Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

សមត្ថកិច្ច​ចម្រុះ​ចាប់​ឡាន​ដឹកឈើ​ប្រណីត ចំណុះ ៥​តោន​កន្លះ ប្រុង​លោត​ឆត្រ​ទៅ​វៀតណាម​

​ខេត្តក្រចេះ៖កម្លាំង​​ស​មត្ថ​កិច្ច​​ច​ម្រុះរួម​មាន​​ក​ម្លាំង​​ជំ​នាញរដ្ឋ​បាល​​ព្រៃ​ឈើស​ង្កាត់​​ស្នួលស​ហ​ការ​​ជា​មួយនគរ​បាល​​ប្រ​ឆាំង​​បទ​ល្មើស​​សេដ្ឋ​កិច្ច

​ខេត្តក្រចេះ ៖ កម្លាំង​​ស​មត្ថ​កិច្ច​​ច​ម្រុះ រួម​មាន​​ក​ម្លាំង​​ជំ​នាញ រដ្ឋ​បាល​​ព្រៃ​ឈើ ស​ង្កាត់​​ស្នួល ស​ហ​ការ​​ជា​មួយ នគរ​បាល​​ប្រ​ឆាំង​​បទ​ល្មើស​​សេដ្ឋ​កិច្ច ក្រ​សួង​ម​ហា​ផ្ទៃ និង​​ក​ម្លាំង​​នគរ​បាល​​ស្រុក​​ស្នួល បាន​ធ្វើ​ការ​​ស្ទាក់​ចាប់ រថ​យន្ត​​កូរ៉េ​​​ចំ​ណុះ ៥​​តោន​កន្លះ មួយគ្រឿង បន្ទាប់ពី​មានការ​សង្ស័យថា មាន​លួច​ផ្ទុក​ឈើប្រណិត​ខុសច្បាប់ កាលពី​ល្ងាច​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៤ នៅ​ចំណុច​ឃុំ ២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ។​

​មន្ត្រីនគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ប្រចាំ​ស្រុក​ស្នួល បានឱ្យដឹងថា បន្ទាប់ពី​មានការ​សង្ស័យថា រថយន្ត​ខាងលើ​ដឹកឈើ​ខុសច្បាប់ សមត្ថកិច្ច​ក៏បាន​ចុះទៅ ធ្វើការ​ត្រួតពិនិត្យ​និង​ឆែកឆេរ រកឃើញ​សុទ្ធតែ​ឈើប្រណិត ប្រភេទ​នាងនួន និង​ឈើ​ធ្នង់ រាប់សិប​កំណាត់ ដែល​ក្រុម​ឈ្មួញ​បាន​លួច​បង្កប់ ក្នុង​បំណង​ដឹក​យក​ទៅលក់ នៅ​ប្រទេស​វៀតណាម ដោយ​ឆ្លងកាត់​តាម​ស្រុក​ស្នួល​។ បន្ទាប់បី​រកឃើញ​ឈើប្រណិត រាប់សិប​កំណាត់​ខាងលើ សមត្ថកិច្ច​ក៏បាន​ចាប់បញ្ជូន​រថយន្ត និង​ឈើ​ប្រណីត​ទាំងនោះ  ទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ សង្កាត់​ស្នួល ដើម្បី​ចាត់ការ​បន្ត​។​

​ចំណែកឯ​អ្នកបើកបរ​រថយន្ត​ដឹកឈើ បាន​រត់​គេចខ្លួនបាត់​ស្រមោល ដោយ​មិនបាន​ស្គាល់​អត្តសញ្ញាណ នោះទេ នៅពេល​ឃើញ​កម្លាំង​សមត្ថកិច្ច ឡោមព័ទ្ធ​ចាំ​បង្ក្រាប ទំនងជា​ដឹងខ្លួន​មុន ក៏បាន​ដាក់​មេ​ប្រូច​ស្ងាត់ឈឹង​។ បច្ចុប្បន្ន​ទាំង​រថយន្ត ទាំង​ឈើ​ប្រណីត ត្រូវបាន​កម្លាំង​ជំនាញ​នាំយកទៅ រក្សាទុក​នៅ​សួន​អាពាហ៍​ពិពាហ៍ ស្ថិតនៅក្នុង​ផ្នែក​រដ្ឋបាល​ព្រៃឈើ ឆ្លូង​-​ស្នួល ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​៕ ដោយ គឹម ហ៊ា​ត

Wat 23037 Wat 23038


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item