Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ចេញពី​ក្លិប​ត្រូវ​ជន​ទំនើង​មួយក្រុម តាម​ប្រដេញ​វាយ​ប្លន់​យក​ម៉ូតូ ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព​

​រាជធានី​ភ្នំពេញ៖យុវ​ជន២​​នាក់បាន​​រង​របួស​​បែក​ក្បាលខ​ណៈ​ដែល​​ជិះ​​ម៉ូ​តូ​​ចេញ​ពី​​ក្លឹបហើយ​​ត្រូវ​​ជន​ស​ង្ស័យ​​មាន​​គ្នា៦​​នាក់

​រាជធានី​ភ្នំពេញ ៖ យុវ​ជន ២​​នាក់ បាន​​រង​របួស​​បែក​ក្បាល ខ​ណៈ​ដែល​​ជិះ​​ម៉ូ​តូ​​ចេញ​ពី​​ក្លឹប ហើយ​​ត្រូវ​​ជន​ស​ង្ស័យ​​មាន​​គ្នា ៦​​នាក់ ជិះ​​ម៉ូតូ ៣​​គ្រឿង បាន​​ដេញ​​ស្ទាក់ វាយ​​និង​​ច្រ​​វ៉ា​ក់ យក​​ម៉ូតូ​​ជិះ​​គេច​ខ្លួន បាត់​ស្រ​មោល​​តែ​ម្តង កាល​ពី​​វេ​លា​​ម៉ោង១​និង​៣០ នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៤ តាម​បណ្ដោយ​ផ្លូវ​លេខ​១០១ សង្កាត់​បឹង​ប្របែក ខណ្ឌចំការមន​។​

​យុវជន​រងគ្រោះ​ទាំង ២​នាក់ រួមមាន​ឈ្មោះ គីម សាន ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរប​ជា​កម្មករ​រោងចក្រ និង​ឈ្មោះ វ៉ាន់ ភេទ​ប្រុស អាយុ ២១​ឆ្នាំ ទាំង ២​នាក់ ស្នាក់​នៅ​ផ្ទះជួល ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ មុនពេល​កើតហេតុ យុវជន​ទាំង ២​នាក់ ជិះ​ម៉ូតូ​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CI-2​665  ធ្វើដំណើរ​ចេញពី ក្លឹប​រាំ​កម្សាន្ត យីហោ ថប តាមផ្លូវ​លេខ​១០១ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​

​ពេលនោះ​ក្រុម​ជនសង្ស័យ មាន​គ្នា ៦​នាក់ ស្លៀកពាក់​ស៊ីវិល ជិះ​ម៉ូតូ​ស៊េរី​ទំនើប ៣​គ្រឿង បាន​ជិះ​ម៉ូតូ​តាម​ពីក្រោយ ទៅដល់​ផ្សារ​បឹងត្របែក ផ្លា​ហ្សា បាន​ស្ទាក់​ពួក​គេ​ឲ្យ​ឈប់ រួច​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក ៦​នាក់ បាន​យក​ច្រ​វ៉ា​ក់​ដែក វាយ​ចំក្បាល​ជនរងគ្រោះ​ឈ្មោះ វ៉ាន់ បណ្ដាល​ឲ្យ​បែកក្បាល ហូរឈាម​ស្រោច​ខ្លួន ទើប​ជនសង្ស័យ ដណ្ដើមយក​ម៉ូតូ ពី​ជនរងគ្រោះ ជិះ​រត់គេច បាត់ស្រមោល​ភ្លាមៗ​៕

Wat 240310


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item