ី​វិល​ ទាំង​ប្រដាប់​អាវុធ​ ទាំង​តុលាការ​"​ ដែល​ជា​សម័យ​គណបក្ស​និយម​ អំណាច​និយម​ គ្រួសារ​-​បក្ខពួក​និយម​ និង​លុយ​និយម​បច្ចុប្បន្ន​នេះ​ គឺ​អ្នកមាន​ទ្រព្យសម្បត្តិ​មហាសាល​ទៅ​ប្រមូលផ្តុំ​គ្នា​នៅ​ស្រទាប់​មន្ត្រី​ថ្នាក់​ធំៗ​ខាងលើ​ រួម​ទាំង​បណ្តាញ​បក្ខពួក​ គ្រួសារ​របស់​គេ​ជា​ហូរហែ​តាម​លំដាប់លំដោយ​ ដែល​មាន​កម្រិត​ខុស​គ្នា​ឆ្ងាយ​ណាស់​ បើ​ប្រៀបធៀប​ទៅ​នឹង​ស្រទាប់​មន្ត្រីរាជការ​ថ្នាក់​ក្រោម​តូចតាច​ ។​ ម្យ៉ាងទៀត​ ទោះបី​មន្ត្រី​ថ្នាក់​ក្រោម​មានទ្រព្យ​សម្បត្តិ​ និង​អំណាច​ខុស​គ្នា​ឆ្ងាយ​ពី​មន្ត្រី​ថ្នាក់លើ​រួច​ហើយ​ក៏​ដោយ​ ក៏​គ្រប់​មន្ត្រី​ថ្នាក់​ក្រោម​ទាំងនោះ​ បើ​ចង់​ឈរជើង​ជាប់​ រក្សា​នូវ​បុណ្យស័ក្តិ​ និង​តួនាទី​របស់​ខ្លួន​ លុះត្រាតែ​ឋិត​នៅ​ក្នុង​ជួរ​គណបក្ស​នយោបាយ​ជាមួយ​គ្នា​នឹង​ជីវភាព​បក្ស​របស់​មន្ត្រី​ថ្នាក់លើ​ និង​ត្រូវ​ជួយ​ពង្រឹង​បក្ស​ដោយ​ខានមិនបាន​ ។​

​យោង​តាម​ស្ថានភាព​ប្រាក់បៀវត្សរ៍​មន្ត្រីរាជការ​ និង​ស្ថានភាព​ទំនិញ​នៅ​លើ​ទីផ្សារ​ និង​តម្រូវការ​ចាំបាច់​ផ្សេងៗ​ទៀត​ គឺ​ប្រាក់ខែ​មន្ត្រីរាជការ​សឹងតែ​មិន​អាច​ទ្រទ្រង់​ ផ្គត់ផ្គង់​ជីវភាព​ជា​មូលដ្ឋាន​បាន​ឡើយ​ ហើយ​ថែម​ទាំង​មាន​បន្ទុក​គ្រប់​ជ្រុង​មួយ​ចំនួន​ទៀត​ ដូច​ជា​ ៖​ ការ​កាត់​ប្រាក់​សម្រាប់​បង់​ឲ្យ​គណបក្ស​ ការ​កាត់​ប្រាក់​សម្រាប់​មូលនិធិ​កាកបាទក្រហមកម្ពុជា​ ការ​កាត់​ប្រាក់​សម្រាប់​ទ្រទ្រង់​ឧបត្ថម្ភ​ទិស​ប្រាសាទព្រះវិហារ​ "​ខណៈ​ពេល​ប្រាសាទព្រះវិហារ​មាន​ជម្លោះ​ផ្ទុះអាវុធ​ជាមួយ​ប្រទេស​ថៃ​"​ ការ​កាត់​ប្រាក់​សម្រាប់​កម្មវិធី​នានា​របស់​ថ្នាក់លើ​…​។​ល​។​

​ដូច្នេះ​ គេ​ត្រូវ​ចោទ​ជា​សំណួរ​ថា​ តើ​មន្ត្រីរាជការ​បច្ចុប្បន្ន​រស់​ដល់​ពេល​ណា​ ?​ រស់​តាម​របៀប​ណា​ ឬ​ធ្វើការ​តាម​របៀប​ណា​ បានជា​មន្ត្រី​មួយ​ចំនួន​មាន​ជីវភាព​ហ៊ឺហា​ លុយ​ ឡាន​ វិឡា​ ស្រី​ស្នេហ៍​ទាំង​ផ្លូន​ កូន​រៀនសូត្រ​នៅ​បរទេស​ ឬ​នៅ​សាលា​ថ្លៃៗ​ក្នុងស្រុក​ខ្មែរ​ ?

​ពិត​ណាស់​ គ្មាន​មន្ត្រីរាជការ​ណា​ម្នាក់​នា​សម័យនេះ​ល្ងង់ខ្លៅ​ដល់​ថ្នាក់​យក​លុយ​ពី​ផ្ទះ​ទៅ​ចាយវាយ​ក្នុង​ការងារ​គណបក្ស​ ឬ​ផ្គត់ផ្គង់​ផ្គាប់ចិត្ត​មន្ត្រី​ថ្នាក់លើ​ដោយ​ទទេៗ​ មិន​សម្លឹង​ឃើញ​ផលប្រយោជន៍​ចំពោះ​មុខ​ តាម​រយៈ​ការ​វិនិយោគ​អំណាច​ និង​លុយកាក់​មក​វិញ​នោះ​ទេ​ គឺ​មាន​តែ​បាន​អំណាច​ និង​បាន​ផលប្រយោជន៍​មក​ហើយ​ ត្រូវ​ពង្រឹង​ឲ្យ​ប្រពន្ធ​ឬ​ប្តី​ និង​បណ្តាញ​គ្រួសារ​របស់​ខ្លួន​ធ្វើការ​វិនិយោគ​គ្រប់​វិស័យ​ថែម​ទៀត​ ឋិត​ក្រោម​ឥទ្ធិពល​អំណាច​របស់​ប្តី​-​ប្រពន្ធ​ ។​ ដូចនេះ​ហើយ​ ទើប​គេ​មើលឃើញ​យ៉ាង​ជាក់ច្បាស់​ថា​ ក្រុម​ឈ្មួញ​ធំៗ​នៅ​កម្ពុជា​សុទ្ធតែ​មានការ​ពាក់ព័ន្ធ​យ៉ាង​ជិត​ស្និទ្ធ​ និង​អាច​មាន​អ្នកខ្លះ​ផ្សារ​សាច់​ផ្សារ​ឈាម​ជា​លក្ខណៈ​គ្រួសារ​ទៀត​ផង​ជាមួយ​ក្រុម​មន្ត្រី​មាន​អំណាច​គ្រាក់ៗ​ និង​តាម​លំដាប់លំដោយ​ជា​ប្រព័ន្ធ​ ។​

​ព័ស្តុតាង​បាន​បង្ហាញ​ថា​ "​ថ្នាក់​ក្រោម​ប្រឹងរក​លុយ​ជូន​ថ្នាក់លើ​ រីឯ​ថ្នាក់លើ​ធ្វើ​ជា​ខ្នងបង្អែក​ឲ្យ​ថ្នាក់​ក្រោម​"​ គឺជា​វប្បធម៌​ដ៏​ពេញ​និយម​នៅ​កម្ពុជា​ ដែល​ជួរ​មន្ត្រីរាជការ​មាន​ជីវភាព​ហ៊ឺហា​សម្បើម​ហួស​ពី​ការ​ស្មាន​នោះ​ គេច​មិន​ផុត​ត្រូវ​តែ​មានការ​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​ ជា​ពិសេស​ក្នុង​បរិយាកាស​ដែល​ប្រទេស​កម្ពុជា​ទាំងមូល​ អំណាច​ឋិត​នៅ​ក្នុង​កណ្តាប់ដៃ​របស់​បុរស​ខ្លាំង​តែ​ម្នាក់​ គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ អស់​រយៈពេល​២០​ឆ្នាំ​ជាប់ៗ​គ្នា​កន្លង​មក​ ហើយ​បុរស​ខ្លាំង​ក៏​មិន​ដែល​ប្រកែក​ថា​ នឹង​មិន​ទទួល​"​អំណោយ​ ឬ​ជា​កាដូ​"​ តាម​រូបភាព​ផ្សេងៗ​ពី​ក្រុម​ឈ្មួញ​ ឬ​ពី​ក្រុម​មន្ត្រី​ក្រោម​ឱវាទ​នោះ​ដែរ​ ។​

​មូលហេតុ​ដែល​បាន​លើក​ឡើង​ខាងលើ​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​ធ្វើការ​សន្និដ្ឋាន​ថា​ វា​លំបាក​ណាស់​ដែល​ធ្វើ​ឲ្យ​មន្ត្រីរាជការ​សម័យ​រាជាណាចក្រ​កម្ពុ​ជាទី​២​នេះ​រលាស់​ខ្លួន​ចេញ​ឲ្យ​ផុត​ពី​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ទោះ​ក្នុង​កម្រិត​តិច​ក្តី​ ឬ​កម្រិត​ច្រើន​ក្តី​ វៀរលែងតែ​មានការ​កែសម្រួល​ប្រព័ន្ធ​គ្រប់គ្រង​ថ្មី​ ទើប​អាច​មាន​ភាពល្អ​ប្រសើរ​ជាង​នេះ​បាន​ ៕​

Dollar2


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item