Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

បា​ឡែ​ន​បែក​កង់​ក្រឡាប់​ធ្លាក់​ផ្លូវ​របួសធ្ងន់ ៣​នាក់ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​វៀតណាម​

​ខេត្តរតនគិរី៖រថ​យន្ត​​កាម​រី​​បា​​ឡែ​នពណ៌​​ទឹក​ប្រាក់​​មួយ​គ្រឿងគ្មាន​​ស្លាក​​លេខបើក​​ចេញ​ពី​​ទី​​រួម​​ខេត្ត​រត​ន​គិរីតាម​ផ្លូវ​​ជាតិ​​លេខ​​៧៦ចូល​​ទី​​រួម​​ខេត្ត​រត​ន​គិរី

ខេត្តរតនគិរី ៖ រថ​យន្ត​​កាម​រី​​បា​​ឡែ​ន ពណ៌​​ទឹក​ប្រាក់​​មួយ​គ្រឿង គ្មាន​​ស្លាក​​លេខ បើក​​ចេញ​ពី​​ទី​​រួម​​ខេត្ត​រត​ន​គិរី តាម​ផ្លូវ​​ជាតិ​​លេខ​​៧៦ ចូល​​ទី​​រួម​​ខេត្ត​រត​ន​គិរី បាន​​បែក​កង់​​មុខ រេ​​ច​ង្កូត​​ធ្លាក់​​ចេញ​ពី​​ថ្នល់​ជាតិ ក្រ​ឡាប់​​ជា​ច្រើន​​ត្រ​ឡប់ ប​ណ្តា​ល​​ឲ្យ​​អ្នក​ដំណើរ ដែល​ជិះ​ក្នុង​រថយន្ត រងរបួស​ធ្ងន់​ស្រាល ៣​នាក់  កាលពី​វេលា​ម៉ោង ៩​និង​២៥ នាទី​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៤ ហើយ​ភ្លាមៗ​នោះ​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះទៅ​ជួយ​អន្តរាគមន៍ បញ្ជូន​ជនរងគ្រោះ ទៅកាន់​មន្ទីរពេទ្យ បង្អែក ខេត្តរតនគិរី​។​

​សាក្សី​បាន​ឲ្យ​ដឹងថា ពួកគាត់​បានឃើញ រថយន្ត​ខាងលើ បើកបរ​ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​បែក​កង់​មុខ បណ្តាល​ឲ្យ​រេ​ចង្កូត ធ្លាក់​ថ្នល់ជាតិ​ក្រឡាប់ ជា​ច្រើន​ត្រឡប់​តែម្តង​។​ជនរងគ្រោះ​ទី​១-​ឈ្មោះ មាស ចិ​ន្ត្រា អាយុ ២០​ឆ្នាំ  រស់នៅ​ភ្នំពេញ របួសធ្ងន់ ទី​២ -​ឈ្មោះ ហាក់ រស់នៅ​ភ្នំពេញ របួសធ្ងន់ និង​ទី​៣-​ឈ្មោះ ប៊ុន សា​វី អាយុ ២៩​ឆ្នាំ​ស្នាក់នៅ ខណ្ឌ ឫស្សីកែវ រាជធានី​ភ្នំពេញ របួសស្រាល ជា​អ្នកបើកបរ​។ ក្រុមគ្រូពេទ្យ​បង្អែក ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា បុរស​របួសធ្ងន់​ទាំង ២​នាក់ ខាងលើនេះ នឹងត្រូវ​បញ្ជូន​បន្តទៅ​ព្យាបាល នៅ​ប្រទេស​វៀតណាម នៅពេលដែល​ក្រុមគ្រួសារ​មកដល់ ៕

Wat 230311 Wat 230310


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item