ឧបទ្វីបកូរ៉េ ៖ នៅថ្ងៃចន្ទនេះ ប្រទេសកូរ៉េខាងជើង បានអះអាងថា លោក Jang Song Thaek ដែលត្រូវជាឪពុកមាថ្លៃ របស់មគ្គុទេសក៏វ័យក្មេង Kim Jong-Unត្រូវបានគេបោសសម្អាត ដោយចោទគាត់ថា បានការកសាងមូលដ្ឋាន ក្រុមប្រឆាំងបដិវត្តន៍ និងប្រព្រឹត្តអំពើរពុករលួយ ។
ក្រុមអ្នកវិភាគបាននិយាយថា តួនាទីដ៏សំខាន់របស់ លោក Jang បាន ផ្តើមចេញពីការធានាបាន នូវការផ្លាស់ប្តូរយ៉ាងរលូន បន្ទាប់ពីការខ្វះបទពិសោធន៍ របស់ លោក គីម ជុងអ៊ុន ដែលទំនោរជោគជ័យ ពីឪពុករបស់លោកក្នុងឆ្នាំ ២០១១ ហើយបានក្លាយទៅជា ការអាក់អន់ចិត្ត កាន់តែខ្លាំងឡើង ដោយមេដឹកនាំដែលមានអាយុប្រហែល ៣០ ឆ្នាំនោះ។
ទីភ្នាក់ងារចារកម្ម របស់កូរ៉េខាងត្បូង បានឱ្យដឹងថា នៅសប្តាហ៍មុនថា លោក Jang ត្រូវបានបណ្តេញចេញ ពីតួនាទី និងសហការីពីរនាក់ទៀត ត្រូវបានសម្លាប់នៅក្នុងចលាចលនយោបាយ ដ៏ធំបំផុតរបស់ប្រទេស ចាប់តាំងពីការណ៍សម្ងាត់ នៃការស្លាប់របស់លោក គីម ជុងអ៊ីល នោះ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃអាទិត្យ នៅលើជំនួបកំពូល នៃគណបក្សពលករ បានទទួលសេចក្តីសម្រេច របស់តុលាការដោយ បានបញ្ជាក់ថា ខ្លួនបានដកចេញនូវ អភ័យឯកសិទ្ធិរបស់លោក Jang និងសហការីរបស់គាត់ ដើម្បីកសាងបក្ខពួក ក្នុងគណបក្សនេះ ដោយតែងតាំងមុខតំណែង នៅក្នុងគោលបំណង ដើម្បីបម្រើមហិច្ឆតា នយោបាយផ្ទាល់ខ្លួន របស់គាត់៕
Source from: watphnom-news.com
Post a Comment