Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

បន្ទាប់ពីទទួល​បានពាក្យបណ្តឹងរបស់អ៊ុំស្រីកុមារីរងគ្រោះតា​ម​រយៈអង្គការ​ម្លប់តាប៉ាងរួច​មក បុរសល្មោភកាមចិត្តតិរច្ឆាន​អាយុ ៤៣ ឆ្នាំម្នាក់ត្រូវបានសមត្ថកិច្ចនគរបាល​ខេត្តព្រះសីហនុធ្វើការឃាត់​ខ្លួនពីបទរំលោភសេពសន្ថវៈ ទៅលើក្មេងស្រីអាយុ​៨ឆ្នាំ និងបញ្ចូនខ្លួនមកកាន់ស្នង​ការដ្ឋាននគរ​បាលខេត្ត កាលពីវេលាល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ ម្សិលមិញនេះ ដើម្បី​កសាងសំណុំរឿង​ទៅសាលាដំបូង​ខេត្តព្រះសីហនុ ចាត់ការ​តាម​នីតិវិធីនៃ​ច្បាប់ ។ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា កុមារីរងគ្រោះមានឈ្មោះ ស.ស.ល អាយុ៨ឆ្នាំ ជាសិស្សលាសា ។​

រីឯជនសង្ស័យក្នុងបទល្មើសរំលោភសេពសន្ថវៈនេះ មានឈ្មោះ ងួន ពៅ អាយុ៤៣ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាពេទ្យសត្វចាក់ថ្នាំ​តាមភូមិនិងត្រូវជាឪពុកចិញ្ចឹម​របស់កុមារីរងគ្រោះ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើងតាំងពីរាត្រីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣ វេលាម៉ោង២០និង៣០នាទី មកម្ល៉េះ ប៉ុន្តែដោយមានការគំរាមកំហែងសម្លាប់ពីសំណាក់ជនសង្ស័យ ទើបកុមារីរងគ្រោះបានលាក់រឿងនេះ រហូតដល់ព្រឹកម៉ោង០៨ និង ៣០នាទីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ ទើបកុមារីរងគ្រោះសារភាពប្រាប់រឿងពិត ហើយក៏ត្រូវអ៊ុំស្រីបង្កើត​កុមារីរងគ្រោះប្តឹងទៅអង្គការម្លប់​តាប៉ាងនិងអង្គការក៏បានប្តឹងបន្ត​មក​សមត្ថកិច្ចទើបឈានទៅឃាត់ខ្លួនជនសង្ស័យតែម្តង ។

ស្ត្រីឈ្មោះ សឿន ជិនសេង ត្រូវជាអ៊ុំស្រីរបស់កុមារីរងគ្រោះ​បានឲ្យដឹងថា នៅវេលាយប់មិនចាំម៉ោងនាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣ គាត់បាន​ឃើញជនសង្ស័យ​ចាក់សោកូនស្រីឲ្យនៅម្នាក់ឯង ដោយជនសង្ស័យបានទៅដេកជាមួយប្រពន្ធនៅឯ​មុខរោងចក្រញូវស្តារ ហើយ​នៅពេល​នោះគាត់មិន​បាន​ចាប់អារម្មណ៍អ្វីដែរ ។​លុះដល់ព្រឹកឡើងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ គាត់បានឃើញក្មួយស្រីមានដំណើរខុសពីធម្មតា គាត់ក៏សួរ​នាំតែត្រូវក្មួយស្រីឆ្លើយថា​ ដើរដួលពេលឆ្លងស្ពាន ។ រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ ដោយ​ពុំអស់ចិត្តគាត់ក៏បាន​សម្រេចនាំក្មួយ​ស្រីទៅកាន់មន្ទីរពេទ្យ​បង្អែកដើម្បីពិនិត្យ ប៉ុន្តែមិនទាន់មកដល់ពេទ្យផងក្មួយស្រីក៏បានសារភាពថា​ ជនសង្ស័យជាឪពុកចិញ្ចឹម​ចាប់រំលោភ​រូបគេតាំងពីរាត្រី​ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣ មកម្ល៉េះ ។

នេះជាករណីមួយក្នុងចំណោមករណី​ជាច្រើនផ្សេងទៀត​ដែលបានបង្ហាញ​ឲ្យឃើញថា សីលធម៌សង្គម​នៅកម្ពុជា​មានការធ្លាក់ចុះ​យ៉ា​ង​ខ្លាំង​សូម្បី​តែ​ឪពុក​បង្កើត​ឬក៏ឪពុកចិញ្ចឹមក៏ហ៊ានដាច់ចិត្តរំលោភសេពសន្ថវៈ ទៅលើកូនរបស់ខ្លួនដែរ ហើយ​ជាកូនក្មេង​មិនទាន់គ្រប់អាយុរៀប​ការថែមទៀត ៕

ariseu


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item