
តារាសម្តែងចិន Do Van Trach ថតរឿងក្តៅសាច់ ជាមួយនាង AnriOkita តារាសិចជប៉ុន

ប្រទេសជប៉ុន ៖ យោងតាមប្រភពព័ត៌មាន កម្សាន្តរបស់បរទេស បានប្រាប់ឲ្យដឹងថា លោក Do Van Trach តារាសម្តែងចិនជើងចាស់ បានរួមគ្នាជាមួយ តារាសម្តែងរឿងសិច លំដាប់កំពូលថ្នាក់ទី៣ ប្រចាំប្រទេសជប៉ុន នាង AnriOkita ថតរឿង Regrets 3D ដោយលោក GiaKhanh Tran ជាអ្នកដឹកនាំរឿង បានបង្ហើបឲ្យដឹងថា រឿងនេះបង្ហាញពី ស្រីជនជាតិជប៉ុនលក់ខ្លួន ដើម្បីការសប្បាយ និងប្រាក់តែប៉ុណ្ណោះ ទើបលោកសម្រេចចិត្ត ជ្រើសរើសយកតារាសម្តែង សិចលំដាប់ទី៣ របស់ជប៉ុននាង AnriOkita មកសម្តែងជាមួយលោក Do Van Trach ជាតារាសម្តែងចិន ដ៏ល្បីល្បាញ។
ខ្សែភាពយន្តជាលើកដំបូងនេះ លោក Do Van Trach បានក្លាយជាតារាសម្តែង ក្នុងភាពយន្ដសិចដ៏ល្បីល្បាញ របស់ទស្សនិកជន ដែលនិយមមើលរឿងមួយនេះ។ ចំណែកក្នុងរឿងនេះវិញ នាង AnriOkitaដើរតួជា ហាតូយ៉ាម៉ា Hatoyama ដោយបញ្ចុះបញ្ចូលលោក Van ឲ្យរួមភេទជាមួយនាង។ លោក Do Van Trach បាននិយាយថា ក្នុងឈុតឆាកក្តៅសាច់ ជាច្រើនជាមួយនាង AnriOkita មិនមែនជារឿងងាយស្រួលឡើយ។ មុនពេលថត លោកបានសាកល្បង ឈុតឆាករួមភេទ ជាមួយនាង AnriOkita ជាច្រើន។ លោកបានបន្ត ខ្ញុំពិតជាមានភាពតានតឹងណាស់ ទោះជាយ៉ាងណា ខ្ញុំព្យាយាមរួមជាមួយនាង ដើម្បីសម្តែងរឿងនេះ ឲ្យបានល្អនិងទាក់ទាញ៕
Source from: watphnom-news.com
Post a Comment