

ខេត្តកំពង់ធំ ៖ រថយន្តតាកូម៉ា ពណ៌ខ្មៅ មិនមានស្លាកលេខ ទំនងជាអ្នកបើកបរ ងោកមួយភាំងបានជ្រុល ទៅបុកបង្គោលភ្លើង ខ្ទេចមួយចំហៀងខាងមុខ កាលពីវេលាម៉ោង ២និង៣០ នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣នៅតាមផ្លូវជាតិលេខ៦A ត្រង់ផ្លូវច្រមុះជ្រូក មុខរូបសំណាកដំរីជាន់ខ្លា ស្ថិតក្នុងភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ហើយក្រោយពេលបង្កហេតុ ម្ចាស់បានដាក់ មេប្រូចបាត់ស្រមោល។
អ្នកបើកបររថយន្ត បុកបង្គោលភ្លើងមានឈ្មោះ សរ សំណាង ភេទប្រុស អាយុ៣២ ឆ្នាំ ជាកូនប្រុសបង្កើតរបស់ មន្ត្រីយោធាម្នាក់ ដែលមានស័ក្តិធំ ក្នុងតំបន់សឹករងខេត្តកំពង់ធំ រស់នៅភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន បានរបួសស្រាលស្រាល។ នៅមុនពេលកើតហេតុ រថយន្តបើកបរក្នុងទិសដៅ ពីត្បូងទៅជើង ស្រាប់តែជ្រុលទៅបុក បង្គោលភ្លើង យ៉ាងពេញទំហឹង លាន់ដូចរន្ទះតែម្តង បណ្តាលឲ្យ រថយន្តខ្ទេចមុខមួយចំហៀង និងបែកកង់ខាងស្តាំម្ខាង៕
Source from: watphnom-news.com
Post a Comment