Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

តុលាការ​កំពូល​បង្គាប់​ឲ្យ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​ការ​ស៊ើបអង្កេត​វែកមុខ​ឃាតក​សម្លាប់​លោក​ ជា​ វិជ្ជា​

​ក្រៅពី​ការ​សម្រេច​ដោះ​លែង​លោក​ ប៊​ន​ សំណាង​ និង​លោក​ សុខ​ សំ​អឿ​ន​ ដែល​មជ្ឈដ្ឋាន​នានា​យល់​ឃើញ​ថា​ជា​ឃាតក​សិប្បនិម្មិត​ក្នុង​សំណុំរឿង​ឃាតកម្ម​លោក​ ជា​ វិជ្ជា​ អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដ៏​ល្បីឈ្មោះ​ ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ កាលពី​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៣​កន្លង​មក​នោះ​ តុលាការ​កំពូល​ក៏​បាន​សម្រេច​បង្គាប់​ឲ្យ​ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បើក​ការ​ស៊ើបអង្កេត​ប្រឆាំង​លើ​ជនល្មើស​មិន​ស្គាល់​មុខ​ ដែល​បាន​ធ្វើឃាត​លើ​លោក​ ជា​ វិជ្ជា​ ផង​ដែរ​ តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​លេខ​២៣៩​ ចុះ​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ។​

​គិត​ត្រឹម​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៤​ស្អែក​នេះ​ គឺ​គម្រប់​ខួប​១០​ឆ្នាំ​គត់​នៃ​មរណភាព​របស់​លោក​ ជា​ វិជ្ជា​ ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​នៅ​មុខ​តូប​លក់​កាសែត​ក្បែរ​វត្ត​លង្កា​ ផ្លូវ​ប៉ាស្ទ័រ​ សង្កាត់​បឹង​កេងកង​ទី​១​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០០៤​ ប៉ុន្តែ​ឃាតក​ពិតប្រាកដ​ និង​អ្នកបញ្ជា​ពីក្រោយ​ខ្នង​ដែល​បាន​សម្លាប់​លោក​ ជា​ វិជ្ជា​ នោះ​មិន​ទាន់​ត្រូវ​បាន​វែកមុខ​ចាប់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​នៅឡើយ​ បាន​ត្រឹម​ចាប់​យក​លោក​ ប៊​ន​ សំណាង​ និង​លោក​ សុខ​ សំ​អឿ​ន​ មក​ដាក់​ពន្ធនាគារ​អស់​រយៈពេល​ជិត​១០​ឆ្នាំ​ទាំង​អយុត្តិធម៌​ប៉ុណ្ណោះ​ ។​

​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន​ដែល​មាន​លោក​ ជា​ មុនី​ ត្រូវជា​ប្អូនប្រុស​បង្កើត​លោក​ ជា​ វិជ្ជា​ ជា​ប្រធាន​នោះ​ បាន​ចាត់​ទុក​លោក​ ជា​ វិជ្ជា​ ជា​វីរជន​កម្មករ​ ដោយសារ​លោក​កាល​នៅ​រស់រាន​មានជីវិត​ តែង​បាន​បង្ហាញ​នូវ​វីរភាព​ដ៏​អង់អាច​ក្លាហាន​ក្នុង​ការ​ទាមទារ​សិទ្ធិ​សេរីភាព​ និង​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ជូន​កម្មករ​ កម្មការិនី​ខ្មែរ​គ្រប់​រូប​ ជា​ពិសេស​លោក​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ជំរុញ​ឲ្យ​មានការ​គោរព​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ។​

​ដោយសារ​គុណូបការៈ​ដ៏​ថ្លៃថ្លា​ និង​តាម​ការ​ស្នើ​សុំ​របស់​លោក​ ជា​ មុនី​ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទើប​រាជរដ្ឋាភិបាល​បាន​សម្រេច​អនុញ្ញាត​ឲ្យ​សហជីព​សាងសង់​រូបសំណាក​លោក​ ជា​ វិជ្ជា​ ដាក់​តម្កល់​នូវ​ចុង​សួន​ខាងលិច​វិមាន​ឯករាជ្យ​ក្បែរ​វត្ត​លង្កា​ រាជធានី​ភ្នំពេញ​ ហើយ​រូបសំណាក​លោក​ ជា​ វិជ្ជា​ នេះ​បាន​សាងសង់​រូប​រាល់​ និង​ធ្វើ​ពិធី​ប្រោះព្រំ​សម្ពោធ​កាលពី​ថ្ងៃ​ទី​០៣​ ខែឧសភា​ ឆ្នាំ​២០១៣​កន្លង​ទៅ​ ។​

​តាម​គម្រោង​របស់​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​នៅ​ថ្ងៃស្អែក​ទី​២២​ ខែមករា​ ឆ្នាំ​២០១៤​ សហជីព​នឹង​ជួបជុំ​គ្នា​ដង្ហែ​ក្បួន​យក​កម្រងផ្កា​ទៅ​ដាក់​គោរព​វិញ្ញាណក្ខន្ធ​លោក​ ជា​ វិជ្ជា​ នៅ​ទី​តម្កល់​រូបសំណាក​របស់​លោក​ ទោះបី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​មានការ​ហែ​ក្បួន​ក៏​ដោយ​ ដ្បិត​សហជីព​យល់​ឃើញ​ថា​ ការ​ដង្ហែ​កម្រងផ្កា​យក​ទៅ​ដាក់​គោរព​វិញ្ញាណក្ខន្ធ​លោក​ ជា​ វិជ្ជា​ ធ្លាប់​បាន​ធ្វើ​រៀង​រាល់​ឆ្នាំ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ មិន​ដែល​ខកខាន​ទេ​ ។​

​មជ្ឈដ្ឋាន​ទូទៅ​បាន​បញ្ចេញ​ទស្សនៈ​ថា​ ហាក់​គ្មាន​សង្ឃឹម​ទាល់តែ​សោះ​ដែល​ថា​អាជ្ញាធរ​បច្ចុប្បន្ន​អាច​ស្វែង​រកមុខ​ឃាតក​សម្លាប់​លោក​ ជា​ វិជ្ជា​ ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន​នោះ​ ដ្បិត​ការ​ដឹកនាំ​ប្រទេស​សព្វថ្ងៃ​គ្មាន​យុត្តិធម៌​សង្គម​ឡើយ​ ៕​

Yet-ChakriyaDSC01035


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item