

រាជធានីភ្នំពេញ ៖ នារីម្នាក់ដែលត្រូវក្រុមចោរ ប្លន់យកម៉ូតូម៉ាកនិច ពណ៌សលាយខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BS-3704 កាលពីវេលាម៉ោង ៨និង២០ នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅក្នុងខណ្ឌឫស្សីកែវ បានរកឃើញម៉ូតូរបស់ខ្លួន នៅកន្លែងលក់ម៉ូតូផ្ទះលេខ៧៩ ផ្លូវលេខ១៦៩ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា ហើយបានប្តឹងនគរបាលប៉ុស្តិ៍ ឲ្យជួយអន្តរាគមន៍យកម៉ូតូ របស់ខ្លួនមកវិញ កាលពីវេលាម៉ោង ១០និង១០ នាទីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ ។
នារីរងគ្រោះនិងជាម្ចាស់ម៉ូតូមានឈ្មោះ លឹម ថាវី អាយុ ២០ឆ្នាំ មានទីលំនៅ ផ្ទះលេខ២៨E0 ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ ចំណែកម្ចាស់ហាង ដែលទិញម៉ូតូ ជាផលចោរកម្មមកលក់ នៅទីតាំងខាងលើ មានឈ្មោះ ពយ ជីណូ អាយុ៣៤ ឆ្នាំ មានទីលំនៅកន្លែងលក់ម៉ូតូ។ បន្ទាប់ពីទទួលពាក្យបណ្តឹងពីម្ចាស់ម៉ូតូ នគរបាលប៉ុស្តិ៍អូរឫស្សីទី២ បានចុះមកទីទាំងខាងលើ ដោយបានដកហូតម៉ូតូនិងហៅភាគីទាំងពីរ មកសាកសួរដើម្បី កសាងសំណុំរឿងផងដែរ៕
Source from: watphnom-news.com
Post a Comment