Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​ឯកឧត្តម​ ឡេ​ង​ ប៉េង​ឡុ​ង​ ឋានន្តរស័ក្តិ​ឧត្តម​អភិបាល​ថ្នាក់​លេខ​១​ ក្របខ័ណ្ឌ​មន្ត្រីរាជការ​នៃ​ក្រុម​នីតិប្បញ្ញត្តិ​ និង​មានមុខ​ងារ​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ចាប់ពី​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០១៣​រួច​ហើយ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១៣/១១៤៩​ ចុះ​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៣​ ។​

​ព័ស្តុតាង​បាន​បង្ហាញ​ថា​ ថ្វី​ដ្បិត​ព្រះរាជក្រឹត្យ​ឡាយព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ​ ត្រាស់​បង្គាប់​ដាក់​ឯកឧត្តម​ ឡេ​ង​ ប៉េង​ឡុ​ង​ ឲ្យ​ចូល​និវត្តន៍​ចាប់ពី​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០១៣​ និង​ចូល​ជា​ធរមាន​អនុវត្តន៍​ចាប់ពី​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៣​រួច​ហើយ​ក៏​ដោយ​ ក៏​ប៉ុន្តែ​ឯកឧត្តម​ ឡេ​ង​ ប៉េង​ឡុ​ង​ អាច​នៅ​បំពេញការងារ​ ព្រមទាំង​ចុះហត្ថលេខា​នៅ​លើ​លិខិត​ស្នាម​ផ្សេងៗ​ជា​ហូរហែ​ រហូត​ដល់​ខែធ្នូ​ ឆ្នាំ​២០១៣​នេះ​ ក្នុង​នាម​ជា​អគ្គលេខាធិការ​រដ្ឋសភា​ទៅ​វិញ​ ជា​អាទិ៍​ លិខិត​សេចក្តីជូនដំណឹង​លេខ​៩៩៣/១៣​ អរ​ស​.​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​០៥​ ខែធ្នូ​ ឆ្នាំ​២០១៣​ ស្តី​ពី​និរាករណ៍​ស្លាក​លេខ​រថយន្ត​រដ្ឋសភា​1,​ រដ្ឋសភា​2,​ រដ្ឋសភា​3​ និង​រដ្ឋសភា​4​ ព្រមទាំង​លិខិត​លេខ​៩៩៩​អរ​ស​ ចុះ​ថ្ងៃ​ទី​០៦​ ខែធ្នូ​ ឆ្នាំ​២០១៣​ គោរព​ជូន​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ស្នើ​សុំ​ចាត់វិធានការ​ចំពោះ​ការ​ប្រើប្រាស់​ស្លាក​លេខ​រថយន្ត​រដ្ឋសភា​1,​ រដ្ឋសភា​2,​ រដ្ឋសភា​3​ និង​រដ្ឋសភា​4​ ដែល​បាន​និរាករណ៍​ជាដើម​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ អនុលោម​តាម​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១៣/១១៤៩​ ចុះ​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៣​ ដែល​បាន​ដាក់​ឯកឧត្តម​ ឡេ​ង​ ប៉េង​ឡុ​ង​ ឲ្យ​ចូល​និវត្តន៍​ និង​បាន​ចូល​ជា​ធរមាន​អនុវត្តន៍​នៅ​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៣​នោះ​ គឺ​ឯកឧត្តម​ ឡេ​ង​ ប៉េង​ឡុ​ង​ លែង​មាន​សិទ្ធិ​ចុះហត្ថលេខា​នៅ​លើ​លិខិត​ស្នាម​ផ្សេងៗ​បាន​ទៀត​ឡើយ​ ក្នុង​នាម​ជា​អគ្គលេខាធិការ​រដ្ឋសភា​ ចាប់តាំងពី​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៣​មក​ ។​ រីឯ​ការ​ចុះហត្ថលេខា​នៅ​លើ​លិខិត​ផ្សេងៗ​ដោយ​ឯកឧត្តម​ ឡេ​ង​ ប៉េង​ឡុ​ង​ ក្នុង​នាម​ជា​អគ្គលេខាធិការ​រដ្ឋសភា​ គឺជា​អំពើ​ខុសច្បាប់​ទាំងស្រុង​ ហើយ​លិខិត​ស្នាម​ទាំងនោះ​ក៏​ត្រូវ​និរាករណ៍​ចោល​ដែរ​ ។​

​ក្រុម​អ្នក​ច្បាប់​ឯករាជ្យ​បាន​លើក​ឡើង​ទៀត​ថា​ ការ​ចុះហត្ថលេខា​នៅ​លើ​លិខិត​ស្នាម​ផ្សេងៗ​ដោយ​ឯកឧត្តម​ ឡេ​ង​ ប៉េង​ឡុ​ង​ ក្នុង​នាម​ជា​អគ្គលេខាធិការ​រដ្ឋសភា​ នៅ​ក្រោយ​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៣​ មិន​ត្រឹមតែ​ជា​ការ​ខុសច្បាប់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បាន​បង្ហាញ​ថា​ ជា​អំពើ​ប្រមាថ​ ឬ​មិន​គោរព​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ទៀត​ផង​ ៕​  Leng-PenglongLeng-Penglong-2-(2)Leng-Penglong-2-(1)


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item